5/6/2024 5:18:33 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិ The Dariu Foundation របស់ប្រទេសស្វីសចុះអនុស្សរណៈស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល
Sat,24 February 2024 (Time 07:46 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 87នាក់)


(ភ្នំពេញ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវប្រាដាន (Rajiv PRADHAN) នាយកប្រចាំប្រទេសកម្ពុជានៃមូលនិធិThe Dariu Foundation របស់ប្រទេសស្វីស នៅថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជន និងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថល ផលិតភាពការងារ និង សង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

គម្រោងនេះ នឹងផ្តល់អាទិភាពផ្តោតលើការកែលម្អការអប់រំសម្រាប់យុវជន និងសិស្សនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចូលទីផ្សារការងារដើម្បីផលិតភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ភាពជាសហគ្រិនដោយផ្សារភ្ជាប់ជាមួយឌីជីថល ឬបន្តការសិក្សាបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ 

 

ការចុះអនុស្សរណៈនេះ គឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០២៤-២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជាក្នុងយុគ្គសម័យឌីជីថល  ហើយការចុះអនុស្សរណៈនេះ ក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលបានផ្តោតសំខាន់លើធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ៕MoLVT

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់