4/26/2024 6:56:37 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
បែកធ្លាយ​អំពើ​ពុក​រលួយ ប្រធាន​អគ្គី​ស​នី ខេត្តសៀមរាប និង​បក្ខពួក
Feb 24 2017 9:04AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2388នាក់)


 

 

(ខេត្តកណ្តាល)៖​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទបរមនាថ​នរោត្តម​សីហមុនី​នៅក្នុងពិធិ​«បុណ្យរុក្ខទិវា»​នាថ្ងៃទី០៩​

 

)៖​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទបរមនាថ​នរោត្តម​សីហមុនី​នៅក្នុងពិធិ​«បុណ្យរុក្ខទិវា»​នាថ្ងៃទី០៩​ខែកក្កដា​ឆ្នាំ២០១៧​នេះបានអំ​ពាវនាវឲ្យ​ជនរួមជាតិ​ទាំងអស់​មេត្តារួម​គ្នាការពារ​ភ្លើងឆេះ​ព្រៃបញ្ឈប់​ការកាប់រាន​ដីព្រៃឈើ​ជាកម្មសិទ្ធិ​ការកាប់​ឈើខុស​ច្បាប់ការ​បរបាញ់​ការដាក់​អន្ទាក់ចាប់​សត្វព្រៃ​និងចូលរួម​ដាំដើម​ឈើឲ្យបាន​ច្រើនជា​អតិប​រមា​ដើម្បីបង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ។

ព្រះមហា​ក្សត្របាន​ព្រះរាជ​បន្ទូល​បន្ថែមថា​ការចូល​រួមរបស់​ជនរួមជាតិ​នេះបាន​បង្ហាញពី​ស្មារតីទទួល​ខុសត្រូវ​លើជោគ​វាសនា​អនាគត​នៃធនធាន​ព្រៃឈើ​ដើម្បីកូន​ចៅយើង​ជំនា​ន់នេះ​និងជំនាន់​ក្រោយៗ​ទៀត។

ព្រះរាជ​បន្ទូលរបស់​ព្រះមហាក្ស​ត្រខាងលើនេះ​បានធ្វើឡើង​ខណៈដែល​ព្រះអង្គបាន​យាងជាព្រះ​រាជាធិបតី​ដ៏ខ្ពង់ខ្ពស់​បំផុតនៅ​ក្នុងពិធី​«បុណ្យរុក្ខទិវា»​រៀបចំធ្វើ​ឡើងនៅ​ក្នុង​ភូមិក្រាំង​ក្រូចឃុំទួល​ព្រេចស្រុក​អង្គស្នូល​ខេត្តកណ្តាល​នៅថ្ងៃទី០៩​ខែកក្កដាឆ្នាំ​២០១៧​នេះ។

បន្ថែមពី​លើនេះ​ព្រះមហាក្ស​ត្រព្រះអង្គ​បានអំពាវ​នាវអង្គការ​ជាតិអន្តរ​ជាតិនិង​ដៃគូអភិវឌ្ឍ​ទាំងអស់​សូមមេត្តា​បន្តការជួយ​ឧបត្ថម្ភគាំ​ទ្រគ្រប់រូប​ភាពដល់​ការគ្រប់​គ្រងការ​អភិវឌ្ឍនិង​ការកែទ​ម្រង់វិស័យ​ព្រៃឈើ​នៅកម្ពុជា។

ជាមួយ​គ្នានេះព្រះ​មហាក្សត្រ​ក៏បានអំពាវ​នាវមន្រ្តីរាជ​ការតាមក្រ​សួងស្ថា​ប័នអាជ្ញាធរ​មូល​ដ្ឋានគ្រប់​លំដាប់​ថ្នាក់សិស្សានុ​សិស្ស​គ្រប់គ្រឹះ​ស្ថានឧត្តម​សិក្សានិង​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​សូមមេត្តា​បន្តប្រពៃ​ណីដាំកូន​ឈើឲ្យបាន​សកម្មនិង​គ្រប់ទីកន្លែង​ព្រមទាំង​បង្កើតឲ្យមាន​«សួនដាំឈើ»​ដើម្បីឲ្យបង​ប្អូនប្រជា​ពលរដ្ឋ​របស់យើង​បានចូលរួម​ដាំឈើនិ​ង​រុក្ខជាតិ​គ្រប់ប្រភេទ​សម្រាប់​ជីវិតរស់​នៅសុខ​សាន្តនិង​បានស្ថិត​ស្ថេរយូរអ​ង្វែងដល់​កូន​ចៅ​ជំនាន់​ក្រោយ។

ព្រះមហាក្ស​ត្រមានព្រះ​រាជបន្ទូល​បញ្ជាក់​ទៀតថា​«ការដាំ​ឈើនិងរុក្ខ​ជាតិគ្រប់​ប្រភេទ​និងផ្តល់​នូវបុណ្យ​កុសលដ៏​ប្រពៃ​សម្រាប់​មនុស្សគ្រប់​ៗរូបហើយ​ធ្វើឲ្យមូល​ដ្ឋានរបស់​យើងមាន​ទេសភាព​ពណ៌បៃ​តងនិង​រស់រវើក​គ្រប់ពេល​រដូវកាល»

តាមរបាយ​ការណ៍​របស់លោក​វេងសា​ខុនរដ្ឋម​ន្ត្រីក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ​បានឲ្យដឹង​ថាសម្រាប់​ឆ្នាំ២០១៧​នេះក្រសួង​កសិកម្មរុក្ខា​ប្រមាញ់និង​នេសាទ​ដោយមាន​កិច្ចសហ​ការល្អប្រ​សើរជាមួយ​ក្រសួងព្រះ​បរមរាជវាំង​អាជ្ញាធរ​ខេត្តកណ្តាល​បានកំណត់​យកទី​តាំងស្ថិត​នៅភូមិក្រាំង​ក្រូចឃុំទួល​ព្រេចស្រុក​អង្គស្នួល​ខេត្តកណ្តាល​ប្រារព្ធពិធីរុក្ខ​ទិវាលើកទី២៧​នៅលើផ្ទៃ​ដីទំហំ១០​ហិកតាហើយ​កូនឈើ​ដែលត្រូវ​យកមកដាំ​នៅក្នុងពិ​ធីនេះរួម​មានប្រភេទ​ឈើក្រញូង​ធ្នងនិង​គីនីន​សរុប​ចំនួន​៨,៨៣០ដើម៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់