9/21/2024 5:14:41 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឧញ៉ា ទៀ វិចិត្រ ​នាំចូលប្រេង​គេចពន្ធក​ក្រើក ​ខេត្តព្រះ​សីហនុ ដោយ​មិន​មានការ​ទប់​ស្កាត់ ​និង​បង្ក្រាបពី​សមត្ថកិច្ចពាក់​ព័ន្ឌ
Nov 24 2016 1:41PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2244នាក់)


លោក រដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន និងលោក គុណ ញឹម អគ្គនាយក

គយនិងរដ្ឋាករកម្ពុជា។

រយៈពេលប្រមាណមួយសប្តាហ៍កន្លងមកហើយដែលអំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធាន

អង្គភាពគយនិងរដ្ឋាកររាជធានីភ្នំពេញត្រូវបានបែកធ្លាយជាសាធារណះ ក៏ប៉ុន្តែមិនទាន់មានស្ថាប័ន
ពាក់ព័ន្ធណាមួយមានវិធានការលើបុគ្គលនេះនៅឡើយទេ។ 

ពាក់ព័ន្ធនឹងអំពើពុករលួយរបស់បុគ្គល ស៊ុន ឆាយនេះ សារព័ត៌មានបានទាក់ទងលោក
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើការសម្ភាសន៏ពីករណីនេះតែមិនទាន់ឃើញឆ្លើយ
តបនៅឡើយទេ។

ហេតុនេះហើយទើបមជ្ឈដ្ឋាននានា អំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល
បញ្ហាខាងលើនេះផងព្រោះវិធានការកែទម្រង់ស៊ី ជម្រៅក្នុងស្ថាប័នគយ កំពុងបរាជ័យទាំងស្រុង
តែម្តង។ ជាងនេះទៅទៀតលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួររស៊ើប
អង្កេតរឿងអាស្រូវពុលរលួយរបស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញជាបន្ទាន់ពី
ព្រោះមួយរយៈកន្លងទៅនេះ អំពើពុករលួយរាលដាលកាន់តែខ្លាំងឡើងៗហើយ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុង មួយខែៗ
លោក ស៊ុន ឆាយ ប្រមូលលុយលើតុនិង​ក្រោមតុយ៉ាងច្រើនសម្រាប់យកទៅធ្វើមានធ្វើ បានផ្ទាល់
ខ្លួនដោយគ្មានញញើតច្បាប់អ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជាគឺលោក ហ៊ីវ គឹមហេងជាអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា។ សូម្បីតែទំនិញ
វិនិយោគដែលនាំចូលតាមច្រកកំពង់ផែស្វយ័តភ្នំពេញ ក៏ជាប្រភពចំណូលដ៏ធំរបស់
លោក ស៊ុន ឆាយ និងបក្ខពួកដែរ ដោយលោក ស៊ុន ឆាយ និង បក្ខពួកបំពានទៅលើវិធានការរបស់
រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ហើយធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទឹកចិត្តអ្នកវិនិយោគទុន។ ក្រុមមន្ត្រីគយក្នុង
កំពង់ផែស្វយ័តភ្នំពេញដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយជាមួយលោក ស៊ុន ឆាយ មានដូចជា លោក ស្វាយ មរ៉ា
,លោក សាយ សូផា, លោក បុស ចំរើន និងអ្នកស្រី ប៊ូ ផល្លី ជាដើម។
រឿងអាស្រូវពុករលួយរបស់លោក ស៊ុន ឆាយ និងបក្ខពួកត្រូវបានបែកធ្លាយជាយូរ មកហើយ ដូច្នេះ
លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញនិង បក្ខពួកមិនអាចបិទបាំងអំពើពុករលួយរបស់
ខ្លួនបានតទៅទៀតទេ។ មានប្រភពខ្លះសង្ស័យថា លោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជា ទំនងជាទទួលបានផលប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំ
ទើបបណ្តោយឲ្យអំពើពុករលួយរបស់មន្ត្រីគយអង្គភាពកំពង់ ផែស្វយ័តភ្នំពេញកើតឡើងយ៉ាង
ពេញបន្ទុកបែបនេះ។ ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ គួរពិនិត្យ
មើលឡើងវិញខ្លះផងពីព្រោះលោក ស៊ុន ឆាយ និងបក្ខពួកកំពុងតែប្រព្រឹត្តអំពើពុករលួយតាម
រូបភាពជាច្រើនដោយគ្មានញញើតច្បាប់និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ប្រមុខ
រាជរដ្ឋាភិបាលនោះទេ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់