4/24/2024 1:41:55 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
គណៈមេធាវី​ប្រុង​ធើ​កលោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​ពន្ធដារ មែនទែន​ហើយ​!
Aug 7 2017 5:42PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3561នាក់)


b-van-pol

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៥ ខែសីហា នេះ គណៈកម្មការ​មួយ​របស់​គណៈមេធាវី ត្រូវបាន​បង្កើតឡើង ដើម្បី​បន្ត​នីតិវិធី​ករណី​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​ពន្ធដារ ដែល​ប្រមាថ​ថា មេធាវី​ជាស​ត្វ​គោ ។​​គណៈកម្មការ​មួយ​នេះ​រួមមាន​៖​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី ជា​ប្រធាន​គណៈកម្មការ និង លោក​មេធាវី ជូ ចាន់​ធារ៉ា លោក​មេធាវី សាំង វ​ណ្ណះ លោក​

 

មេធាវី ឈី សម្បត្តិ និង លោក​មេធាវី លឹម ច័ន្ទ​លីដា ជា​សមាជិក​គណៈកម្មកា​រ ។​នេះ​បើតាម​លោក យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី បាន​ឲ្យ​ដឹង​។​
​លោក យឹម សារី បន្តថា គណៈមេធាវី​មាន​គោលជំហរ​យ៉ាង​មុតមាំ ដើម្បី​ការពារ​ផលប្រយោជន៍​វិជ្ជាជីវៈ មិនអាច​ឲ្យ​នរណា​ប្រមាថមើលងាយ ទោះ​តាម​វិធី​ណាក៏ដោយ ហើយ​គណៈមេធាវី មិន​ព្រងើយកន្តើយ​ចំពោះ​ការប្រើ​ពាក្យ​មិនមាន​សីលធម៌ និង មិន​ទទួលខុសត្រូវ​នេះឡើយ ។​​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែសីហា លោក​មេធាវី លី ច័ន្ទ​តុលា តំណាង​មេធាវី​ជាង​៥០​នាក់ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល ផងដែរ ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែសីហា គេ​បានឃើញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ " Puthipol Vann " ដែល​គេ​ស្គាល់​ថា ជា​របស់ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហោះ​សំណេរ​មួយ ដែល​មេធាវី​អះអាងថា មានន័យ​ប្រមាថ​មកលើ​មេធាវី​ទូទាំងប្រទេស​ដែល​មិនអាច​ទទួលយកបាន ។​
​សំណេរ​មានន័យ​ប្រៀបធៀប​ថា " ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល​គោ​ប​ញ្ជូ​ល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់មត់ ។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ អា​ពាល អា​ត្នោត និង អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល ។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត " សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ ? សើច ! " ។

 

​សំណេរ​របស់លោក វ៉ាន់ ពុទ្ធិ​ពល​គឺ​បាន​កើតឡើង​ក្រោយពី​បាន​ទៅ​ប្រជុំ​ជាមួយ​គណ​មេធា​វិកាល​ពីថ្ងៃ​ទី​៣ ខែសីហា ស្តីពី​ការទាមទារ​ឲ្យ​មេធាវី​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​"​កាតព្វកិច្ច​បង់ពន្ធ របស់​មេធាវី​" ។​នៅក្នុង​កិច្ចប្រជុំ​នោះ​មាន​ជម្លោះ​ពាក្យសម្ដី​ផ្ទុះ ខ្លាំង​តឹងសរសៃក​រៀងៗ​ខ្លួន រវាង​មេធាវី​មួយចំនួន និង​លោក​វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ ។​កិច្ចប្រជុំ​ស្ដីពី "​កាតព្វកិច្ច​បង់ពន្ធ​" មាន​វត្តមាន លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី និង​លោក  អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាង​លោក​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​។​​វាគ្មិន​ធ្វើ​បទ​បង្ហាញ រួមមាន​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ចៅក្រម​តុលាការ​កំពូល គង់ តារា​ឆាត និង​លោក អ៊ីវ ប៉ូ​លី សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ។​

​ប្រភពព័ត៌មាន​មួយ​បង្ហើប​ឲ្យ​ដឹងថា ក្នុង​ការជជែក​ពិភាក្សា​នេះ គឺមាន​មេធាវី​មួយចំនួន​មិន​យល់ ស្រប​ចំពោះ​ការតម្រូវ​ឲ្យ​មាន ការបង់ពន្ធ​លើ​ប្រាក់ចំណូល​ទេ ។​
​មេធាវី​មួយរូប​លើកឡើងថា "​តើ​ឲ្យ​មេធាវី​អនុវត្ត​ប្រព័ន្ធ​យ៉ាងម៉េច បើជា​ក្រុមហ៊ុន​ស៊ីវិល តែ​ខាង​ពន្ធដារ ថា ក្រុមហ៊ុន​ស៊ីវិល​ក្តី​គេ​អត់​ខ្វល់​ទេ គេ​ទារពន្ធ​លើ​ប្រាក់ ចំណូល​តែប៉ុណ្ណោះ ដោយ​ទារពន្ធ​តាម របប​ស្វ័យ​ប្រកាស ដោយមាន​ពន្ធ​៣​ប្រភេទ គឺ ពន្ធ​តូច ពន្ធ​មធ្យម និង ពន្ធ​ធំ  ។ ប្រាក់ចំណូល​ក្រោម ២៥០០០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ គឺ មិន​ឲ្យ​បង់ពន្ធ​ទេ " ។

​ចឹ​ង​ហើយ​បានជា​ក្រោយពី​មាន​សា​រលើ​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវបាន​មេធាវី​មួយចំនួន បង្ហើប​ឲ្យ​ដឹងថា គឺ មិនអាច​ទទួលយកបាន​ជាដាច់ខាត និង ជាការ​ប្រមាថ​មេធាវី​ទូទាំងប្រទេស ។​
​លោក ប៊ុន ហុន អតីត​ប្រធាន​គណៈមេធាវី​និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រតិកម្ម ថា " នេះ​ជា​អំពើ​ជេរប្រមាថ​ជា​សាធារណៈ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។​ក្នុង​ថា​នៈ​ជា​បញ្ញវន្ត និង​ជា​មន្ត្រីរាជការ​មួយរូប មិន​អាចមក​ប្រៀបធៀប​មេធាវី​ជាស​ត្វ​គោ​ទេ​។ តើ​លោក​ជា​អ្វី​។ មន្ត្រី​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ក្តៅក្រហាយ​។ ខ្ញុំ​សូម​ថ្កោលទោស ចំពោះ​សម្តី​ពាល​អសីលធម៌​បែបនេះ " ។​

 លោក​វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្លែង​បកស្រាយ​ថា "​ខ្ញុំ​គិតថា​ជាការ​យល់ច្រឡំ​ដូច​ពាក្យចាស់​ថា "​អូសសម្រាស់​ប្រទះ​ពាក្យ​" ខ្ញុំ​សរសេរ​រឿង​គោ​គឺ​សំដៅ​ទៅលើ​មន្ត្រីក្រោមឱវាទ​មួយចំនួន​ដែល​មិន​ព្រម​សម្រប​ខ្លួន​តាម​កំណែទម្រង់រដ្ឋបាល​សារពើពន្ធ ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រាជរដ្ឋាភិបាល ដោយ​ឆ្លៀត​យក​សិទ្ធិអំណាច​របស់ខ្លួន​ទៅ​អនុវត្ត​ខុសច្បាប់​និង​ក្រមសីលធម៌​របស់​មន្ត្រី​រាជការ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​លោក វ៉ាន់ ពុទ្ធិ​ពល បន្តថា " ខ្ញុំ​សូមបញ្ជាក់ថា សំណេរ​របស់ខ្ញុំ​ពុំមាន​ពាក្យ​"​មេធាវី​" ហើយក៏​ពុំបាន​សំដៅ​ដល់​ស្ថាប័ន​មេធាវី​ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះដែរ​។ ការប្រើ​ពាក្យ​គោ ក្នុង​ទស្សនៈ​ធៀប​ទៅនឹង​ការប្រើប្រាស់​មន្ត្រីក្រោមឱវាទ ដួច​ជា ប្រើគោ​ឲ្យ​សុ​ី​ស្នៅ​ផង ប្រើ​មើល​តែ​គោក្របី ។​ល​។ ម្យ៉ាងទៀត ពាក្យ​គោ​ក៏​មិនមែនជា​ពាក្យ​អាក្រក់​ដែរ ឥណ្ឌា​ខ្លះ​គោរព​គោ​ជា​អាទិទេព ខ្មែរ​យើង​មាន​ជំនឿ​ល​គោ​(​ឧសភរាជ​)​ក្នុងការ​ព្យាករណ៍​ផល​កសិកម្ម​។​

​អាស្រ័យហេតុនេះ ប្រសិនបើ​សំណេរ​របស់ខ្ញុំ​មានការ​ប៉ះពាល់​ដល់​មេធាវី ដោយ​កត្តា​ណាមួយ ខ្ញុំ​សូម​ឯកឧត្តម អស់លោក លោកស្រី នាង​កញ្ញា ដែលជា​មេធាវី​ទាំងអស់​មេត្តា​អភ័យទោស​ដល់​រូបខ្ញុំ " ។​ទោះជា​មានការ​ស​សេរ​សុំទោស​ក៏ប៉ុន្តែ​ប្រហែលជា​មិន​ធ្វើ​ឲ្យ​មេធាវី​អន់​ក្តៅ​ឡើយ​។​ជាក់ស្តែង​ក្រៅពី​ការប្តឹង​ទៅ​តុលាការ​ក្រុមប្រឹក្សា​គនមេធាវី​បាន​បង្ក​លត​គណកម្មការ​មួយ​ធើ​រឿងនេះ​បន្ត​។​ចាំមើល​មើលថា​តើ​វា​ទៅជា​យ៉ាងណា​?៕

b-van-polb-van-law

 

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់