4/24/2024 6:16:57 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ក្លាយជា​«​ក្រដាសអនាម័យ​» នៅពេលដែល​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​«​បែកធ្លាយ​ដូច​ទឹកបាក់​ទំនប់​»
Mar 8 2017 10:15AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3490នាក់)


ខេត្ត​រតនគិរី ៖   មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត  ខុសច្បាប់​ដែល​មាន ស្បែក​ជា​កម្លាំង ប្រដាប់អាវុធ pM​ខេត្ត​រតន គិរី​ដែលមាន ឈ្មោះ ហោ  ជី​វ៉ៃ (​ហៅ​វ៉ៃ​)​និង​ណាក់​ក្បាល​ធំ ជើង​ខ្លាំង​ប្រចាំ​ភូមិភាគ​ឥ​សាន្ត ដែល​ជា​មន្ត្រី​អាវុធហត្ថ​PM​នៅតែ​បន្ត​សកម្មភាព​ដឹ ក​និង​កាប់បំផ្លាញ​ព្រៃ ឈើ​នឹង​ប្រមូល​ទិញ ឈើ​ប្រណីត​ខុសច្បាប់  ដែល​កាប់​ព្រៃ​សហគមន៍  និង តំបន់​ព្រៃ​ការពារ  នៅ​ស្រុក​អណ្តូង​មាស  ស្រុក​តា​វែង និង​បន់​កន្ទុយ​នាគ និង​តំបន់​ព្រៃ​ការពារ​មួយចំនួនទៀត ដូចជា​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង​ដើម្បី​យក​ទៅ​បំពេញ តាម​សេចក្ដីត្រូវកា​រលក់​ឲ្យ​ឈ្មួញ​តាម​ទីផ្សារ ចិន និង យួន​កំពុង់​ពេញនិយម​នៅ​ទីផ្សារ​អាស៊ី ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរយ៉ាដាវ ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ព្រោះ​ជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ​ពី​ព្រោះ​មេ​ឈ្មួញ ហោ​ជី​វ៉ៃ (​អា​វ៉ៃ​) បាន​ចំណាយលុយ​បិទមាត់​បក្ខពួក​ក្រុមមន្ត្រី​ជំនាញ​ក្នុង​មួយខែៗ រាប់សិប​ម៉ឺន​សែន​ដុល្លា​រហូត​ដល់​ទៅ​ជាង​១​លាន ដុល្លារ ឯ​នោះ ?​។​

​ប្រភព​ពី​សមត្ថ​កិ​ច​តូចតាច​បាន​លើក​ថា​៖ មេ​ឈ្មួញ ហោ​ជី​វ៉ៃ (​ហៅ​វ៉ៃ​)​និង ណាក់ ក្បាល​ធំ​តែងតែ​បាន​បង្ហាញ​នូវ​មោទនភាព​អួតអាង​ពី​មេក្លោង​ធំ​ជា​អ្នក​បើកដៃ និង​រួម​ដៃ ជា​មេ​អាវុធហត្ថ​ខេត្ត   ក្នុង​ការដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ខុស​ច្បាប់​ដោយ​រលូន​និង​ដឹក​ចេញ​តាម​ច្រកទ្វារ​អន្ដរជាតិ​អូយ៉ាដាវ​ក្រោម​ការគាំទ្រ​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​អភិបាលខេត្តរ​ត​គិរី និង ជំនាញ​មេ​ខ័ណ្ឌ​រដ្ឋបាល​ខេត្ត កែប កត់ ព្រមទាំង​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តាម​ជាន់ថ្នាក់​? ។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អសមត្ថភាព​នេះ​វិញ​ឯ លោក អ៊ី ចំរើន ដែល​ជា​ប្រធាន​អន្ដោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្ដរជាតិ​អូរយ៉ាដា​វជាប់​ឈ្មោះ​ល្បីល្បាញ​បំផុត​តែ​ខាង​គំរាម​ឃាត់ខ្លួន​ក្រុម​អ្នក​សា​ព័ត៌មាន​ពេល​ចុះ​យក​រូបភាព​និង​ពត័មាន​បទ​ល្មើស​ព្រៃឈើ​ដឹក​ឆ្លងកាត់​ច្រកទ្វារ​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​មិន​ឃើញ​មាន​ការបង្ក្រាប​ឡើយ​ព្រោះ​ខ្លាច​បាត់​ផលប្រយោជន័​។​

​ប្រភព​បាន​បង្ហើប​ឲ្យ​យើង​ដឹង​ទៀតថា ៖​មិន​ថា​តែ​ក្រុម​អាជ្ញាធរ​ដែនដី ទាំង​គយ​ចល័ត និង​កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស​នោះទេ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការចុះ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នោះ​គឺ​សុទ្ធតែ​មាន​ចំណែក​ទទួលផល​បង់លុយ​ជើង​ឈ្មួញ​បង់លុយ​ខែ​បង់​ជើង​ជូន​អស់លោក​អ្នក​មាន​អំណាច និង បង់​ជូន​កាដូរ​ពិសេស វត្ថុ​អនុស្សាវរីយ៍ លុយ ឡាន ភ្លាមៗ​យ៉ាង​ទាន់​ចិត្ត ពី​មេ​ឈ្មួញ ហោ ជី​វ៉ៃ (​អា​វ៉ៃ​) ណាក់ (​ក្បាល​ធំ​PM) យ៉ាង​ត្រជាក់ចិត្ត ។ និយាយ​រួម​គឺ​រត់ការ​បង់លុយ​អោយ​មុន​មុននឹង​ដំណើរការ​ចរាចរ​បទល្មើស​ព្រៃឈើ​ចេញ​តាម​ច្រករបៀង និង តាម​ច្រកទ្វារ​ព្រំដែន អូរយ៉ាដាវ ? ការចំណាយ​លុយ​រត់កា​របង់​លុយ​បិទមាត់​បើក​ច្រក​ទ្វារ​ទាំងនេះ​គឺ​មេ​ឈ្មួញ​បាន​ចំណាយ​លុយ​យ៉ាង​ច្រើនសន្ធឹក រាប់សឹ​បសែន​ដល់​លាន​ដុល្លារ ស្រស់ៗ​ទើប​ចៀសផុត​ពី​ការបង្ក្រាប​ដោយ​សុ​វត្ថ​ភាព​។​

​ថ្មីៗ​នេះ គឺ​ក្រុម​ឈ្មួញ​ចម្រុះ​គ្រប់​ប្រភេទ​កំពង់តែ​សម្រុក​ដឹក​បទល្មើស​ព្រៃឈើ​ចេញពី​ខេត្ត​រតនគិរី ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន ចិន ឱ្យបាន​គ្រប់​តាម​ផែនការ​ទីផ្សារ​ឈ្មួញ​ក្រៅ​ស្រុក​ដែល​បាន​កុងត្រា​កំណត់ ០៣​ម៉ឺន​ម៉ែត្រ​គីប​គឺ​ចេញ​តាម​ច្រកទ្វារ​អូយ៉ាដាវ ។ ហើយ​ដែល​មកទល់ពេលនេះ​ការ​កុងត្រា​របស់​ឈ្មួញ ចិន យួន ថា​ដឹក​អោយ​គ្រប់​មុន​ពេល​កំណត់​ឥឡូវ​នៅ​មិនទាន់​ដឹក បាន​គ្រប់​ចំនួន នៅឡើយ​ទេ ។

​សភាពការណ៍​ក្នុងស្រុក​កន្លងមក​មិន​សូវ​ល្អ មាន​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​ដាក់បទបញ្ជា​រ​អោយ​ចេញ​មុខ​បង្ក្រាប​យ៉ាង​ទ្រង់ទ្រាយ​ធំ​ពី​លើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ទើប​ធ្វើអោយ​មាន​ការអាក់ខាន​តែ​ឥឡូវនេះ​បែកធ្លាយ​ក្រុម​បង្ក្រាប​ក៏​ក្លាយ​ជា​ក្រុម​គោះ​បង្អើល​យកតែ​លុយ​ដែរ​បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​បាន​ដៃ និង ក្លាយ​ជា​ខ្លា ដុះ​ចង្កូម កំពុង​តែ​ចាប់​ដឹកជញ្ជូន​យ៉ាង​សម្បើម​ដៃ​ក្នុង ស្រុក​អណ្តូង​មាស  ស្រុក​តា​វែង នៃ​តំបន់​កន្ទុយ​នាគ និង ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី ជាដើម​ដែល​ក្រុម​ឈ្មួញ​កំពង់តែ​សម្រុក​ប្រមូល​កាប់​ដឹកជញ្ជូន​យ៉ាង​មមាញឹក​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ​មកទល់ពេលនេះ​។​

​ការឆ្លុះបញ្ចាំង​យ៉ាង​ស្ដែង​ថា ៖ បទបញ្ជា​ដែល សម្តេច​តេជោ ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី បានដាក់​ច្បាប់​មក​បង្ក្រាប់​បទល្មើស​ព្រៃឈើ​បែ​ជា​បរាជ័យ​គឺ​ដោយសារ​មន្ត្រី​ជំនាញ​ទាំងអស់​នោះ​មិន​បាន​អនុវត្ត​តាម​ឡើយ​។​ជាពិសេស​លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​រតនគិរី នោះ​តែម្ដង​? ចំណែក អភិបាលខេត្ត​រតនគិរី ឯកឧត្តម  ថង សាវុន និង មេ​ជំនាញ​រដ្ឋបាល​ព្រៃឈើ កែប កត់ វិញ​ហាក់​មាន​ចេតនា​ធ្វើ​មិនដឹងមិនឮ​?​ចាំតែ​អង្គុយចាំ​កើ​បយក​ចំណូល​បទល្មើស​ព្រៃឈើ​ខុស​និង​ត្រូវ​ច្បាប់​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​យ៉ាង​សប្បាយ​។​ក្រសួង​កសិកម្ម និង ក្រសួងមហាផ្ទៃ និង នាយ​ឧត្តមសេនីយ៏​អាវុធហ​ត្ថ​ផ្ទៃ​ប្រទេស មិន​ត្រូវ​ព្រងើយកន្ដើយ​មើលរំលង​ពី​សកម្មភាព​របស់​អភិបាលខេត្ត​រតនគិរី និង ក្រុម​ប្រដាប់អាវុធ និង មន្ត្រី​ជំនាញ​នោះទេ ព្រោះ​ថា​ពួកគេ​អាច​រវល់​មមាញឹក​នឹង​ការ​កើ​បយក​ចំណូល​បទល្មើស​ខែៗ​រាប់សែន​ដុល្លារ​នោះ​ក៏​អាច​ថា​បាន ។ ពាក់​ពន្ធ័​ព័ត៏មាន​ខាងលើ​សារព័ត៏មាន​យើ​ង​មិនអាច​សុំ​ការពន្យល់​បាន​ទេ ៕

img2017070717ck1

img2017070717ck1

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់