4/25/2024 2:52:24 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​ដូច​ការ​ទាយ​ទុក ! លោក គឹម សុខ ត្រូវបាន​ឃុំខ្លួន​ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចោទប្រកាន់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​
Feb 17 2017 9:14PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2788នាក់)


ឧកញ៉ាលឹម ប៊ុណ្ណា ហៅខ្នានិងភរិយាឈ្មោះថុង ធីតា ព្រមទាំងរថយន្តដឹកឈើចេញ
ពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មកកាន់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅស្រុកយួន។
 
ឧកញ៉ារកស៊ីឈើដ៏ល្បី ឈ្មោះឧកញ៉ាលឹម ប៊ុណ្ណា ហៅខ្នានៅស្រុក មេមត់ខេត្តត្បូងឃ្មុំកំពុងតែ សម្រុកដឹកជញ្ជូនឈើរាប់រយម៉ែត្រគីបនៅតាមព្រំដែនយួនក្នុងភូមិសាស្ត្រ ស្រុក ដំបែរនិង  ស្រុក
មេមត់ទៅលក់នៅស្រុកយួន តាមច្រកទន្លេរចាមនិងច្រកមួយចំនួន ទៀត នៅក្នុង ភូមិសាស្ត្រ ស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីខេត្តនេះប​ាត់បង់សម្លេងឆ្នោតជាច្រើនទៅ លើគណបក្ស
ប្រឆាំងក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ។ក្រៅពីមុខរបរកាប់បំផ្លាញព្រៃឈើដ៏មហន្តរាយរបស់ឧកញ៉ាលឹម សប៊ុណ្ណា ហៅខ្នា រូបនេះក៏ ងាកមករកមុខរបរល្បែងស៊ីសងតាមកាស៊ីណូផងដែរយោងរាការណ៏ស្រុកមេមត់ឲ្យដឹងថាឧកញ៉ាខ្នាបានកំពុងសម្រុកដឹកឈើចេញតាមរថយន្តធំៗជាច្រើនគ្រឿងយកទៅលក់នៅស្រុកយួនជារៀងរាលយប់ ហើយឧកញ៉ារូបនេះ
ក៏ត្រូវបានគេឃើញចេញ-ចូលកាស៊ីណូនៅច្រកព្រំដែនត្រពាំងផ្លុងជាញឹកញាប់ហើយជូនកាលមកលេងល្បែងនៅកាស៊ីណូណាហ្គាវើលក្នុងរាជធានីភ្នំពេញទៀតផង។
ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំអតីត​ខេត្ត​កំពង់ចាម អះអាងថាឧកញ៉ាខ្នាមានភិនភាគក្បាលទំពែកហើយបើទោះបីជាមានលុយជាមហាសេដ្ឋីក៏ដោយក៏ឧកញ៉ារូបនេះនៅតែបន្តប្រកប
មុខរបររកស៊ីឈើខុសច្បាប់ដដែលនៅពេលនេះហើយក៏ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ​ទៅ​នឹង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់នេះដែល​ដឹក​ចូល​ពី​ខេត្ត​ផ្សេងៗ​មក​ទម្លាក់​ទុក​នៅ​ស្រុក​តំបែរពី
​សំណាក់​ក្រុមការងាររបស់លោកឧកញ៉ាលឹម ប៊ុណ្ណានិងមន្ត្រី​មាន​ឥទ្ធិពល​នៅ​តំបន់​នោះរួច​ទើប​ដឹកចេញ​ទៅ​តាម​ដេប៉ូ​ផ្សេងៗដោយ​មិន​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​នោះ​ឡើយ។
សមត្ថកិច្ច​ស្រុក​តំបែរបញ្ជាក់​ថាកាល​ពី​មុន​តំបន់នេះ​មាន​សកម្មភាព​ដឹកឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ មែន ប៉ុន្តែ​ចុង​ក្រោយ​នេះ គឺ​បាន​ស្ងាត់​ទៅ​វិញហើយដោយសារចិននិងយួនឈប់ទិញទំនិញឈើពី
កម្ពុជា។ប្រជាពលរដ្ឋ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​បែប​អនាធិបតេយ្យ​នៅ​ស្រុក​តំបែរ របស់ឧកញ៉ាខ្នានិង​អ្នក​មាន​អំណាច ហើយ​មានអ្នក​ខ្លះ​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋបាល​នៅ​ទីនោះ​ទៀត​ផង គឺ​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​ឃើញ​មាន​ការ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​គោកស្រុក ស្រុក​តំបែរ សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ក្នុង​ស្រុក​តំបែររបស់ឧកញ៉ាខ្នា មាន​នៅ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​គោកស្រុក និង​ឃុំ​ចុងជៀច។ 
លោក​បន្ត​ថា អ្នក​រកស៊ី​ឈើ គឺ​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ទីនោះគឺលោកឧកញ៉ាលឹម ប៊ុណ្ណាដែលគេស្គាល់គ្រប់ៗគ្នាថាឧកញ៉ាខ្នា ឬឧកញ៉ាក្បាលតំពែក និងបក្ខ​ពួកដែល​អាច​បន្ត​ធ្វើ​សកម្មភាព
​ដឹកជញ្ជូនឈើនិងជួញ​ដូរ​ឈើ​ប្រណីត​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​វិញ មិន​មាន​វិធានការ​ចំពោះ​ឈ្មួញ​ទាំង​នោះ​ឡើយ។ ឈ្មួញទាំងនោះត្រូវបានគេស្គាល់ច្បាស់ជាងគេគឺឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នាដែលជាមេខ្លោង និងគូកនមួយចំនួនទៀតមានឈ្មោះ លាភ ឈ្មោះ ឆុន ឈ្មោះ ដែន និងឈ្មោះយូដែលជាមន្ត្រី
ប៉ូលិស និងយោធាព្រំដែននិងមន្ត្រីប៉េអឹមជាច្រើនទៀត។ ចំណែក​ឯ​ប្រជាពលរដ្ឋ​វិញបាន​ត្រឹម​តែ​យក​ដៃ​រឹត​ទ្រូងហើយ​ហួស​ចិត្ត​ចំពោះ​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​អាជ្ញាធរ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះចំពោះ
សកម្មភាពដឹកជញ្ចូនឈើយកទៅលក់នៅស្រុកយួនទាំងយប់ទាំងថ្ងៃរបស់ក្រុមមេឈ្មួញឈើឈ្មោះ លឹម ប៊ុណ្ណាហៅខ្នារូបនេះ។ប្រភព​ដដែល​បញ្ជាក់​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​ឈ្មោះខ្នាកំពុង​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ រួម​មានបេង ធ្នង់ គ្រញូងជាដើមនិង​ឈើ​មាន​តម្លៃ​ផ្សេង​ទៀត ដែល​បាន​ដឹក​ជញ្ជូន​ពីស្រុកព្រែកប្រសព្វ​
ខេត្ត​ក្រចេះ ដែលឧកញ៉ារូបនេះនិងភរិយាឈ្មោះ ថុង ធីតាទើបសង់វីឡាធ្វើឈើប្រណីតសុទ្ធថ្មីៗនេះ និងកាប់ឈើនៅតំបន់​ព្រៃ​ឡង់​នៃ​ខេត្ត​កំពង់ធំយក​មក​ស្តុក​ទុក​នៅ​ក្នុង​ឃុំ​ចុងជៀច ឃុំ​គោក
ស្រុក ដាក់​ពង្រាយ​តាម​ផ្ទះ ហើយ​បន្ត​ដឹក​ចេញ​តាម​ដេប៉ូ​នៅ​ស្រុក​តំបែរ និងដឹក ទៅ​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង រួចបន្តដឹកជញ្ជូនទៅ​ប្រទេសវៀតណាម តាម​ច្រក​ទ្វារ​ដូង​៧​ដើម ច្រកទន្លេរចាម
ក្នុង​ស្រុក​មេមត់។ ប្រជាពលរដ្ឋ​នាំ​គ្នា​បារម្ភ​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ វាសនា​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ ច្បាស់​ជា​ត្រូវ​វិនាស​មិន​ខានដោយសារមេឈ្មួញ
ឈើចាស់វស្សាឈ្មោះ លឹម ប៊ុណ្ណាត្រូវជាកូនធម៌របស់លោកហ៊ុន ណេងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមនិងជាបងបង្កើតរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
អធិការ​នគរបាល​ស្រុក​តំបែរ លោក ហុង គឹមហឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា កន្លង​មក​នៅ​កន្លែង​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ ពិត​ជា​មាន​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​មែន
ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សកម្មភាព​ទាំង​នោះ គឺ​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយខណះ សារព័ត៌មានចុះផ្សាយពីឈ្មោះលឹម ប៊ុណ្ណាហៅខ្នានេះ។ លោក​បន្ត​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ ក៏​ធ្លាប់​បាន
​ចុះ​បង្ក្រាប​បទល្មើស​ទាំង​នោះ​ដែរ ប៉ុន្តែ​នៅ​មាន​កើត​ឡើង​ដដែលដោយក្រុមឈ្មួញសុទ្ធតែមានខ្នងធំៗ។អធិការ​ដដែល​បញ្ជាក់​ទៀត​ថា ពេល​ខ្លះ​ឃើញ​មាន​រថយន្ត​ដឹក​ឈើ​នៅ​ទីនោះ​ចេញ​ចូល​ជា​ប្រចាំ
ប៉ុន្តែ​ខាង​សមត្ថកិច្ច​លោក​មិន​ហ៊ាន​ប៉ះពាល់​នោះ​ទេ ពីព្រោះ​ខ្លាច​ប៉ះ​ចំ​លើ​ឈើ​អ្នក​មាន​អំណាច ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ខ្លួន ហើយ​រឹត​តែ​មិន​ហ៊ាន​ប៉ះពាល់​ទៅ​ទៀត​នោះ កាល​ណា​បើ​គ្មាន​ការ​សហការ​ណា​មួយ​ពី​មន្ត្រី​ជំនាញ​នោះ​ទេ។ លោក​បញ្ជាក់​ថា ខាង​សមត្ថកិច្ច គឺ​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​ទទួលលាភសក្ការៈ​ពី​ឈ្មួញ​ទាំង​នោះ​ឡើយ។បញ្ហា​នេះ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​ឈើ​ដែល​មាន​នៅ​ស្រុក​តំបែរ គឺ​ជា​ឈើ​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្ត​ក្រចេះ កាត់​ស្រុក​ឆ្លូង តាម​ទន្លេ​ឆ្ពោះ​មក​ស្រុក​តំបែរដែល​គេ​កាប់​ចេញ​ពី​
ព្រៃ​ឡង់ ចេញ​ពី​ខេត្តស្ទឹងត្រែង ចេញ​ពី​ខេត្ត​ក្រចេះ ចេញ​ពី​ខេត្តកំពង់ធំ យក​មក​គរ​នៅ​ស្រុកតំបែរ ដែលជាទីតាំងស្តុកឈើដ៏ធំរបស់ឧកញ៉ាខ្នាហើយ​ដល់​ពេល​យប់ គេ​លួច​ដឹក​ឆ្លង​ទន្លេ​ឡើង​មកស្រុក​ឆ្លូង ហើយ​គេ​ដឹក​មក​តាម​ផ្លូវ​ទៅកាន់ស្រុកតំបែរ ហើយឈើ​ទាំងអស់នេះគឺជា​របស់​ឧកញ៉ា លឹម ប៉ុណ្ណា ហៅខ្នាដែលមានវិឡាដ៏ធំមួយនៅស្រុកតំបែរផងដែរ។
លោក​បញ្ជាក់​ថា សកម្មភាព​កាប់​បំផ្លាញ និង​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ដូច​បច្ចុប្បន្ន​នេះ គឺ​ជា​បទ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​តែ​ម្តង។ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​យក​ច្បាប់​ព្រៃ​ឈើ​កាល​ពី​ឆ្នាំ​២០០១ 
ដែល​និយាយ​ពី​ការ​ផាក​ពិន័យ និង​ការ​ដាក់​ទោសទណ្ឌ​ដល់​ជន​ប្រព្រឹត្តិ​ផ្ទាល់ និង​ដោយ​ប្រយោល រួម​នឹង​ជន​ដែល​បាន​សម​គំនិត​គ្នា​មក​អនុវត្ត​នោះ ទើប​អាច​ធានា​បាន​ថា បទល្មព្រៃ​ឈើនឹង​ត្រូវ​ថយ​ចុះ។ប៉ុន្តែឧកញ៉ាលឹម ប៊ុណ្ណាដែលរកស៊ីនិងដឹកជញ្ជូនឈើជិតស្លាប់ខ្លួនទៅវិញហើយនោះក៏គ្មានសមត្ថកិច្ចណាយកច្បាប់មកអនុវត្តចំពោះបុគ្គលនេះឡើយរហូតមក
ពេលនេះ លោកនិងភរិយាឈ្មោះ ថុង ធីតាសាងសង់វីឡាពីឈើសុទ្ធនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះទៀតផង។ទោះបីជារដ្ឋាភិបាលដឹងថាព្រៃឈើកំពុងត្រូវបានកាប់បំផ្លាញស្ទើរតែវិនាសហិនហោចយ៉ាងណា
ក្តីក៏រដ្ឋាភិបាលហាក់ដូចជាធ្វើមិនដឹងមិនឮពីមហន្តរាយព្រៃឈើធម្មជាតិនៅកម្ពុជាដែរ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់