4/19/2024 8:15:09 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រយៈពេល​ជាង​២០​ឆ្នាំ​ដូច​គ្នា​ យួន​ប្តូរ​នាយក​រដ្ឋមន្ត្រី​៤​នាក់​ រីឯ​ខ្មែរ​នាយក​រដ្ឋមន្ត្រី​មិន​ប្តូរ​ មាន​តែ​ម្នាក់​គឺ​បុរស​ខ្លាំង​
Apr 7 2016 5:17PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3321នាក់)


ខេត្តស្ទឹងត្រែង​៖​ឃ្លាំង​ឈើ​ដែល​គេ​ដឹងថា​ជា​អតីត​របស់លោក​ឧកញ៉ា​ទ្រី​ភាព​មាន​ទីតាំងនៅ ចំណុច​វាយ​ថ្ម​ស្ថិតក្នុង​ភូមិក​ញ្ចា​ញ​គោក ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង ក្រោយពី​ទទួលបាន​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​ចេញ​អស់ នៅសល់តែ​ផ្ទះ​កម្មករ​កំពុង​រុះរើ នៅ​ល្ងាច​ថ្ងៃទី​១៩​កុម្ភៈ​ម្សិលមិញ​នេះ ត្រូវបាន​រង​ការឆាបឆេះ​យ៉ាង​ខ្លាំ​រហូតមកដល់​ថ្ងៃ​២០​នេះ​

មិនទាន់​រលត់​នៅឡើយ​។​
​អតីត​ឃ្លាំង​ឈើ​ដែល​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បន្ទាប់ពី​មាន​ការចុះ​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​រួចមក ត្រូវបាន​គេ​រកឃើញ​ឈើប្រណិត​នៅក្នុង​ឃ្លាំង​ជាង​១​ពាន់​ម៉ែត្រគូប រក្សាទុក​នៅក្នុង​ឃ្លាំង​នោះ ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​សមត្ថកិច្ច​ជំនាញ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​ចុងខែ​១២​ឆ្នាំ​២០១៦​ឈើ​នៅក្នុង​ឃ្លាំង​ជាង​១​ពាន់​ម៉ែត្រគូប ត្រូវបាន​ក្រុមហ៊ុន​របស់​ឧកញ៉ា​ទទួលបាន​អាជ្ញាប័ណ្ណ​នាំចេញ​អស់​នៅ​ចុងខែ​មករា​ឆ្នាំ​២០១៧ បន្សល់ទុក​តែ​កម្ទេច​ឈើ​និង​ផ្ទះ​កម្មករ​តែប៉ុណ្ណោះ​។​

ប្រភព​បាន​បន្ត​ឱ្យដឹង​ទៀត​ឈើ​ដែល​នៅសល់​និង​ផ្ទះ​កម្មករ​ជាច្រើន​ខ្នង​បើ​គិត​ជា​ឈើ​មាន​រាប់សិប​ម៉ែត្រគូប​។ ប្រហែល​ដោយសារ​ពិបាក​សុំច្បាប់​ក្នុងការ​ដឹកជញ្ជូន​នាំចេញ​ឬ បើ​ដឹក​ក៏​មិន​រួច​ខ្លួនគេ​បានប្រគល់​ឱ្យ​មេការ​ចាត់ការ តែដោយសារ​មេការ​និង​មេការ សង្ស័យ​ចែក​ឈើ​គ្នា​មិនត្រូវ បាន​ដុត​បណ្តាលឱ្យមាន​អគ្គីភ័យ​ឆាបឆេះ​ឡើង រហូតមកដល់​ថ្ងៃ ២០​កុម្ភៈ​នេះ​មិនទាន់​រលត់​នៅឡើយ​។​

​ប្រភព​បន្តថា​បន្ទាប់ពី​មាន​អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ឈើ​នោះ ក៏មាន​កម្លាំង​នគរបាល​ស្រុក​ចុះ​អន្តរាគមន៍​យក​រថយន្ត​អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​អស់​១០​រថយន្ត នៅតែ​មិន​រលត់​ដោយសារ​ការឆេះ មាន​ទំហំ​ធំ និង​មាន​ខ្យល់​ខ្លាំង ហើយ​ពេលនេះ​នៅ​បន្ត​ឆេះ​តែ​មិន​បណ្តាល​ឆេះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ​។​

​ ​ ​ឈើ​ដែល​សេសសល់​នៅក្នុង​ឃ្លាំង​គេ​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ដឹកយក​ទៅប្រើ​ប្រាស់ និង​ធ្វើ​សាលារៀន​ហើយ​បច្ចុប្បន្ន​នៅក្នុង​ឃ្លាំង​នោះ​ពុំមាន​ឈើ​ច្រើន​នោះដែរ​(​ស៊ិ​ក​)៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់