6/29/2025 10:16:51 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន?
Mon,09 June 2025 (Time 11:49 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 50នាក់)


កណ្តាល ៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការ លុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនល្អប្រសើរ ថែមមួយកម្រិតទៀតនោះ! បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយពីរថយន្តដឹក (ផ្លែដូង) ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង ១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ ម៉ឺនរៀលជាកំហិត។

 

ខណៈជនជាតិវៀតណាមដែលតែងតែឆ្លងដែនចេញចូលជា ប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលីសច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណមួយនេះក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង (លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់ (ប៉ាស្ព័រ)។

 

ករណីនេះលោកប្រធានស្នាក់ការថ្លែងថា”អាអ្នកថាវាចេះតែ ថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”ជុំវិញរឿងនេះ អាជីវករដែលតែងតែ ដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា តាម “ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ” ដោយប្រើ”រថយន្តសាំយ៉ុង”បានអះអាងថា ខ្លួនដឹក ១ជើងៗ បង់លុយឱ្យស្នាក់ការត្រួតពិនិត្យមន្ត្រីគយ.និងប៉ូលិស នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន ២០០.០០០ រៀលជាកំហិត។

 

រីឯអ្នកដឹកផ្លែដូងដោយប្រើរថយន្តចំណុះ ២ តោនកន្លះ ក៏ បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន ៣៥០.០០០រៀលជាកំហិត ក្នុងនោះរួមមាន.ស្នាក់ការ.គយនិងប៉ូលិស។អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក្កយបត្រ បង់ ពន្ធចូលរដ្ឋអ្វីនោះទេ.ជារៀង រាល់លើកពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃជាការ ស្រេចគ្មានត្រួតពិនិត្យអ្វីឡើយ!។

 

ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ “អស់ចំនួន២០០.០០០ ដុងលុយវៀតណាម (ស្មើនឹង៣០.០០០ រៀលលុយខ្មែរ)។

 

នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ ដែលអ្នករកស៊ីរត់ពន្ធទំនិញតាមផ្លូវគោក អះអាងរឿងបង់លុយឱ្យមន្ត្រីនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ” ដោយឡែកសម្រាប់ផ្លូវទឹកវិញក៏មិនធម្មតាដែរ។ជាក់ស្តែងៈ ជនជាតិវៀតណាមដែលចូលមកកម្ពុជា ដោយអត់មាន(ប៉ាស្ព័រ) គឺប៉ូលីសខាងកម្ពុជា កំណត់យកលុយចំនួន ៥០.០០០ដុងក្នុងម្នាក់យ៉ាងទៀងទាត់!។ក្នុងនោះ ពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាម ដោយអត់មាន(ប៉ាស្ព័រ) គឺប៉ូលីសខាងវៀត ណាម កំណត់យកលុយក្នុងម្នាក់ៗចំនួន ៥០.០០ ០ដុងដូចគ្នា!។ពោលគឺបើខ្មែរឆ្លង ដែនចូលទៅ.សមត្ថកិច្ចវៀតណាម ជាអ្នក យកលុយ ហើយបើជនជាតិវៀតណាម ចូលមកយើង គឺសមត្ថកិច្ចខ្មែរ ជាអ្នកកំណត់យក។

 

រីឯលោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានបដិសេធមិនបក ស្រាយឡើយ ដោយថាចាំមើលជួបគ្នាពេលក្រោយ!ចំណែកលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អម សំណ.បានថ្លែង ប្រាប់ថា រឿងរ៉ាវខាងលើ ពុំមែនមានតែសមត្ថកិច្ចខ្មែរនោះទេ ពោលគឺមានសមត្ថកិច្ចវៀតណាមចូលរួមផងដែរ!។ លោក ខៀវ ចំរុង អះអាងថា”អាអ្នកថាវាចេះតែថាទេ កសិផលក្នុងស្រុកគ្មាននរណាប៉ះពាល់ឡើយ.កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។

 

ទោះជាយ៉ាងណាក្ដី ពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមកិត្តិនីតិកោស លបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មន្រ្តីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនៃការ កំណត់យកលុយពីអាជីវករ ដែលដឹកទំនិញ .កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលចូលហោប៉ាវខ្លួនជាងចំណូលពន្ធរដ្ឋ៕មានត

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់