4/20/2024 2:12:34 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​ប៊ុន សេរី អធិរាជ​ស្តេច​លុយ​ប្រចាំ​សាលាក្រុង​ភ្នំពេញ​ខ្លួន ជាលា​ពាក់​ស្បែក​ខ្លា​ប្រឹង​បឺត​ជញ្ជក់​ឈាម​ជាតិ​ឆ្អែត​ហើយ​ឬ​នៅ ?
Mar 6 2017 12:12PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3640នាក់)


ក្រចេះ ៖  តាម​ប្រភពពីរ​ប្រជាព​រដ្ឋ​បានឲ្យដឹងថា មាន​រថយន្ត​ដឹកឈើ​ក្រឡាប​មានការ​លាក់កំបាំង មិន​ចេញ​ទៅ​ក្រៅ​លោក ស្រេង ដែល​គេ​ស្គាល់​ថា ជា​មេការ​លោក​ឧកញ៉ា គង់ ក្រឹ​ង ឃុបខិត​ជាមួយ​ឧកញ៉ា ជ័យ និង​ឧកញ៉ាល័​ក្ខ ចេញមុខ​ទៅ​អន្តរាគមន៍ ដោះស្រាយ​សម្របសម្រួល មិនឲ្យ​មាន​ការផ្សព្វផ្សា​យ​ព័ត៌មាន​ចេញ​ក្រៅ ឲ្យ​មហាជន​ដឹង​ពី​ទង្វើ​ខុសច្បាប់​

​បន្ទាប់​ពី​រថយន្ត​ដឹកឈើ​ពេញព្រៀប​បាន​ក្រឡាប់ កាល​ពី​យប់មិញ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​នោះ ភ្លាមៗ គេ​សង្កេតឃើញថា មេការ​ឧកញ៉ា គង់ ក្រឹ​ង បាន​ចេញមុខ​មក​អន្តរាគមន៍ ក្នុង​បំណង​មិនឲ្យ​មាន​ការផ្សព្វផ្សា​យ​។​

​ករណី​ក្រឡាប់​រថយន្ត​ដឹកឈើ ដែល​គ្រោង​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នេះ អាជ្ញាធរ​ប្រាប់ថា ស្របច្បាប់ ប៉ុន្តែ​អ្នកជំនួញ​ខ្លះ ប្រាប់ថា ខុសច្បាប់ ដោយសារតែ​រថយន្ត​នេះ បាន​ដឹក​ឈើ​ជាច្រើន ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៤ ក្បែ​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ត្រពាំង ស្រែ​ស្ថិតក្នុង​ភូមិ ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ យកទៅលក់​នៅ​ប្រទេស​វៀតណាម ឬ​បន្តទៅ​ចិន​។​

​ប្រភពព័ត៌បាន​ឲ្យដឹងថា  ហេតុការណ៍​ក្រឡាប់​រថយន្ដ​យី​ឌុប​ដឹកឈើ​ខាងលើ​នោះ គេ​ឃើញ​វត្តមាន​លោក ស្រេង ដែល​គេ​ស្គាល់​ថា ជា​មេការ​លោក​ឧកញ៉ា គង់ ក្រឹ​ង ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ច្រកព្រំដែន​ស្រុក​ស្នួល ចេញមុខ​ទៅ​អន្តរាគមន៍ ដោះស្រាយ​សម្របសម្រួល មិនឲ្យ​មាន​ការផ្សព្វផ្សា​យ​ព័ត៌មាន​ចេញ​ក្រៅ ឲ្យ​មហាជន​ដឹង​ពី​ទង្វើ​ខុស​ច្បាប់​របស់​លោក​ឧកញ៉ា ជ័យ ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​អត់​អាជ្ញាប័ណ្ណ បន្លំ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា ល័​ក្ខ ដែល​មាន​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​លេខ​១ និង​ឈើក្រហម​ទំហំ​២,៥​តឹក ទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន ក្បែរ​តំបន់​ដេញថ្លៃ​ឈើ​ពី​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​។​

​ប្រភព​បាន​បន្តថា ខណៈ​មេកា​រលោក ស្រេង ចេញមុខ​ទៅ​សម្របសម្រួល​ក្នុង​ហេតុការណ៍ រថយន្ដ​ដឹកឈើ​ក្រឡាប់​កណ្តាលផ្លូវ​ទាំង​កណ្តាល​យប់​នោះ គេ​ឃើញ​ក្រុមកម្មករ​ឡាន លោក​ឧកញ៉ា ជ័យ បាននាំគ្នា​ប្រឹង​ជញ្ជូន​យក​ឈើ​ចេញ​ពី​ឡាន​ក្រឡាប់​យ៉ាង​តក់ក្រហល់ ទៅ​ផ្ទេរ​ដាក់​ឡាន​ផ្សេងទៀត ព្រោះ​ខ្លាច​គេ​ទាន់ បន្ទាប់​ពី​ឡាន​ដឹកឈើ​នោះ បម្រុង​ឆ្លងដែន​ទៅ​ក្រៅប្រទេស ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​

​ចំពោះ​បញ្ហា​ការ​ឆ្លេឆ្លា​រត់ការ​បិទមាត់ របស់លោក ស្រេង និង​សកម្មភាព​ឡេមឡឺម​របស់​មេការ​លោក​ឧកញ៉ា ជ័យ នោះ ត្រូវបាន​ប្រភព​អះអាងថា បើ​មេកោយ​មិន​អនុញ្ញាត ក៏​កូនចៅ​មិន​ហ៊ាន​នោះដែរ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ភ្នាក់ងារ​សារព័ត៌មាន មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ជ័យ និង​លោក ស្រេង ដែល​ជា​មេការ លោក​ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​លោក ខ្លឹង មេការ​លោក​ឧកញ៉ា ជ័យ បានឡើយ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ​៕​

 

img20170721ck1-(5) img20170721ck1-(4) img20170721ck1-(3) img20170721ck1-(2) img20170721ck1-(1)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់