4/23/2024 1:09:41 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ផ្លូវជាតិលេខ៦ ធ្វើអត់គ្រប់បច្ចេកទេស ក្រសួងតម្រូវឲ្យចាក់កៅស៊ូបន្ថែម៣ហ៊ុន ចំណាយជាង១០លានដុល្លារ
Nov 10 2016 7:08AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3280នាក់)


ភ្នំពេញៈ ទីប្រឹក្សា​របស់​ព្រះ​មហាក្ស​ត្រិយ៍ នរោត្តម មុនិនាថ សីហនុ​បាន​រិះគន់​សាលា​រាជធានី​ភ្នំពេញ​ទេសចរណ៍ ដែល​មិន​ដាក់​តាំង​រូប​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះ​មហាក្សត្រ នៅ​តាម​ទី​សាធារណៈ​សំខាន់ៗ និង​សណ្ឋាគារ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ។

លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​របស់​ព្រះរាជ​លេខា​ធិការ​ដ្ឋាន​ព្រះមហាក្ស​ត្រិយ៍ នរោត្តម មុនិនាថ សីហនុ ពី​ម្សិលមិញ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត ហើយ​រិះ​គន់ចំៗ​ទៅ​លើ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ទេសចរណ៍ ដោយ​លោក​លើក​ឡើង​​ថា ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​នេះ មិន​បាន​ដាក់​តាំង និង​លម្អ​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហាក្សត្រ​ ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ។

លោក​បញ្ជាក់​ថា នេះជា​ការ​ប្រព្រឹត្ត​ផ្ទុយទៅ​នឹង​បាវចនា នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា គឺ​ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​វា​ជាការ​មិន​ឲ្យត​ម្លៃ​លើ​ព្រះ​មហាក្សត្រ។

លោក ដារ៉ាវុធ ​កត់​សម្គាល់​ឃើញ​ថា នៅ​កន្លែង​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ នៅ​រមណីយ​ដ្ឋាន វត្ត​ភ្នំ វិមាន​ឯករាជ្យ ព្រះអង្គដង​កើ ត្រង់​ផ្លូវ​បំបែក​ធំៗ​ និង​សណ្ឋាគារ​ធំៗ ដូច​ជាកាំ​បូឌី​យ៉ាណា សណ្ឋាគារ​ភ្នំពេញ និង សូហ្វីតែល ជា​ដើម មិន​ឃើញ​មាន​ដាក់​តាំង​​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហាក្សត្រ​ធំៗ មាន​ភ្លើង​លម្អ​នោះ​ឡើយ ដែល​មិន​ស័កិ្តសម​ទៅ​នឹង​ព្រះរាជាណា​ចក្រ ដែល​មាន​ព្រះ​មហាក្សត្រ​គង់​ប្រថាប់​នោះ​ឡើយ។

លោក​បន្ត​ថា លោក​មិន​ទាម​ទារ​ឲ្យ​ដាក់​តាំង​បង្ហាញ​ព្រះឆាយា​ល័ក្ខណ៍​ច្រើន​ហួស​ហេតុ​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏គួរ​មាន​ដាក់​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​ជាង ១០ ដែរ។

លោក អ៊ុំ ដារ៉ាវុធ ថ្លែង​ថា៖«នៅ​រាជធានី​ភ្នំពេញ ដែល​គេថា អច្ឆរិយ​នោះ គឺ​មិន​ឃើញ​មាន​រូប​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះអង្គ ដែល​ធំ មាន​ភ្លើង​លម្អ​នោះ​ទេ។ សូម្បី​តែ​អូតែល​កាំបូឌី​យ៉ាណា។ កន្លែង​ធំៗ និង​សណ្ឋាគារ​ធំៗ​ផ្សេង​ទៀត។ មិន​ដូច​នៅ​ទីក្រុង​បាងកក​ទេ ដែល​គេ​មាន​ភ្លើង និង​ផ្កា​លម្អ»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «បើ​យើង​និយាយ​ឲ្យចំ​ទៅ នេះ​ជា​កាតព្វ​កិច្ច និង​ភារកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ​និង​ក្រសួង​ទេសចរណ៍... វាជា​កំហុស​របស់​សាលា​រាជធានី​ដែល​បាន​​ធ្វេស​ប្រហែស និង ក្រសួង ទេសចរណ៍ ដែល​បាន​ភ្លេច​ខ្លួន​ក្នុង​តួនាទី​របស់​ខ្លួន»។

លោក​បាន​បន្ថែម​ថា ទាំង​នោះ មិន​មែន​ជា​កំហុស​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​បើ​សាលា​រាជធានី​ភ្នំ​ពេញ និង​ក្រសួង​ទេសចរណ៍​ខ្វះ​ថវិកា ដើម្បី​ដាក់​តាំង​ក៏​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ដែរ។

ផ្ទុយ​ទៅ​វិញ​លោក​កត់​សម្គាល់​ឃើញ​ថា នៅ​ពេល​បុណ្យ​ប្រពៃណី​បរទេស ដូចជា​ បុណ្យ ណូអែល ​ជាដើម​នោះ បែរជា​ឃើញ​មាន​តាំង​បង្ហាញរូ​បតា​ណូអែល នៅតាម​​សណ្ឋាគារ​ធំៗ និង​កន្លែង​ទីសាធារណៈ​ផ្សេងៗ​ទៅ​វិញ ដែល​នេះ«​គួរ​ឲ្យ​សោកស្តាយ» ដែល​គេ​មិន​បាន​លើក​តម្កើង​បុណ្យ​ជាតិ​របស់​ខ្លួន។

លោក អ៊ុំ ដារ៉ាវុធ ​បាន​អះ​អាង​ថា៖ «ខ្ញុំ​ឃើញ​ភ្ញៀវ​ទេសចរ​ថត​រូប​តូច​មួយ​របស់​ព្រះឆាយាល័ក្ខណ៍​គ្មាន​ភ្លើង​ផង ងងឹត​ឈឹង។ គួរ​ឲ្យអាម៉ាស់​ណាស់។ គួរ​កែលម្អ កុំ​ឲ្យ​គេ​មើល​ងាយ​រាជធានី​ភ្នំពេញ​យើង។ ខ្វះ​ខាត​ច្រើន​ណាស់..គួរលើក​កិត្តិយស​ថ្វាយ​ព្រះ​អង្គផង»។

ទោះ​បីយ៉ាង​ណា ទីប្រឹក្សា​រូប​នេះ បាន​ថ្លែង​ថា កាល​ពី​ឆ្នាំ​មុន លោក​មិន​បាន​ធ្វើការ​កត់​សម្គាល់​ដូច​ឆ្នាំ​នេះ​ទេ ព្រោះ​ឆ្នាំ​នេះ​ លោក​ចង់​ដឹង​ពីប្រសិទ្ធភាព​ការងារ និង​ការ​ឲ្យ​តម្លៃ​របស់​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​ដល់​អង្គ​ព្រះ​មហាក្សត្រ។

លោក ម៉េត មាស​ភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពីទទួល​បាន​ការ​ណែ​នាំ​ពី​គណៈកម្មការ​បុណ្យ​ជាតិ អន្តរ​ជាតិ​រួច​មក រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ​កាល​ពី​ខែ​មីនា ដើម្បី​ប្រាប់​ដល់​អង្គភាព និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ឲ្យ​រៀប​ចំ​ចាត់​ចែង​តាំង​បង្ហាញ​រូប​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះ​មហាក្ស​ត្រ ក៏ដូច​ជា​ការ​ងារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ដែរ។ ប៉ុន្តែ​ បើមាន​ការ​ណែនាំ​ណា​មួយ​ផ្សេង​ទៀត ឲ្យ​រៀប​ចំ​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍ នៅ​កន្លែង​ជាក់​លាក់​ទៀត នោះ​សាលា​ក្រុង​ក៏​នឹង​ធ្វើ​តាម​ដែរ។

លោក​ថ្លែង​ថា៖«យើង​បាន​យក​ចិត្ត​ទុក​ដាក់ ចាត់​ចែង​លើ​ការងារ​នេះ។ យើង​មិន​បាន​បណ្តែត​បណ្តោយ​មិន​ចាត់​ចែង​នោះ​ទេ។ យើង​បាន​ណែនាំ បំផុស​ធ្វើ​កិច្ចការ​ហ្នឹង​ហើយ តែ​ការ​តាំង​ដោយ​របៀប​ណា​ គឺជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថាប័ន​គេ​មួយៗ»។

លោក​បន្ថែម​ថា នៅ​ទី​សាធារណៈ​ផ្សេងៗ​ គឺជា សមត្ថកិច្ច​របស់​គណៈកម្មការ​បុណ្យ​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ដាក់​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះ​មហាក្សត្រ ដែល​សាលា​រាជធានី​ភ្នំពញ មិន​ហ៊ាន​ចាត់ចែង​ជំនួស​នោះ​ទេ​។

ទោះ​យ៉ាង​ណា លោក​ឈិន កេតនា អ្នក​នាំពាក្យ​គណៈកម្មការ​រៀប​ចំបុណ្យ​ជាតិ និង​អន្តរជាតិ បាន​ថ្លែង​ថា គណៈកម្មការ​លោក មិន​មែន​ជា​អ្នករៀប​ចំ​ការ​​ដាក់​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​​នោះ​ទេ តែ​ក្រសួង​សា្ថប័ន​នីមួយៗ ជា​អ្នក​​រៀប​ចំ​ធ្វើ។

ចំណែក​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​វិញ បាន​ប្រតិកម្ម​ថា សណ្ឋាគារ​បាន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ អតីត​ព្រះ​មហាក្សត្រ និង​ម្ចាស់​ក្សត្រិយានី នរោត្តម មុនិនាថ​ សីហនុ ផងដែរ ទៅ​តាម​សារាចរ​ណែនាំ​របស់​ក្រសួង។

លោក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា៖«សណ្ឋាគារ​ទាំង​អស់ សុទ្ធ​តែ​មាន​រូប​ធំ​ព្រះ​អង្គ​ទាំង​បី តែ​សណ្ឋាគារ​ខ្លះ មិន​បាន​តុបតែង។ សុទ្ធ​តែ​មាន​ការ​ណែ​នាំ​ទាំង​តាម​សារាចរ។ រូប​ទាំង​បី​ព្រះ​អង្គ មិន​អាច​ខ្វះ​បាន​ទេ។​ សណ្ឋាគារ​ណា​ដាក់​ព្រះឆាយា​ល័ក្ខណ៍​មិន​ត្រឹម​ត្រូវ យើង​ណែនាំ​ទៀត​ផង»។

លោក​បណ្ឌិ​ត មាស នី អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​សង្កេត​ឃើញ​ថា ការ​មិន​ដាក់​​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​នេះ គឺ​មិន​មែន​មាន​តែ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​នោះ​ទេ ប៉ុន្តែ​ក៏​មិន​មាន​ដាក់​តាំង​ នៅ​តាម​បណ្តា​ការិយាល័យ របស់​រដ្ឋផង​ដែរ។

លោក​ថ្លែង​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា លក្ខ​ខណ្ឌ​រៀប​ចំ​របស់​រដ្ឋ​យ៉ាង​ម៉េច​ទេ។ គេមិន​ដឹង​ថា ព្រះឆាយា​ល័ក្ខណ៍ ត្រូវ​ដា​ក់នៅ​​ពេល​ណា និង​កន្លែង​ណា​ខ្លះ។ យើង​មិន​ដាក់ បាន​ន័យ​ថា យើង​មិន​សូវ​គិត មិន​សូវ​ខ្វល់។ ជួន​កាល​ទង្វើ​ហ្នឹង​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​ខាង​ក្នុង​ដែរ​ថា មិន​ដាក់​មិន​សូវ​សំខាន់»។

លោក​ មាស នី បាន​អំពាវ​នាវ​ឲ្យ​គណៈ​កម្មការ​រៀបចំបុណ្យជា​តិ និង​អន្តរ​ជាតិ ត្រូវ​មាន​តួនាទី​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ ដើម្បី​ឲ្យ​ត្រូវ​តាម​បាវចនា​របស់​ជាតិ៕

Content image - Phnom Penh Post

លោក ​អ៊ុំ ដារ៉ា​វុធ 

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់