4/26/2024 9:23:08 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ក្រុមហ៊ុន​ផែ​ប្រេង​ កំពុងលុប​សមុទ្រ​បំផ្លាញ​ព្រៃកោងកាង នៅ​ស្រុក​ទឹកឈូ ពេល​នេះ​មាន​បញ្ហា​ជាមួយ​ពលរដ្ឋ
Feb 26 2017 9:41AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2779នាក់)


ភ្នំពេញ ៖ យោង​ប្រភព​ពី​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នៅ​ពេល​ថ្មីៗ​នេះ មាន​ការរិះគន់​និង​ខ្សឹប​ខ្សៀវ លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី និង​លោក រ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ រួម​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​មិន​ខ្លាចញញើត​ទៅ​នឹង​អង្គភាព ប្រឆាំង​អំពើពុរលួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​នោះ​ឡើយ ។  ប្រភព​បន្តថា លោក ប៊ុត សារ៉េត និង​លោក រ៉ា សុធា ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​ឆ្នាំ​មកហើយ​។

​ក្រុម​មន្ត្រី​បំរើ​ការងារ​ក្នុង​សាលាក្រុង​ភ្នំពេញ​សង្ឃឹមថា ការផ្លាស់ប្ដូរ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចូលនិវតន៍​ជំនួស​មក​វិញ​ឯកឧត្ត​ម​ឃួង​ស្រេង​ជា​អភិបាល​នៃ​គណ​អភិ​ល​រាជធានី​ភ្នំពេញ​ដឹកនាំ​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​ការងារ​មួយចំនួន​ក្នុង​សាលា​រាជធានី ភ្នំពេញ​មាន​ការ​ប្រសើរ​ឡើង ជាង​ជំនាន់​លោក ប៉ា សុជាតិ​វង្ស ដឹកនាំ​ជា​អភិបាល​រាជធានី​ភ្នំពេញ​នា​ពេលកន្លងមក នោះ​។​

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ក្រុមមន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​កំពុង​តែ​សម្ងំ​ស្ដាប់​ជឹង​មេ​ថ្មី  ដោយ​ចាប់ផ្តើម​មាន​ភាព​រំជើប​រំជួល​ស្វែងរក​ខ្នងបង្អែក​ថ្មី ។ កាលពី​សម័យ ឯក​ឌ​ត្ត​ម ប៉ា សុជាតិ​វង្ស ដឹកនាំ​គ្រប់គ្រង​មន្ត្រី​គេ​ឃើញ​ហាក់ដូចជា គ្មាន​តម្លាភាព សូម្បី​លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ និង​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ក៏​ពុំ​សូវ​ស្តាប់​តាម​បទបញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​មាន​ប្រសិទ្ធភាព ១០០%​ផងដែរ ។​

​សកម្មភាព​ទាំងនេះ សម្ដែង​ឱ្យ​ឃើញ​ពី​ការ​មិនសូវ​គោរព ឬ​គោរព​តែ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ តែ​នៅ​ពីក្រោយ​ធ្វើ​ព្រងើយ កន្តើយ​ទៅវិញ បុគ្គល ប៊ុត សារ៉េត និង​វ៉ា សុធា បាន​ធ្វើ​រឹក​យ៉ាង សម្បើម​ដាក់​មន្ត្រីៗ​ធ្វើ​ការងារ​នៅ​សាលា រាជធានី​ភ្នំពេញ យ៉ាង​ក្រអឺតក្រទម​បំផុត តាមរបៀប​បែងចែក​ការងារ និង​បក្ខពួក​និយម ផងដែរ​។​

​ក្រុម​មន្ត្រី​ដដែល​បាន​បន្តថា ពួកគាត់​ចាំ​មើល​របៀប​ដឹកនាំ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី តើ​និង​រៀបចំ​រចនាសម្ព័ន្ធ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ ឲ្យមាន​តម្លាភាព​និង​ចាត់ការ​ក្រុមមន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​ថវិកាជាតិ​ជាក់​ជា​ពុំខាន​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាល​ក្រុង​ដដែល​បាន​លើកឡើង​ថា បុគ្គល ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម និង​បុគ្គល វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​កាន់​អំណាច​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ ពេញទំហឹង​ដោយ​គ្មាន​នរណា​ចាត់វិធានការ​ឡើយ ។

​ដោយ​អាង​លើ​អំណាច​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ លោក​ទាំង​ពីរ​នាក់​នេះ បានធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​ស៊ី​ឡាក់ កិប​កេង ស៊ី​ពីលើ​ជំនាញ​តាមរយៈ​លទ្ធកម្ម​គ្រប់សព្វ​សារពើ​នៃ សាលា​រាជធានី​ភ្នំពេញ ទើប​ធ្វើឱ្យ​លោក ប៊ុត សារ៉េត និង​លោក​វ៉ា សុធា គ្រប់ទឹក​ធ្វើ​មាន​ធ្វើ​បាន​សល់​លុយកាក់​ឡាន និង​ដី​ឡូតិ៍ ភូមិគ្រឹះ​រហូត​គាត់​ទាំង ២ ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​មហាសាល​ហ៊ី​ហារ​មិន​ចាញ់​ឧត្តម​មន្ត្រី​ឧកញ៉ា​នោះឡើយ ។​

​កត្តា​ទាំងអស់​នេះ​បាន​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សម្លេង​ឆ្នោត​ពីរ​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ជា​បន្តបន្ទាប់​ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្ត​តាម​បទ​បញ្ជា​ថ្នាក់លើ​មេ​កើយ​របស់ខ្លួន​ប្រឆាំង​ទៅនឹង​ការ​កំណែទម្រុង​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នឹង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា​លោក​ប៊ុត​សារ៉េត​និង​លោក​រ៉ា​សុធា​តែងតែ​ប្រព្រឹត្ត​សកម្មភាព​ទុច្ចរិត​ដោយ​ឃុបឃិត​គ្នា​ប្រើល្បិច​កិប​កេងប្រវញ័​ដកយកផ​ល​ប្រយោជន៍​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​ពី​គម្រោង​សាងសង់​អគារ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា​តាម​ខណ្ឌ​ទាំង​12​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ភូតភរ​កុហក​កេងប្រវញ្ច័​យក​ថវិកា​របស់​រដ្ឋ​តាមរយះ​ការស្ថាបនា​សួនច្បារ​ការដាក់​លូ​តូច​ធំ​ការស្ថាបនា​ផ្លូវ​ថ្នល់​ស្ពាន​ផ្លូវ​ក្រវាត់ក្រុង​ភ្នំពេញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​ការរៀបចំ​កែលំអ​អំពូល​ភ្លើង​បង្គោល​ភ្លើង​និង​ជួសជុល​អ្វីៗ​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​។​ល​។​ទង្វើ​ទាំងអស់នេះ​គឺ​បាន​ផ្ទុយ​ពី​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ប្រឆាំង​ទៅនិង​បទ​បញ្ជា​០១​ចុះ​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ​២០១៦​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ពាក់​ពន្ធ័​ព័ត៌មាន​ខាងលើ​នេះ​អ្នកសារព័ត៏មាន​យើង​មិន​អាច​សុំ​ការពន្យល់​បាន​ពីរ​លោក​ប៊ុត​សារ៉េត​និង​លោក​រ៉ា​សុធា​បាន​នោះទេ​៕

 

ppgovernor

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់