5/6/2024 3:58:24 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
សម្ដេចក្រឡាហោម ស ខេង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សារំជៃ ឃុំស្នឹង ស្រុកបាណន់
Thu,25 January 2024 (Time 09:15 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 98នាក់)


(បាត់ដំបង) សម្ដេចក្រឡាហោម  ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបងលោកលោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្ត-ស្រុ សប្បុរសជន លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម  ខេង ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្តខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សា បាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម  ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធាន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងចូលរួមអភិវឌ្ឍសមិទ្ធផលក្នុងសាលាបឋមសិក្សារំជៃ ព្រមទាំង សមិទ្ធផលផ្សេងៗទៀត ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើនជាលំដាប់។

សម្ដេចក្រឡាហោម  ខេង បានបន្តថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ផ្តោតទៅលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។

សម្ដេចក្រឡាហោម  ខេង បានបន្ថែមថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថិរភាពនយោបាយ និងមានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ការរក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រហូតមកដល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេគឺជាការសម្រេចចិត្តដោយមានការគ្រោងទុកប្រកបដោយទស្សនៈ វិស័យវែងឆ្ងាយ អំពីជោគវាសនាអនាគតរបស់ប្រទេសជាតិ។

ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្ដេចក្រឡាហោម  ខេង បានផ្តល់នូវមតិផ្ដាំផ្ញើមួយដល់រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធរួមមាន៖

*ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញព្រមទាំងការពាររាល់សមិទ្ធផលសង្គមជាតិឱ្យ រឹងមាំស្ថិតស្ថេរគង់វង្ស

*អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងក៏ដូចជាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត 

*ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាពគុណភាព ,រហ័ស និងជឿទុកចិត្ត។ 

*ត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មតាមគ្រប់រូបភាព និងចំគោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តប្រកបដោយជោគជ័យ។

ទន្ទឹមគ្នានេះត្រូវបង្កើនការអប់រំ បំផុសចលនានឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាពពិសេសក្នុងស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របតាមពាក្យស្លោក«៣កុំ ១រាយការណ៍» អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការអប់រំដោយដើរ ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗក៏ដូចជាបង្កើនការអប់រំប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានាស្របជាមួយនឹងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្សព្វផ្សាយអប់រំអំពីសោភ័ណភាព អនាម័យបរិស្ថាន និងជំងឺឆ្លងរាតត្បាតនានា។

សូមគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារដែលដាក់លក់នៅក្នុង សាលារៀនឱ្យបានជាប់ជាប្រចាំ។ សូមយកចិត្តទុកដាក់សុវត្ថិភាពអនាម័យក្នុងសាលារៀនស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលនូវ«យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត របស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្ដេចក្រឡាហោម  ខេង បានសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលខាងលើ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សារំជៃ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និងចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែងផងដែរ៕សុខ យោធិន

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់