4/26/2024 10:29:54 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
សម្របសម្រួល​គ្នា ? មេ​ពន្ធដារ​ស្នើ​ឲ្យ​បញ្ចប់​វិវាទ​ផ្ទាល់ខ្លួន​រវាង​មេ​រង​ពន្ធដារ វ៉ាន់ ពុទ្ធិ​ពល និង​ក្រុម​មេធាវី​៦១​នាក់ ដោយ​សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់បំផុត
Aug 8 2017 1:47PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 4290នាក់)


នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧​នេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ដឹកនាំ​ដោយ​ឯកឧត្តម​មេធាវី សួន វិសាល ជា​ប្រធាន​គណៈមេធាវី និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បើក​កិច្ចប្រជុំ​មួយ​ដោយ​សម្រេច​ស្នើ​ឲ្យ​មានការ​បញ្ចប់​វិវាទ​ផ្ទាល់ខ្លួន​រវាង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុម​សមាជិក សមាជិកា​គណៈមេធាវី​ចំនួន​៦១​នាក់ ដោយ​សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់បំផុត ។​

 

​មិនទាន់​បានដឹងថា វិវាទ​ផ្ទាល់ខ្លួន​រវាង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុម​សមាជិក សមាជិកា​គណៈមេធាវី​ចំនួន​៦១​នាក់​នោះ នឹងត្រូវ​ដោះស្រាយ​សម្របសម្រួល​បញ្ច​ប់​វិវាទ​តាមរបៀប​ណា​នៅឡើយ​ទេ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមាជិក សមាជិកា​គណៈមេធាវី ចំនួន​៦១​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook

   
   
   

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់