4/19/2024 5:39:16 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឃ្លាំង​ស្តុកឈើ​ឧកញ៉ាទ្រីភា​ពភ្លើងឆេះ​ស្ស័យដុតបំបាត់​ភស្តុតាង​?
Feb 21 2017 12:37PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2874នាក់)


 

 
មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី លោកសៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស មេឈ្មួញឈើ 
ហូវ ជីវ៉ៃ និង លោកអភិបាលខេត្តរតនគិរី ថងសាវុធឃុបឃិតគ្នាជាប្រព័ន្ធក្នុងការជួញដូរឈើ
ខុសច្បាប់នៅខេត្តរតនគិរី។

ខេត្តរតនគិរី ៖ មេឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះហូវ ជីវ៉ៃ ជាមន្ត្រីអងរាជអាវុធហត្ថខេត្តរនតគីរី និgមន្ត្រីប៉េអឹមម្នាក់ទៀតឈ្មោះ ណាក់ក្បាលធំ ដោយមានការកាងពីក្រោយដោយមេបញ្ជាការប៉េអឹម

ខេត្តលោកឧត្តមសេនីយ៏ត្រី គឹម រស្មី ចាប់ផ្តើមជំនួញដឹកឈើតាមរថយន្តប្រភេទយីឌុបយកទៅលក់ នៅស្រុកយួនវិញហើយ ខណះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនដឹងជានៅ
ទីណា ហើយមានព័ត៌មានខ្លះថាលោកកំពុងសម្រាកព្យាបាលជម្ងឺនៅក្រៅប្រទេស។

ដំណើរការមុខរបរជួញដូរឈើបំពានច្បាប់នេះ បានប្រព្រឹត្តទៅដោយរលូនដោយសារមេឈ្មួញឈើដុះស្លែ ឈ្មោះហូវ ជីវ៉ៃរូបនេះមានលោកថង សាវុធ អភិបាលខេត្តរតនគីរី លោកគឹម រស្មី មេប៉េអឹមខេត្ត លោកសៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក លី សុផាន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ជាអ្នកឃុបឃិតឲ្យដំណើរការជំនួញឈើ ខុសច្បាប់នេះ

ឡើងវិញយ៉ាងគឃ្លើននឹងសុខភាពទន់ខ្សោយរបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ។អ្នកយកព័ត៌មានជាតិខ្មែរនៅរសៀលថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៧ នេះបានទូរស័ព្ទទាក់ទងសុំការ
បំភ្លឺបន្ថែមពីលោក គឹម រស្មី មេប៉េអឹមខេត្តរតនគិរី និងលោកលី សុផាននាយផ្នែករដ្ឋបាលព្រៃឈើ (ស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបានលុង) ដែរតែលោក បដិសេធមិនផ្តល់បទសម្ភាសន៏ពីបញ្ហាបើកដៃឲ្យមេឈ្មួញឈើឈ្មោះហូវ ជីវ៉ៃនេះដឹកឈើតាមរថយន្តធំៗតាមអំពើចិត្តនោះទេ។តែតាមប្រភពពីឈ្មួញឈើដូចគ្នាបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃ និងឈ្មោះណាក់ ក្បាលធំ បាន
ប្រមូលឈើពីស្រុកតាវែង ស្រុកអណ្តូងមាស វ៉ឺនសៃ ស្រុកកូនមុំនិងស្រុកលំផាត់ ដឹកជញ្ជូនតាមរថយន្តម៉ាកកូរ៉េ២,៥តោន និងរថយន្តយីឌុបបង្គាប់ក្រោមដំឡូងមី ខ្លះមិនដាក់ដំឡូងមី ពីលើក៍មាន ចេញទៅប្រទេសយួនទាំងយប់ទាំងថ្ងៃ ដោយរលូន ចំណែកសមត្ថកិច្ចតាមដងផ្លូវជាច្រើនបិទភ្នែកធ្វើមិនឃើញ មិនដឹងមិនឮ ពីជំនួញឈើខុសច្បាប់ដ៏កក្រើករបស់មេឈ្មួញឈើ ឈ្មោះហូវ ជីវវ៉ៃ និងឈ្មោះណាក់នេះទេ។ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃនិងឈ្មោះ ណាក់នេះបានប្រមូលទិញឈើពីចំណុចអូររវ័គ ស្រុកលំផាត់ ស្រុក តាវែងនិងស្រុកអណ្តូងមាសចូលឃ្លាំងឈើស្ថិតនៅ
ម្តុំហាងកាឡាក់ស៊ី ក្រុងបានលុង រួចបន្តទៅប្រទេសយួនទៀតយ៉ាងគឃ្លើននឹងបទបញ្ជារបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកលោក សៅសុខាមេប៉អឹមលើផ្ទៃប្រទេសដែលទទួលកិច្ច
បង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រីឲ្យបាន១០០ភាគរយដែរ។ប្រភពដដែលបន្តថា ឈ្មួញរកស៊ីដឹកឈើប្រណិតឈ្មោះហូវ ជាវ៉ៃបានប្រមូលឈើគ្រប់តំបន់ក្នុង
ខេត្តរតនគីរីដឹកចេញទៅប្រទេសយួនបានយ៉ាងរលូន ក៏ដោយសារមានការអនុញាតិពីសាលាខេត្តរតនគិរីនិងអភិបាលខេត្តលោក ថង សាវុធផងដែរ៕ 
 
រថយន្តរបស់មេឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃដឹកឈើចេញពីស្រុកអណ្តូងមាស ខេត្ត
រតនគីរី ឆ្ពោះទៅកាន់ស្រុកយួនតាមច្រកអូរយ៉ាដាវ នៅពេលយប់។
 
រថយន្តរបស់មេឈ្មួញឈើជនជាតិដើមយួនឈ្មោះ ហូវ ជីវ៉ៃចតនៅមុខឃ្លាំឈើ 
របស់ខ្លួននៅស្រុកអណ្តូងមាស។
 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់