4/27/2024 12:51:51 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត!
Wed,10 January 2024 (Time 01:29 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 130នាក់)


(ភ្នំពេញ) 

ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការបញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការត្រូវបានបញ្ចេញមតិទាំងនេះភាគច្រើនបានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប

បើកដំណើរការជាផ្លូវការទៅទៀត។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៩ ខែមករាឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅនឹងការិះគន់ នៅតាមបណ្ដាញសង្គម ពាក់ព័ន្ធការបម្រើសេវានៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ ស្ដីពីអន្តោប្រវេសន៍ យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើនរំលឹកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឲ្យដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំង ផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរ ស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែកជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់ កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត ដែលបន្តឲ្យមានការភ័ន្តច្រឡំដល់សាធារណជន និងភ្ញៀវបរទេសនានា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់