4/25/2024 3:40:52 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រាជរដ្ឋាភិបាលសម្រេចឲ្យធនាគារអេស៊ីលីដាប្តូរឡូហ្គោ រូបហង្សចេញ ជាបន្ទាន់
Feb 18 2017 5:35PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2936នាក់)


 

​ប្រយ័ត្ន​ទឹក​ចុងក្រោយ ! ល្បិច​កាប់​ឈើ​សេសសល់​បង្ហើយ​លើដី​សម្បទាន​សង្គមកិច្ច​ជិត​១​ម៉ឺន​ហិកតា​នៅ​ខេត្តរតនគិរី របស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប​

យោងតាម​ស្មារតី​អនុក្រឹត្យ​លេខ​៥០-៥១-៥២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៣ , អនុក្រឹត្យ​លេខ​២២០​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៣ , អនុក្រឹត្យ​លេខ​៩៤-៩៥-៩៦-៩៧-៩៨-៩៩ និង​លេខ​១០០​អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​កាត់​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ឋិត​នៅ​ស្រុក​បរ​កែវ និង​ស្រុក​លំផាត់ ខេត្តរតនគិរី ទំហំ​៧ ២៦៣,៨៧៧៥​ហិកតា ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​១០ (​ក្រុមហ៊ុន​អេ​លែ​វ ប៊ី​អិ​ម យ៉​ញ​ស្តុក ៣ ៩៦១,៥៩៦៣​ហិកតា ,​ក្រុមហ៊ុន​ម្កុដ​ពេជ្រ អភិវឌ្ឍន៍​ក​សិ​-​ឧស្សាហកម្ម ៣២,៧៧៩០​ហិកតា ,​ក្រុមហ៊ុន​ជី​ង ហ្សុ​ង​រី ១៤៧,៧៣៤២​ហិកតា ,​ក្រុមហ៊ុន​ស៊ី អ ឌី ៧៥១,៦៦៤៣​ហិកតា ,​ក្រុមហ៊ុន​វាសនា អ៊ិន​វេស​មេន ៩១៩,៦០៦៤​ហិកតា ,​ក្រុមហ៊ុន​ដូនពេញ អា​ហ្គ្រី​កូ ៣១៣,៦៩៩១​ហិកតា​,​ក្រុមហ៊ុន​អេស ខេ ផ្លេ​ន​ថេ​សិន ២២៧,៣៣៩៧​ហិកតា ,​ក្រុមហ៊ុន​៧​មករា ផា​រី ៦៤,០៩០៩​ហិកតា ,​ក្រុមហ៊ុន​ហ៊​ង អាន អូ​រយ៉ា​ដាវ ៣៥០,១៧៥៦​ហិកតា និង​ក្រុមហ៊ុន​ហូល​ឡី អ៊ី​ខូ អ៊ិន​ដា​ស្ទៀល ៤៩១,១៩២០​ហិកតា​) សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ទំហំ​៦ ៤១០,៨៣៧៩​ហិកតា មាន​ចំនួន​១ ៤១១​គ្រួសារ​ជា​កម្មសិទ្ធិ និង​សម្រាប់​រក្សាទុក​បំពេញតម្រូវកា​រ​កំណើន​ប្រជាពលរដ្ឋ ព្រមទាំង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទំហំ​ជាង​៨៥៣,០៣៩៦​ហិកតា ។​

 

​ក្នុងចំណោម​ផ្ទៃដី​សរុប​ប្រមាណ​៧ ២៦៣​ហិកតា ឋិត​នៅ​ស្រុក​លំផាត់ និង​ស្រុក​បរ​កែវ ខេត្តរតនគិរី ដែល​រាជរដ្ឋាភិបាល​សម្រេចកា​ត់​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន​១០ ដើម្បី​ធ្វើ​អនុ​ប​យោ​គជា​ដីឯកជន​របស់​រដ្ឋ និង​សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ចំនួន​១ ៤១១​គ្រួសារ​ជា​កម្មសិទ្ធិ ព្រមទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះ គឺមាន​ផ្ទៃដី​ទំហំ​ប្រមាណ​៦ ១៣១​ហិកតា ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ «​ក្រុមហ៊ុន ដួង ស្រួច គ្រុប​» មាន​លោក ដួង ស្រួច ជា​អគ្គនាយក​ក្រុមហ៊ុន ធ្វើ​អាជីវកម្ម​កាត់​ប្រមូល​ផល​-​អនុផល​ព្រៃឈើ​ក្រោម​ហេតុផល «​កែច្នៃ​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​» តាម​ស្មារតី​លិខិត​លេខ​៣២៥១​កសក ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៧ និង​លិខិត​លេខ​៣៧៩១​កសក ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ ។

​កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ លោក ដួង ស្រួច អគ្គនាយក​ក្រុមហ៊ុន ដួង ស្រួច គ្រុប បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​គោរព​ជូន​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ស្មើ​សុំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចូលរួម​សហការ​កំណត់​ព្រំដី​ក្នុង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ប្រមាណ​៦ ១៣១​ហិកតា ដើម្បី​មាន​មូលដ្ឋាន​ធ្វើការ​កាត់​ប្រមូល​ផល​-​អនុផល​ព្រៃឈើ យកមក​បង់ពន្ធ​ថ្លៃ​សួយ​សារ និង​បុព្វលាភ​ជូន​រដ្ឋ​ឲ្យ​អស់​លទ្ធភាព ។

​ក្រោយមក រដ្ឋបាល​ព្រៃឈើ​ក៏បាន​ចេញ​លិខិត​បញ្ជា​បេសកកម្ម​លេខ​៤៧៦​រព​.​រ​ផ​.​ប ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ចាត់​មន្ត្រី​ចំនួន​៣​នាក់​ឲ្យ​ចុះ​ពិនិត្យ​វាយតម្លៃ​លើ​ដំណើរការ​អនុវត្ត​គ្រប់គ្រង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប ដោយ​ចេញដំណើរ​ពីថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ និង​ត្រឡប់មកវិញ​នា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ។​

​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ដួង ស្រួច គ្រុប នេះដែរ សេចក្តីរាយការណ៍​ពី​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​ទំហំ​ប្រមាណ​ជាង​១ ៥០០​ហិកតា ឋិត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​រាជរដ្ឋាភិបាល​កាត់​ចេញពី​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​របស់​បណ្តា​ក្រុមហ៊ុន​មួយចំនួន​នោះ ក៏ត្រូវ​បាន​ធ្លាក់​ទៅក្នុង​ដៃ​ក្រុមហ៊ុន ដួង ស្រួច គ្រុប ធ្វើ​អាជីវកម្ម​កាត់​ប្រមូល​ផល​-​អនុផល​ព្រៃឈើ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ សកម្មភាព​កាត់​ប្រមូល​ផល​-​អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន​មិនទាន់​បញ្ចប់​នៅឡើយ ខណៈ​ប្រភពព័ត៌មាន​ខ្លះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន ដួង ស្រួច គ្រុប នេះ កាប់​ឈើ «​រាលកៃ​» រហូតដល់​ក្រៅ​រង្វង់​ផ្ទៃដី​សម្បទាន​សង្គមកិច្ច​ទៀតផង ។​

​ក្រុម​អ្នកឃ្លាំមើល​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​បាន​លើកឡើងថា បើជា​ដីព្រៃ​ស្តុក​តែម្តង ទំនងជា​រាជរដ្ឋាភិបាល​មិនអាច​សម្រេច​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​បានទេ គឺ​អាចជា​ដីព្រៃ​រេចរឹល ទើប​រាជរដ្ឋាភិបាល ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​ក្នុង​លក្ខណៈ​ជា​ដី​សម្បទាន​សង្ក​ម​កិច្ច​បាន ។ ចុះ​ហេតុអ្វី​បានជា​ក្រុមហ៊ុន ដួង ស្រួច គ្រុប សម្លឹង​ឃើញ​មាន​ឈើ​សម្រាប់​កាប់​ប្រមូល​ផល​ទៅ​កើត​ទៀត ? ឬក៏​គ្រាន់តែ​ជា «​ឈ្នាន់​» ដើម្បី​ឈានទៅ​កាប់​ឈើ​នៅ​តំបន់​ផ្សេងៗ​ទៀត​ក្បែរៗ​នោះ ?

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ជាពិសេស​លើ​វិស័យ​ព្រៃឈើ​កម្ពុជា​បាន​លើកឡើងថា ឈើ​នៅ​កម្ពុជា​បានទទួល​រង​វិនាសកម្ម​យ៉ាង​ធំធេង​រួចទៅហើយ​ក្រោមរូបភាព «​សម្បទាន​ដី​សេដ្ឋកិច្ច​» ខណៈ​ក្រុម​ឈ្មួញ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុម​ឈ្មួញ​ឈើ ព្រមទាំង​មន្ត្រី​ពុករលួយ​សមគំនិត​គ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ ក្លាយជា​សេដ្ឋី​រៀងៗ​ខ្លួន ។ ដូច្នេះ ក្នុងករណី​ក្រុមហ៊ុន ដួង ស្រួច គ្រុប អាចមាន​លទ្ធភាព និង​ឱកាស​កាប់បំផ្លាញ​ព្រៃឈើ​ក្រោមរូបភាព «​ដី​សម្បទាន​សង្គមកិច្ច​» បន្តទៀត​នោះ គឺ​ប្រាកដ​ណាស់ ឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ពី​ការបំផ្លាញ​ក្រោមរូបភាព «​ដី​សម្បទាន​សេដ្ឋកិច្ច​» ពី​អតីតកាល នឹង​វិនាស​ហិនហោច «​បង្ហើយ​» នៅ​ទឹក​ចុងក្រោយ​តែម្តង ។ ចប់ ឯវំ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់