4/19/2024 12:16:21 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លិខិតមិត្តអ្នកអាន៖ សេណារីយ៉ូនៃការលាលែងនយ !
Feb 24 2017 8:33AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2363នាក់)


 

 

avatyy

 

ខេត្តរតនគិរី ៖   ​មេ​ឈ្មួញ​រកស៊ីដឹកឈើ​ប្រណីត ខុសច្បាប់ដែលមាន ស្បែកជា​កម្លាំង ប្រដាប់អាវុធ pmខេត្តរតន គិរីដែលមាន ឈ្មោះ ហូ​វ  ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ ជើងខ្លាំងប្រចាំភូមិភាគឥសាន្ត ដែលជា​មន្ត្រី​អាវុធហត្ថpm នៅតែ​បន្តសកម្មភាពដឹ កនិង​កាប់បំផ្លាញ​ព្រៃ ឈើនឹងប្រមូលទិញ ឈើ​ប្រណីតខុសច្បាប់  ដែល​កាប់ព្រៃ​សហគមន៍  និង តំបន់​ព្រៃ​ការពារ  នៅ​ស្រុក​អណ្តូង​មាស  ស្រុក​តា​វែង  និងបន់​កន្ទុយ​នាគ និង​តំបន់​ព្រៃ​ការពារ​មួយចំនួនទៀតដូចជាខេត្តមណ្ឌលគិរីនិងខេត្តស្ទឹងត្រែងដើម្បី​យកទៅ​បំពេញ​ តាម​សេចក្ដីត្រូវការ​លក់​ឲ្យ​ឈ្មួញ​តាម​ទីផ្សារ ចិន និង យួនកំពង់ពេញនិយមនៅទីផ្សារអាស៊ី ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរ​យ៉ា​ដាវដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ព្រោះជាឆ្នាំងបាយប្រចាំថ្ងៃពីព្រោះ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ(អា​វ៉ៃ)បាន​ចំណាយលុយ​បិទមាត់​បក្ខពួក​ក្រុមមន្ត្រី​ជំនាញ​ក្នុងមួយខែៗ រាប់សិប​ម៉ឺន​សែន​ដុល្លា​រហូតដល់​ទៅ​ជាង១លាន ដុល្លារ ឯនោះ ?។

ប្រភពពី​សមត្ថកិច្ចបាន​លើក​ថា៖ មេ​ឈ្មួញ ហូរ ជី​វ៉ៃ និង ណា​ក់ ក្បាល​ធំ​តែងតែបាន​បង្ហាញ​នូវ​មោទនភាព​អួតអាង​ពី​មេក្លោង​ធំ​ជា​អ្នក​បើកដៃ រួម​ដៃ ជា​មេ​អាវុធហត្ថ​ខេត្ត គឹម រស្មី?  ក្នុង​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើខុសច្បាប់ដោយ​រលូននិងដឹក​ចេញ​តាម​ច្រកទ្វារ​អន្ដរជាតិ​អូយ៉ាដាវក្រោម​ការគាំទ្រ​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​អភិបាលខេត្ត​រត​គិរី និង ជំនាញ​មេ​ខ័​ណ្ឌ​រដ្ឋបាលខេត្ត កែប កត់ ព្រមទាំង​ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តាម​ជាន់ថ្នាក់​? ។

ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អសមត្ថភាព​នេះ​វិញ​ឯ លោក អ៊ី ចំរើន ដែលជា​ប្រធាន​អន្ដោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្ដរជាតិ​អូ​រយ៉ា​ដាវ​ជាប់​ឈ្មោះ​ល្បីល្បាញ​បំផុត​តែ​ខាង​គំរាម​ឃាត់ខ្លួន​ក្រុម​អ្នក​សា​ព័ត៌មានពេលចុះយករូបភាពនិងពត័មានបទល្មើស​ព្រៃឈើ​ដឹក​ឆ្លងកាត់​ច្រកទ្វារ​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃនោះ​មិនឃើញ​មានការបង្រ្កាបឡើយព្រោះខ្លាចបាត់ផលប្រយោជន័។

​ប្រភព​បាន​បង្ហើប​ឲ្យ​យើង​ដឹង​ទៀតថា ៖មិនថាតែ​ក្រុម​អាជ្ញាធរ​ដែនដី ទាំង​គយ​ចល័ត និង​កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស​នោះទេដែលមាន​តួនាទី​សំខាន់​ក្នុងការ​ចុះបង្ក្រាបនិងទប់ស្កាត់​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នោះ​គឺ​សុទ្ធ​តែមាន​ចំណែក​ទទួលផលបង់លុយ​ជើង​ឈ្មួញបង់លុយ​ខែបង់ជើងជូនអស់លោកអ្នកអំណាច និង បង់​ជូន​កាដូរ​ពិសេស វត្ថុ​អនុស្សាវរីយ៍ លុយ ឡាន ភ្លាមៗយ៉ាង​ទាន់​ចិត្ត ពី​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ (អា​វ៉ៃ) ណា​ក់ (ក្បាល​ធំ​PM) យ៉ាង​ត្រជាក់ចិត្ត ។និយាយ​រួម​គឺ​រត់ការ​បង់លុយ​អោយ​មុនមុននឹង​ដំណើរការ​ចរាចរ​បទល្មើស​ព្រៃឈើ​ចេញ​តាម​ច្រករបៀង និង តាម​ច្រកទ្វារព្រំដែន អូ​រយ៉ា​ដាវ ? ​ការ​ចំណាយលុយ​រត់ការ​បង់លុយ​បិទមាត់​បើក​ច្រកទ្វារ​ទាំងនេះ​គឺ​មេ​ឈ្មួញ​បាន​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹក រាប់​សឹ​ប​សែន​ដល់​លាន​ដុល្លារ ស្រស់ៗទើប​ចៀស​ផុតពី​ការបង្ក្រាបដោយសុ​វត្ថ​ភាព។

ថ្មីៗនេះ​គឺ​ក្រុម​ឈ្មួញ​ចម្រុះ​គ្រប់​ប្រភេទ​កំពង់តែ​សម្រុក​ដឹក​បទល្មើស​ព្រៃឈើ​ចេញពី​ខេត្តរតនគិរី ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន ចិន ឱ្យបាន​គ្រប់​តាម​ផែនការ​ទីផ្សារ​ឈ្មួញ​ក្រៅ​ស្រុក​ដែល​បាន​កុងត្រា​កំណត់ ០៣ម៉ឺន​ម៉ែត្រ​គីបគឺចេញតាម​ច្រកទ្វារ​អូយ៉ាដាវ។ហើយ​ដែល​មកទល់ពេលនេះ​ការ​កុងត្រា​របស់​ឈ្មួញ ចិន យួន ថា​ដឹក​អោយ​គ្រប់​មុនពេល​ចូលឆ្នាំ នៅ​មិនទាន់​ដឹក បាន​គ្រប់​ចំនួន នៅឡើយ​ទេ។

​សភាព​ការ​ក្នុងស្រុក​កន្លងមក​មិនសូវ​ល្អ មាន​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ត្រូវបាន​ដាក់បទបញ្ជា​រ​អោយ​ចេញមុខ​បង្ក្រាប​យ៉ាង​ទ្រង់ទ្រាយ​ធំ​ពីលើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ទើប​ធ្វើអោយមាន​ការអាក់ខាន​តែ​ឥឡូវនេះ​បែកធ្លាយ​ក្រុម​បង្ក្រាប​ក៏​ក្លាយជា​ក្រុម​គោះ​បង្អើល​យកតែ​លុយ​ដែរ​បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​បានដៃ និង ក្លាយជា​ខ្លា ដុះស្លាប កំពុងតែ​កាប់​ដឹកជញ្ជូន​យ៉ាង​សម្បើម​ដៃ​ក្នុង ស្រុក​អណ្តូង​មាស  ស្រុក​តា​វែង នៃ​តំបន់​កន្ទុយ​នាគ និង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ជាដើម​ដែល​ក្រុម​ឈ្មួញ​កំពង់តែ​សម្រុក​ប្រមូល​កាប់​ដឹកជញ្ជូន​យ៉ាង​មមាញឹក​បំផុត​ទាំងយប់​ទាំង​ថ្ងៃ​មកទល់ពេលនេះ។

​ការឆ្លុះបញ្ចាំង​យ៉ាង​ស្ដែង​ថា ៖ បទបញ្ជា​ដែល សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី បានដាក់ចុះ​មកពិតជា​បរាជ័យ​មែនគឺ​មន្ត្រី​ជំនាញ​អស់នោះ​មិនបាន​អនុវត្តតាមសោះឡើយ? ។

ជាពិសេស​លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​រតនគិរី នោះ​តែម្ដង? ចំណែក អភិបាលខេត្ត​រតនគិរី ឯកឧត្តម  ថង សាវុន និង មេ​ជំនាញ​រដ្ឋបាល​ព្រៃឈើ កែប កត់ វិញ​ហាក់​មាន​ចេតនា​ធ្វើ​មិនដឹងមិនឮ?​ចាំតែ​អង្គុយចាំ​កើប​យក​ចំណូល​បទល្មើស​ព្រៃឈើ​ខុសនិងត្រូវច្បាប់ទៅធ្វើ​មានបាន​ផ្ទាល់ខ្លួនយ៉ាងសប្បាយ។

​ក្រសួងកសិកម្ម និង ក្រសួងមហាផ្ទៃ និង នាយ​ឧ​ត្ត​ម​សេនី​យ៏​អាវុធហត្ថ​ផ្ទៃ​ប្រទេស មិនត្រូវ​ព្រងើយកន្ដើយ​មើលរំលង​ពី​សកម្មភាព​របស់​អភិបាលខេត្ត​រតនគិរី និង ក្រុម​ប្រដាប់អាវុធ និង មន្ត្រី​ជំនាញ​នោះទេ ព្រោះថា​ពួកគេ​អាច​រវល់​មមាញឹក​នឹង​ការ​កើប​យក​ចំណូល​បទល្មើសខែៗរាប់សែន​ដុល្លារ​នោះ​ក៏​អាច​ថា​បាន ?។

​ សាពត័មានយើងមិនអាចសុំបកស្រាយបានទេព្រោះគ្មានលេខទូរសព្វ័(នៅមានតភាគ)

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់