5/3/2025 11:50:01 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?
Tue,22 April 2025 (Time 04:15 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 43នាក់)


ភ្នំពេញ៖ តាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីសាលារាជធានីភ្នំពេញបានបង្ហើបអោយដឹងថា លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?ចាប់តាំងពីលោក អ៊ុក សុផល បានចូលមកកាន់ ដំណែងជា នាយកទីចាត់ការ ហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញមក អស់ រយ: ពេលជាច្រើនឆ្នាំមកហើយធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទនៅសាលារាជធានីភ្នំពេញ មិនពេញចិត្តទាល់តែសោះ ព្រោះលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុនៃ សាលារាជធានីភ្នំពេញប្រើតួនាទីអំណាចបក្ខពួកនិយមតែងតែបង្កព្យុះភ្លៀងពេញរាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តអោយដឹងថាសាលារាជធានីភ្នំពេញកាលពីជំនាន់អតីត លោក ប៊ុន សេរី ធ្វើជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញគឺមិនសូវប្រឹងបូមដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ? ដូចជាករណីដេញថ្លៃ គំរោង អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ លូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដង ជំនាញនេះមានតាំងពីយូរណាស់មកហើយចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ ឆ្ងាញ់ៗ ។

ប្រពភពីបានបន្ថែមអោយដឹងទៀតថា រាល់គំរោងទាំងអស់ ដែល មន្ទីរ ទទួល បានការអនុញ្ញាត ពីសាលា រាជធានី ភ្នំពេញដើម្បី យកមកអនុវត្តពេលបើកលុយគឺត្រូវចំណាយ ថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ ទៅ១៥%? សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅ សុំ បើកលុយម្ដងៗ ពីលោក អ៊ុក សុផល មិនព្រមបើកទ្វារ បន្ទប់អោយ ចូលនោះឡើយ ហើយបើចូលជួបហើយគាត់ឆ្លើយថា រវល់មេហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើ អោយកកស្ទះ ការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមានជីវភាពខ្សត់ខ្សោយនោះ។

បើតាមប្រភពខ្សឹបខ្សៀវបានបង្ហើបអោយទៀតដឹងថា ពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុមហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់តម្លៃសម្រាប់ ចំណាយដើម្បី បាន ការឯកភាព ពីប្រមុខរាជរដ្ឋាភិ បាល។

ជុំវិញព័ត៌មានខាងលើសូមឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់មន្រ្តីក្រោមឱវាទចុះសេុីបអង្កេតអោយសុីជម្រៅ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញផង មហាជនរង់ចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញមានចំណាត់ការបែបណាជាមួយ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? ៕រងចាំតាមដានភាគទី២បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់