4/20/2024 1:04:36 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ មានទឹក​ចិត្តសប្បុរស​ធម៌​ចែក​អំណោយ​ជូន​ចាស់ជរា និង​ទុរគតជន​
Aug 7 2017 5:18PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2890នាក់)


ខេត្ត​ក្រចេះ ៖ ព្រឹក​ថ្ងៃ​អង្គារ ទី ០១ ខែ​សីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០ ៖ ១០ នាទី នៅ​ភូមិគ្រឹះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​មាន កម្មវិធី​ចែក​អំណោយ​ម​នុស្ស ធម៌​ជូន​អ្នក​ទីទាល់ក្រ ទុរគតជន​ចំនួន​១៤​គ្រួសារ គ្រួសារ អ៊ីស្លាម ១៣​គ្រួសារ និង​ខ្មែរ ១​គ្រួសារ​ដែល​មកពី​ភូមិ​ច្រាប ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ឯកឧត្តម ឧកញ៉ា​បាន​មាន ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ឯកឧត្តម​ឧកញ៉ា បាន​ឃើញ​ផ្ទាល់ ពេលដែល ឃើញ​ពួក​គាត់​ខ្លះ​ដើរ​រើស អាចម៍គោ​យកមក​ហាល​ឱ្យ ក្រៀម​ដើម្បី​យកទៅលក់​ឱ្យ​គេ ដើម្បី​យកប្រាក់ ខ្លះទៀត​ដើរ រើស​កំប៉ុង​អេតចាយ​យកទៅ លក់​អ្នកខ្លះ​ទៀត​ដើរ​រើស​ខ្យង -​រាវ​ក្តាម ដើម្បី​ដោះស្រាយ ជីវភាព​គ្រួសារ ពេលនោះ ហើយ​ដែល ឯកឧត្តម ឧកញ៉ា បាន​ដឹង​បាន​ឃើញ​ផ្ទាល់ និង មាន​ចិត្ត​សង្វេគ មេត្តាករុណា ដល់​បងប្អូន​ទីទាល់ក្រ​គ្មាន ទីពឹង​ពុំនាក់​គ្មាន​អ្នក​បីបាច់​ថែ រក្សា ទើប ឯកឧត្តម ឧកញ៉ា បាន​ប្រាប់​ទៅ​លោក​ប្រធានភូមិ មេត្តា​ដើរ​ប្រមូល​ពួកគាត់​ទាំង អស់​គ្នា មក​ទទួល​អំណោយ ជា​រៀងរាល់​ខែ បងប្អូន​ខ្មែរ អ៊ីស្លាម ១៣​គ្រួសារ​ទទួលបាន អង្ករ ២០​គីឡូក្រាម និង​ថវិកា ៦​ម៉ឺន​រៀល ប្រជា​ពលរដ្ឋ​ខ្មែរ ១​គ្រួសារ​ទទួលបាន ៥០​គី​ឡូ ក្រាម និង​ថវិកា ៦​ម៉ឺន​រៀល ដែរ​អំណោយ​នេះ​គឺ​ទទួលបាន ជា​រៀងរាល់​ខែ ។

​មិនតែប៉ុណ្ណោះ​សោត ឯកឧត្តម​បាន​ជួយ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មានទុក្ខ​ធុរៈ ឈឺ​ថ្កាត់​យប់​ព្រលប់​ដែលមាន អាសន្ន​អន់ក្រ​ឯកឧត្តម​ឧកញ៉ា និង​លោកជំទាវ​តែងតែ​ផ្គត់ ផ្គង់​ជានិច្ច ។ ឯកឧត្តម​ឧកញ៉ា បាន​ប្រាប់​អោយដឹង​ទៀត​ថា ប្រទេសជាតិ​យើង​ឥឡូវ​កំពុង មាន​ការអភិវឌ្ឍន៍​រីកចំរើន​ឥត ឈប់​ឈរ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​គណបក្ស​របស់​ប្រជាជន​កម្ពុជា ជា ពិសេស​តាម​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រាជ​រដ្ឋា ភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ប្រទេស​មាតុភូមិ​សុខ​សន្តិ ភាព​រហូតមក​ដល់​បច្ចុប្បន្ន នេះ ។

​នេះ​ស​បញ្ជក់​ពី​ទឹកចិត្ត​ដ៏ ស្មោះ ស្រឡាញ់​អ្នក​ទីទាល់ក្រ ស្រឡាញ់​ជាតិ​ពិតៗ​ផុសចេញ ពី​ចិត្ត​ស្មោះសរ ហើយ​ខ្ញុំ​សារ ព័ត៌មាន វីរៈ​ជ័យ​, វីរៈ​ជាតិ​, ឆន្ទៈ​ខ្មែរ​, កម្ពុជា​អភិវឌ្ឍន៍​, ឆន្ទៈ​យុវជន និង​ប្រធាន​សមា គម​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ សូម គោរព​ជូន​ពរ ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ព្រម ទាំង​ក្រុម​គ្រួសារ​ទទួលបាន​នូវ សេចក្តីសុខ​សេចក្តីចំរើន សុខ ភាព​មាំមួន​គ្រប់ពេលវេលា ក្នុង​ការបំពេញ​ភារកិច្ច​បំរើ មាតុភូមិ ៕

 

kroeng1 (1) kroeng1 (2)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់