5/6/2024 7:33:38 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម ឈាង ឆុំ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍
Sun,07 January 2024 (Time 04:26 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 167នាក់)


(ភ្នំពេញ) ឯកឧត្តម ឈាង ឆុំ ទីប្រឹក្សាក្រសួងព័ត៌មាន  សូមផ្ញើសារលិខិត សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លាខ្ញុំបាទ សូមសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ «សន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ ខ្ញុំបាទ និងភរិយា សូមព្រះប្រទានពរមហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍ កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត និងសូមព្រះប្រទានពរអោយសម្តេច និងលោកជំទាវមានសុខភាពល្អជារៀងរហូត៕

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់