4/20/2024 4:45:44 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក មួង ដារ៉ា មេគយច្រកជ្រៃធំ ល្បីល្បាញថាកំពុងប្រព្រឹត្តអំពើពុករលួយស៊ីដល់កហើយ?
Feb 11 2017 8:23PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2591នាក់)


​ស្របពេល​ដែល​ប្រជាកសិករ​ខ្មែរ​បាន​ត្អូញត្អែរ​នឹង​ការធ្លាក់​ថ្លៃ​ទំនិញ​កសិផល​ដែល​ខ្លួន​ផលិត​បាន ជាពិសេស ម្រេច ដំឡូង និង​ល្ពៅ​ជាដើម ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​ការ​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​

​ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​បកស្រាយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កសិផល​កម្ពុជា​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ និង​ការនាំចេញ​មាន​ការលំបាក​ដូចខាងក្រោម​៖

១-​ក្រឹត្យក្រម​ថ្លៃ “​បរិមាណ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ​” ដូចជា ម្រេច ដំឡូង និង​ល្ពៅ​ជាដើម​។

២-​តម្លៃ​កសិផល​យើង​មិន​អាច​ប្រកួតប្រជែង​នឹង​កសិផល​បរទេស​បាន ដូចជា ដំឡូង និង​ម្រេច​ជាដើម ដែល​បណ្តាល​មកពី​ផលិតភាព​នៅ​ទាប​។

៣-​ការចំណាយ​ក្រៅផ្លូវការ​នានា​រហូតដល់​នាំ​ចេញ​នៅ​ខ្ពស់​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង​។ ដូចជា ការនាំ​ចេញ​ម្រេច​ក្នុង​មួយ​កុងតឺន័រ ២​ហ្វីត ចំណាយ​រហូតដល់ ៣.០០០​ដុល្លារ​អាមេរិក ដល់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ (FOB-Sihanoukville)​។

៤-​មិនទាន់​ទាញយក​ទំនុកចិត្ត​អំពី​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំ​ចូល និង​អ្នកប្រើប្រាស់​នៅឡើយ ទាមទារ​ឲ្យ​កសិករ​កម្ពុជា​ត្រូវ​ខិតខំ​ដោយ​ខ្លួនឯង​ក្នុង​ការផលិត ថែទាំ និង​អភិវឌ្ឍន៍​។​

៥-​ទម្លាប់​នៃ​ការដាំដុះ​ផលដំណាំ​របស់​កសិករ​កម្ពុជា គឺ​ធ្វើ​តាម​គ្នា (​ឃើញ​គេ​ដាំ​នេះ​បាន កសិករ​ផ្សេងៗ​ទៀត​នាំគ្នា​សម្រុក​ដាំ​តៗ​គ្នា​) ដោយ​មិន​បាន​គិត​ពី​ទំហំ​ទីផ្សារ​ជាមុន …​។​ល​។

​លើសពីនេះ ដើម្បី​ជម្នះ​បាន​ផលវិបាក​ខាងលើ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្តែង​មួយ​ចំនួន ដូចតទៅ​៖

១-​ផលិតករ​ត្រូវ​ចេះ​ស្រាវជ្រាវ​អំពី​ចំណុច​ខ្លាំង និង​ខ្សោយ​ក្នុង​ផលិតកម្ម និង​ការនាំចេញ ពិសេស​រចនាសម្ព័ន្ធ​តម្លៃ (Cost Structure) របស់​កសិផល​មួយ​មុខៗ​ជាក់ស្តែង ដើម្បី​ចូលរួម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​នាំចេញ និង​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ ។​

២-​ត្រូវ​ចេះ​កសាង​ទំនុកចិត្ត​អំពី​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំ​ចូល និង​អ្នកប្រើប្រាស់​តាមរយៈ​ការផលិត​ទំនិញ​មាន​ស្តង់ដារ ការប្រើប្រាស់​ម៉ាក ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព និង​ម៉ាក​វិញ្ញត្តិ​កម្ម ដើម្បី​ឲ្យមាន​ការបញ្ជាក់​អំពី​គុណភាព​ពី​អង្គភាព​ត្រួតពិនិត្យ​គុណភាព​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាដើម ដូចជា ករណី “​ម្រេច​កំពត​” ជាដើម​។​

៣-​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​កសិករ​កម្ពុជា​កុំ​ឲ្យ​បន្ត​ទម្លាប់​នៃ​ការដាំដុះ​ដំណាំ​តាម​គ្នា ដោយ​មិន​បាន​គិត​ពី​ទំហំ​ទីផ្សារ​ជាមុន​។ ត្រូវ​យល់​ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​នីមួយៗ​ឲ្យ​ច្បាស់​មុន​ចំណាយ​ទុន​ផលិត​ទំនិញ​អ្វីមួយ​។​

​សេចក្តីលម្អិត​បន្ថែម មាន​ដូចខាងក្រោម​៖

 

img20170708p1-(1)

img20170708p1-(66) img20170708p1-(5) img20170708p1-(6) img20170708p1-(3) img20170708p1-(4) img20170708p1-(2)

 

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់