5/6/2024 6:38:36 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាទី៣ខេត្ដសៀបរាបសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីអញ្ជើញសម្ពោធដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល !
Wed,14 February 2024 (Time 02:38 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 96នាក់)


(សៀមរាប) នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាពអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣ខេត្ដសៀបរាប។

ពិធីនេះក៏មានការអញ្ជើញពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលោកអភិបាលរងខេត្តសៀមរាបលោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស Dr. Med.Beat Richner លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តសៀមរាប។

ក្នុងឱកាសនោះលោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាស្វីស Dr. med. Beat Richner បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលដែលបានលើកឡើងអំពីសមិទ្ធិផលរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។

លោកប្រធានក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាស្វីស ក៏បានជម្រាបជូនថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ មូលនិធិគន្ធបុប្ផាស្វីស បានចាប់ផ្តើមគិតគូរអំពីការតម្រង់ទិសដៅ និងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ដូចជាប្រធានក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាស្វីស គឺជាអ្នកទទួលខុសត្រូវមូលនិធិជំនាន់ទី៣ ដែលមានតួនាទីក្នុងការបន្តស្វែងរកសប្បុរសជននិងកៀរគរថវិកាជួយគាំទ្រមូលនិធិឱ្យមានរយៈយូរអង្វែងជាបន្តទៀត។ មូលនិធិគន្ធបុប្ផាស្វីសប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា និងកំពុងរៀបចំផែនការសកម្មភាពផ្សេងៗ ដើមី្បអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាបន្តទៅទៀត មានដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងហ្សុយរិកប្រទេសស្វីស ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជាប្រចាំ។

ជាថ្មីម្តងទៀត ដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់អគារសម្ភពថ្មីបន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត(Postnatal neonatology) ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។គម្រោងអគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ ,៥០០ម៉ែត្រការ៉េ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ មានក្រឡាផ្ទៃប្រមាណ,៥ហិចតា បានចំណាយថវិកាសាងសង់អស់ប្រមាណ ,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារទៀត សម្រាប់ការគ្រោងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)

លោកសាស្ដ្រាចារ្យ យ៉ៃ ចន្ទនា បានថ្លែងបន្ដថា អគារសម្ភពបន្ថែមថ្មីនេះ ពិតជាអាចចូលរួមចំណែកកាត់បន្ថយស្ថានភាពចង្អៀតណែននៅផ្នែកសម្ភពនៃមន្ទីរពេទ្យ ដែលថ្ងៃខ្លះស្ត្រីឆ្លងទន្លេមួយចំនួនខ្វះគ្រែសម្រាកព្យាបាល ហើយត្រូវគេងក្រាលកន្ទេលលើឥដ្ឋ។

លោកបន្ដថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានពិនិត្យព្យាបាល ជំងឺកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ (OPD) ចំនួន ,២៩៩,៨០៩ ករណី កុមារក្រោមអាយុ១៥ឆ្នាំ ចំនួន,១២១,៧២២នាក់ (IPD) ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងនៅផ្នែកសម្ភព បានពិនិត្យព្យាបាលពិនិត្យផ្ទៃពោះ បានចំនួន ,២៩៩,៤៣៣ករណី និងសម្រាលកូនបានចំនួន៣៩៧,២១៦កំណើត។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានផ្ទៃពោះចំនួន ១០៨,០១៩ករណី និងសម្រាលកូនបានចំនួន ២៥,៥៨០នាក់ ក្នុងអត្រាកើតដោយវះកាត់(Cesarean Section) ចំនួន២០និងអត្រាមរណភាពមាតាឆ្លងទន្លេក្នុងមន្ទីរពេទ្យមាន ,០២។ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន១៥,០០១នាក់ បានទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា។

តំណាងឱ្យមន្ទីរពេទ្យ លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជានិងក្រោមការដឹកនាំផ្ទាល់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តល់ថវិកាចំនួន ២លានដុល្លារ សម្រាប់គម្រោងអគារសម្ភពថ្មីមួយនេះ ជាជំនួយថវិកាបំពេញបន្ថែមដ៏ថ្លៃថ្លា លើការចំណាយរបស់មូលនិធិគន្ធបុប្ផាស្វីស Dr.med. Beat Richner

ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងផងដែរ «សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការថ្លែងអំណរព្រះគុណនិងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួត និងគាំទ្រដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងមូលតាំងពីដើមរៀងមក។

លោកសាស្ដ្រចារ្យរដ្ឋមន្ដ្រី ក៏សម្តែងនូវអំណរគុណដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសសម្តេចទាំងទ្វេជាស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបង្កើតឡើងដើម្បីជួយគាំទ្រដល់និរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា ក្រោយអវត្តមានលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកដ៏ឆ្នើមនៃមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ១៩៩២។

ព្រមជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋ។ លោកសាស្ដ្រារ្យក៏បានថ្លែងអំណរគុណអស់ពីដួងចិត្ត ជូនចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទាំងអស់ ដែលបាននិងបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់