5/18/2024 11:58:34 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ក្តីសង្ឃឹម​ជា​ថ្មី​របស់​សម្តេច​ក្រុមព្រះ ចំពោះ​ការ​រួបរួម​កម្លាំង​អ្នកស្នេហាជាតិ​
Nov 17 2016 8:19PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2344នាក់)


រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ តំណែង​អភិបាល រាជធានី​ភ្នំពេញ ហើយ​ដែល​ព័ត៌មា​ន្ដី​ពីការ​រកដក​តួនាទិ​លោក ប៉ា សុជាតិ​វង្ស ចេញ​ពី​អភិបាល​រាជធានី​ភ្នំពេញ​…​ហើយ នឹងដាក់​មកវិញ នូវ លោក​រដ្ឋមន្ត្រី​ប​រី​ស្ថាន សាយ សំ​អាល់ នោះ​បាន​ធ្វើអោយ​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​កា​ងារ​មួយចំនួន​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​រំជើបរំជួល រក​ខ្នងបង្អែក​ថ្មី​តែ​ម្ដង​ដែល​សូម្បី​តែ​អំណាច​គ្រប់គ្រង​មន្ត្រី​ពី​សំណាក់​អភិបាលក្រុង ប៉ា សុជាតិ​វង្ស នោះ​ទៅ​លើ​ក្រុម​មន្ត្រី​ជំនាញ​មួយចំនួន ឃើញ​ហាក់ដូចជា​គ្មាន​តម្លាភាព ដែល​សូម្បី​តែ​ប្រធាន​គណនី​យ​ក្រុង ដូច​មាន​ឈ្មោះ លោក ប៊ុត សារ៉េត និង លោក វ៉ា​សុធា នោះ​ក៏​ពុំ​បាន​ស្ដាប់​តាម​បទបញ្ជា​របស់​អភិបាល​រាជធានី​អោយមាន​ប្រសិទ្ធភាព​១០០%​ផងដែរ​។ ហើយ​ទាំងនេះ​បាន​សម្ដែង​ចេញ​អោយឃើញ​ពី​ការ​មិន​គោរព ឫ មានន័យ​គោរព​តែ​នូវ​ចំពោះ​មុខមាត់​ប៉ុណ្ណោះ​។​ហើយ​ដល់​លុះ​ខាងក្រោយ​ខ្នង បែរ​ជារ​លាស់​គូទ​ខ្ចាយ​មានន័យ​ស្មើ​ចូក​ដានជើង​របស់លោក​នាយ​បោះចោល​ទាំង​មិន​ទាន់​បាត់បង់​អំណាច​ផង​នោះ  ។

​តាម​មន្ត្រី​ដែល​ដើរ​តាម​ហែរ​ហម​គោរព​ស្វា​ម៉ី​ភ័ក្ត្រ និង អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​ទម្លាយ​វិបត្ត​អោយ​យើង​ដឹងថា​៖​មាន​ក្រុម​មន្ត្រី​បាន​លើក​
​ឡើង​ថា នៅ​ចំពោះមុខ​អភិបាល​រាជធានី​បច្ចុប្បន្ន​មិន​ទាន់​ទាំង​មាន​ការផ្លាស់ប្ដូរ​ផង ​បែរ​ជា​បុគ្គល ប៊ុត សារ៉េត និង វ៉ា សុធា បាន​ចាយ​រឹក​លេង​រាង​យ៉ាង​សម្បើម​យក្ស ដាក់​ក្រុម​មន្ត្រី​ធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ជម្លើយ នឹង​ក្រអឺតក្រទម​បំផុត​​របៀប​បែងចែក​ការងារ នឹង បក្ខពួកនិយម​។​

​មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​នូវ បាន​សំណូមពរ​លើកឡើង​ទៀតថា​៖ បើសិនជា​មាន​ការដោះដូ​រ ផ្លាស់ប្ដូរ​តំណែង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​មែន​នោះ​គួរ​ណាស់​តែ​សូម​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី មេត្តា​ត្រួតពិនិត្យ​កៅអី​ ឫ ធ្វើ​អធិការកិច្ច​យ៉ាង​ប្រុងប្រយ័ត្ន ឲ្យ​ខ្ពស់​បំផុត​ទៅលើ​មន្ត្រី​ជំនាញ ២​នាក់ ដែល​ល្បីឈ្មោះ​ជាប់​ជា​ជនសង្ស័យ​ជា​មេក្លោង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ដុះ​ស្លែ​ច្រើន​ឆ្នាំ​មកហើយ​នៅ​សាលា​រាជធានី ភ្នំពេញ​ផង ។​

​បើ​តាម​ការ​ប្រត្តិកម្ម​របស់​ក្រុមមន្ត្រី​បានលើកឡើង​ចង្អុល​ចំៗ​ឈ្មោះ​ជន​ទាំង​ពីរ​នាក់​នោះ​អោយដឹងទៀតថា​៖​ទី​មួយ​ឈ្មោះ​លោក ប៊ុត សារ៉េត តួនាទី​ជា​នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ និង បុគ្គល​ទី​២ គឺ​លោក វ៉ា សុធា ដែល​តួនាទី​ជា​ប្រធាន​មន្ទី​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​ដែល​គាត់​កាន់​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដុះ​ស្លែ​ជិះសេះ​លែងដៃ​មក​ទល់​ថ្ងៃនេះ​ពឹត​ជា​មិនធម្មតា​មែន ។​បានន័យថា​ក្ដោប​អំណាច​យ៉ាង​មូល​លើ​ដៃ  (​បន្ទាប់ពី​លោក កែប ជុតិមា ចូលនិវត្តន៍​)​។​

​បច្ចុប្បន្ន​ដោយសារ​តែ​អំណាច​កេងប្រវ័ញ្ច​ស៊ី​ឡាក​ពីលើ​ជំនាញ​លទ្ធកម្ម​សព្វសារពើ​របស់​សាលា​រាជធានី​ទើប​ធ្វើអោយ​លោក​ប្រធាន​ទាំង​ទ្វេរ គ្រប់ទឹក​ត្រូវប៉ាន ធ្វើ​មានបាន​មិន​ធម្មតា សល់ លុយ ឡាន ដី​ឡូ ភូមិគ្រឹះ វិ​ល្លារ ដុល្លារ​គីបៗ រហូត​គាត់​ក្លាយទៅជា អ្នក​មាន​ទ្រព្យសម្បត្តិ យ៉ាង​ស្ដុកស្ដម្ភ​មហាសាល  ហ៊ឺហារ​មិន​ចាញ់​ឧត្តមមន្ត្រី ឧ​កញ្ញ៉ា និង អភិបាលក្រុង​មុនៗ​ចាស់​ថ្មី​ក្នុង​សាលា​រាជធានី​ភ្នំពេញ ប៉ុន្មាន​នោះទេ ។​

​ជាងនេះទៅទៀត បើ​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា ៖ លេស​ពី​ក្រោម​អំណាច​របស់​លោក ប៊ុត សារ៉េត ជា​នាយក​ទីចាត់ការ​លទ្ធកម្ម  សាលា​រាជធានី​ភ្នំពេញ និង ជា​ដៃគូរ​ស្និទ្ធ​លោក វ៉ា សុធា ជា​ប្រធាន​មន្ទី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ​នោះ តែងតែ​បាន​ឃុប​ឃឹត​គ្នា​ប្រើល្បិច​កិបកេង ដក​យក​ផលប្រយោជន៍ ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ពី​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​តាម​ខ័ណ្ឌ​នានា  លូ​ប្ប៊ី​កេង​ប្រវ័ញ្ចយក​ថវិកា​របស់​រដ្ឋ ដូចជា ការស្ថាបនា​សួនច្បារ ការដាក់​លូ និង​ការជួសជុល ស្ថាបនា​ផ្លូវ​ថ្នល់ ស្ពាន ផ្លូវលំ​ក្រវ៉ាត់​ក្រុង​ជាដើម​។ ហើយ​ក្រៅពី​នោះ នូវមាន​អំពើពុករលួយ​ពី​ការរៀបចំ កែរ​លំអរ អំពូល​ភ្លើង​… ជាដើម ។​ល​។ និង ។​ល​។ ហើយ ដែល​ទង្វើ​ពុករលួយ​ទាំងនេះ គឺ​វា​បាន​ដើរ ផ្ទុយ​ពី​គោលការណ៍​កំណែរ​ទម្រង់​ពន្ធ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោល​កាណ៏​របស់​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ពេញបន្ទុក​ដែល​បញ្ហា​នេះ​មិនគួរ​បើ​អភិ​
​បាល​រាជធានី ភ្នំពេញ ដែល​នៅ​មាន​អំណាច​បច្ចុ​ប្ប​មើល​រំលង​ពី​ទង្វើ​អសមត្ថភាព​របស់​បុគ្គ​ល​ទាំង​ពីរ​នោះ​ទេ !  ។​

​ប្រភព​មន្ត្រី​មួយចំនួន បាន​និយាយ​រិះគន់​ទៀតថា​៖ លោក ប៉ា សុជាតិ​វង្ស មិន​ត្រឹមតែ មិន​ហ៊ាន​ប៉ះពាល់ ដល់​មន្ត្រីៗ​ទាំង ២​នាក់ នោះ​ប៉ុណ្ណោះ​ទេ​… គាត់​ថែម​ទាំង​បិទ​ភ្នែក បិទ​ត្រចៀក បិទមាត់​…  ធ្វើ​មិន​ឃើញ មិនដឹង មិនឮ ទៀតផង ដែល​គេ​ពុំ​ដឹង​ថា​៖​តើ​ខ្នងបង្អែក​គាត់​នូវ​ពីក្រោយ​នោះ​ប៉ុណ្ណា​ទេ​ទើបបានជា​គាត់​អាច​នៅ​បន្ត​ក្រាញ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​មកទល់​ម៉ោង​នេះ​យ៉ាង​ស្ថិតស្ថេរ​នោះ​។​

​ប្រភព​ក្រុមមន្ត្រីៗ​ខ្លះ បាន​និយាយទៀតថា​៖ បើសិនជា​មាន​ការ ផ្លាស់ប្ដូរ​តំណែង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​នេះ​មែន​នោះ​ក៏​… សូម​លោក​អភិបាល​ថ្មី គួរតែ​ពិនិត្យ​ដក​មន្ត្រីៗ​ពុករលួយ​ទាំង ២​នាក់​នោះ​ផង ដើម្បី​កុំឲ្យ​ខូច​ឈ្មោះ ដល់​លោក​អភិបាល​ថ្មី ។

ដោយឡែក​ពាក់ព័ន្ធ​ព័ត៌មាន​រសើប​ខាងលើ​ការិយាយើ​ង បាន​ព្យាយាម​សុំ​ការទំនាក់ទំនង​បំភ្លឺ​ពី​អស់លោក មន្ត្រីៗ​ទាំង ២​នាក់​នោះ​ផងដែរ​… តែ​មិន​អាច​ទាក់ទង​បាន នៅឡើយ​ក្នុង​ថ្ងៃនេះ ៕
​ដោយ ស ថ្លា​

 

img20170422c1 (1)img20170422c1 (2)

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់