11/17/2025 7:02:17 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.!
Thu,13 November 2025 (Time 09:33 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 29នាក់)


ភ្នំពេញ៖នៅក្នុងអំណាចតួនាទីជាមេគយចល័តតំបន់៦ រួមមាន (ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ , ខេត្តក្រចេះ , ខេត្តមណ្ឌលគីរី , ខេត្តរតនគិរី , ខេត្តស្ទឹងត្រែង) ដែលចំណុះឱ្យនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក ព្រាប គារ៉ាត់ ពិតជាមានអំណាចមិនធម្មតាឡើយ ដែលធ្វើឱ្យឈ្មួញរកសុីទាំងតូចទាំងធំត្រូវរត់សុំជួបជាមុន ឬអាចនិយាយបានថា ជាតំណែងកន្លែងខ្លាញ់ងាយស្រួលក្នុងការកើបលុយយកទៅធ្វើមានបានផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សបំផុត។

 

យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន និងប្រភពខ្លះៗពីក្រុមឈ្មួញបានឱ្យដឹងថា នៅក្នុងតំណែងជាមេគយចល័តតំបន់៦ ថែមទាំងមានតួនាទីជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធផងនោះ លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ) បានដាក់ពង្រាយមន្ត្រីគយក្រោមឪវាទ និងជនស៊ីវិលជាច្រើនកន្លែងតាមដងផ្លូវជាតិ និងតាមបណ្តាខេត្តនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយចល័តតំបន់៦ ដើម្បីប្រមូលលុយតាមរបៀបពុករលួយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសវៀត ជាក់ស្តែងដូចជានៅចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានទាំងឡានចាំដេញកាក់ស្ទាក់ឡានដឹកទំនិញណាដែលបើកហួសមិនព្រមចូលបង់លុយជាដើម។

 

បើនិយាយពីតួនាទីជាមេគយចល័តតំបន់៦ នេះវិញអាចចាត់ទុកថា គឺជាតំណែងកន្លែងខ្លាញ់មិនធម្មតាឡើយ ដែលអាចធ្វើឱ្យ លោក ព្រាប គារ៉ាត់ (ហៅ សិដ្ធ) អាចរកចំណូលបានយ៉ាងក្រាស់ក្រែលក្នុង១ខែៗ ឬក្នុង១ឆ្នាំៗយកទៅធ្វើមានបានផ្ទាល់ផ្ទាល់ ហេតុដូច្នេះហើយបានជា លោក ព្រាប គារ៉ាត់ ក្រាញមិនព្រមបោះបង់ចោលតំណែងខ្លាញ់មួយនេះ ថែមទាំងអាចបន្តតំណែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

 

ដោយឡែកពាក់ព័ន្ធប្រភពព័ត៌មានដែលបានលើកឡើងថា រាល់ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមដូចជា បន្លែ ផ្លែឈើ ទំនិញចាប់ហួយ រួមនិងទំនិញផ្សេងៗជាច្រើនមុខទៀត គឺមន្ត្រីគយចល័តតំបន់៦ តម្រូវឱ្យមានការបង់លុយដូចជា ចំពោះរថយន្តសាំងយ៉ុងបង់លុយចាប់ពី (៨០មុឺនរៀល - ១លានរៀល) នេះមិនទាន់រាប់បញ្ចូលទៅដល់ប្រភេទរថយន្តខ្នាតធំផ្សេងៗទៀតផង ។ពាក់ព័ន្ធព័ត៌មានខាងលើយើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)ប្រធានគយចល័តតំបន់៦ និងជាអនុប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើសរត់គេចពន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រាល់ម៉ោងធ្វើការ ៕ភាគទី៤

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់