5/6/2024 2:24:24 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុងកាន់ដំណែងដុះស្លែមានជំនាញច្បាស់លាស់ ប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអាងខ្នងអ្នកធំនៅក្រសួង
Wed,20 March 2024 (Time 02:04 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 51នាក់)


ទំនិញគេចពន្ធឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ក្នុងភូមិសាស្រ្តខេត្តកោះកុង ច្រើនសន្ធឹកសន្ធាប់

គយខេត្តកោះកុង កំពុងជិះសេះលែងដៃ ក្នុងអំពើពុក រលួយនៃការអនុញ្ញាតឲ្យនាំទំនិញចូល។អំពើពុករលួយទៅលើផ្ទៃសមុទ្រនគ្មាននរណាអាចវាស់មើលបានឡើយដែលប្រការនេះគឺលោកទុំ ណូ មិនខ្វល់អំពីបញ្ហាអ្វីទាំង អស់។ ប្រភពបានឲ្យដឹងថា​ ក្រុមឈ្មួញនាំទំនិញគេច ពន្ធ,សាំងគេចពន្ធ និងទំនិញបងបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹកនិងផ្លូវគោកយ៉ាងពេញបន្ទុកដោយរលូនក្នុងទឹកដីខេត្ត កោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។

 

ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងៗបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃ និងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូ មេសាខាគយខេត្តកោះកុង ដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូល​ ពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុងបាន​ បើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំណូ​ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។

 

ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ទំនិញពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទីជាមេសាខាគយខេត្តកោះកុង មានអំណាចគ្រប់ គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងននៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាមកំពង់ផែស្រែអំបិលកំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយ ស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីបប្រទេសថៃយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ​ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋក្នុង១ខែៗរាប់សិបលានថែមទៀត?

 

ប្រភពពីសមត្ថកិច្ចស្ថាប័នដទៃបង្ហើបថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលនាំចូលពីប្រទេសថៃមាន ដូចជា ស្រាបៀរជាច្រើនប្រភេទភេសជ្ជៈកំប៉ុងឬដបគ្រឿងសំណង់ទំនិញចាប់ហួយ និងគ្រឿងសំអាងការជាដើម ប្រភពបានបន្ថែមថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធដ៏គ្រប់ប្រភេទ យ៉ាងសកម្មផងដែរ។ ពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ។ ពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយ។ ពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។

 

បើតាមការបង្កាប់បញ្ជាយានយន្តដឹកទំនិញឆ្លងកាត់តាម ផ្លូវជាតិលេខ៤៨ត្រូវបង់ លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ​,រថយន្តធំដឹកទំនិញត្រូវបង់លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។សកម្មភាពបែបនេះគឺអាចមើលដោយភ្នែក ទទេឃើញជារៀងរាល់ថ្ងៃ នៅតាមបណ្ដាច្រកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិសាស្ត្រខេត្ត កោះកុងតាមដែលទឹកនិងដែនគោក៕មានត

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់