4/27/2024 5:36:09 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល
Tue,26 September 2023 (Time 09:30 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 263នាក់)


September 26, 2023 ស៊ើបអង្កេត

អ្នកសារព័ត៌មានត្រូវបានគេចាត់ទុកថាជាបញ្ញាវន្តចេះដឹងមួយក្នុងសង្គមនិងបានចាត់ទុកថាជាអំណាចទី៤នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យនៅទូទាំងសកលលោករួមទាំងកម្ពុជាផង។អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាជនទៅកាន់រដ្ឋាភិបាលនិងនាំពាក្យពីរដ្ឋាភិបាលមកកាន់ប្រជាជនវិញ។ 

ដំណើការនេះប្រព្រឹត្តឡើងតាមរយ៖ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី សារអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ អ្នកសារព័ត៌មាន ត្រូវប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតមានក្នុងសង្គមដើម្បីឲ្យប្រជាជន និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកដំណោះស្រាយឬអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ការបញ្ចេញមតិ ត្រូវមានលក្ខណៈច្បាស់លាស់មានក្រមសីលធម៌ល្អ មានតម្លាភាព និយាយការពិត មិនភូតភរ ឬបោកបញ្ឆោតដល់សាធារណៈជន។ទន្ទឹមនឹងនេះសារព័ត៌មានចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានឲ្យបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូទៅ ដោយមិនត្រូវបម្រើផល់ប្រយោជន៍ដល់គណបក្សនយោបាយណាមួយ នោះឡើយ។អ្នកសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយនូវរាល់ព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ។  ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ សិទ្ធិបុគ្គល កេរ្តិ៍ឈ្មោះ ការជេរប្រមាទម៉ាក់ងាយគេ ញុះញ៉ង់បង្កើតអំពើហិង្សា និងបាត់បង់សីលធម៌ ដែលធ្វើឲ្យសង្គមបាត់បង់ស្ថេរភាព បង្កភាពអនាធិ បតេយ្យ និងត្រូវមានការប្រុងប្រយ័ត្ននៅពេលចេញផ្សាយ ឬផ្សព្វផ្សាយព័ត៌មាន។អ្នកសារព័ត៌មានត្រូវផ្ដល់ព័ត៌មានពិតប្រាកដដោយគ្មានភាពលំអៀង អព្យាក្រឹត្យ ក្នុងគោលបំណងទ្រទ្រង់ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរបស់ពលរដ្ឋទូទៅ និងផ្សព្វផ្សាយព្រឹត្តិការណ៍ដែលកើតមានពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋ ឬព្រឹត្តិការណ៍ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។អ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឲ្យបះពាល់ដល់ផល់ប្រយោជន៍របស់ប្រទេសជាតិ បង្កឲ្យមានជម្លោះ និងធ្វើវិទ្ធង្សនា ឬអំពើបំបះបំបោរក្នុងន័យផ្ដួលរំលំរដ្ឋ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ ជាងនេះទៅទៀតអ្នកកាសែតត្រូវចាំថា ខ្លួនពុំមែនជាអ្នកនយោ បាយ ទេដូចនេះការសរសេរមិនត្រូវបំរើនយោបាយបុគ្គល អ្នកមានអំណាច ឬគណបក្សនយោបាយណាមួយឡើយ។តាមពិតទៅគ្មានច្បាប់ណា ដែលចាប់អ្នកកាសែតយកមកដាក់គុក ឬឃាត់ខ្លួនពួកគេ ដោយគ្រាន់តែពួកគេបានបញ្ចេញសេរីភាពនៃគំនិតឬការរិះគន់ ដែលស្របទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែប្រការគួរជៀសវាង គឺអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្ន ចំពោះការសរសេរដែលអាចធ្វើឲ្យប៉ះពាល់ ដល់ការបរិហាកេរ្តិ៍ដល់អ្នកអ្នកដ៏ទៃ ដោយពុំមានប្រភពច្បាស់លាស់។ មិនត្រូវចុះផ្សាយអំពីព័ត៌មានដែលគ្មានប្រភព គ្មានភស្តុតាងត្រឹមត្រូវ និងដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមស្ថាប័នជាតិ ឬញុះញ៉ង់ឲ្យមានអំពើហិង្សា ដែលប្រការនេះ អ្នកសរសេរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ចំណុចមួយទៀតនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ ត្រូវបើកចំហ ខណៈការរិះគន់ ការកែលម្អក្នុងន័យស្ថាបនា មានន័យតែមួយគត់ គឺចង់បម្រើផលប្រយោជន៍ប្រជាជនទូទៅ។ ក្រៅពីនេះព័ត៌មានដែលមិនគួរចុះផ្សាយ ឬដែលច្បាប់បានហាមឃាត់ គឺព័ត៌មានដែលនាំឲ្យ៖ អន្តរាយដល់សន្តិសុខជាតិ អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដ៏ទៃ មានការរំលោភបំពានសិទ្ធិបុគ្គលម្នាក់ៗដោយរាប់ទាំងសំណុំរឿងមន្ត្រីរាជការសំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិដទៃ ការលាតត្រដាងឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុរបស់បុគ្គល ឬអង្គភាពចំណាយ និងលាតត្រដាងពីបទបញ្ជា ឬការត្រួតពិនិត្យរបស់ស្ថាប័នហិរញ្ញវត្ថុប៉ះពាល់ដល់ជនណាម្នាក់ដែលនាំឲ្យមានការជំនុំជម្រះក្ដីដោយយុត្តិធម៌និងមានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។បន្ថែមលើនេះ សាព័ត៌មានមិនត្រូវផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិដូចជា៖ពាក្យពេចន៍អសុរោះមិនគួរគប្បីដូចជាអាមឹង។សូមជម្រាបជូនថាបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពប៉ុន្មានថ្ងៃកន្លងមកនេះបាន ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអំពើរបស់លោកផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រមាថចំពោះអ្នកសារព័ត៌មានបំពានលើក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមប្រភពជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយ។ប្រភពព័ត៌មានបានឲ្យដឹងថា បណ្ដាញសារព័ត៌មានជាច្រើនអង្គភាពបានថ្កោលទោសនិងទាត់ចោលទាំងស្រុងនូវការលើកឡើងរបស់ឈ្មោះ ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូចជាការប្រើពាក្យថា៖ ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូក ដឹកឈើ ដឹកគោក្របី ដូចពួកចាប់ជំរិត។ ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ។សមត្ថភាពប៉ុនខ្លួនតើឱ្យទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹងម្ដេចនឹងកើត។និងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួននិងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថា ពួកអាកាសែតរហេមរហាមជាដើម។ប្រភពព័ត៌មានបានគូសបញ្ជាក់ថា មិនតែប៉ុណ្ណោះទង្វើរបស់ឈ្មោះ ផែង វណ្ណៈ ខាងលើនេះ ពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះទេ ។ប៉ុន្តែបានបង្ហាញពីចរឹតញុះញង់ បង្កឲ្យមានការរើសអើង និងបង្កភាពវឹកវរដល់សង្គម ជាហេតុធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំ បាត់បង់ជំនឿចិត្តលើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ។ជាមួយនោះបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពខាងលើបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច។ជាពិសេសក្រសួងព័ត៌មានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រព្រឹត្តអំពើអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាធរមាន។ ប្រភពព័ត៌មានបានឲ្យដឹងផងដែរថានេះមិនមែនជាលើកដំបូងនោះទេដែលលោក ផែង វណ្ណៈ ចាងហ្វាងគេហទំព័រPheng Vannak News អង្គុយលើសាឡុងនិយាយរិះគន់ដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ហើយជាពិសេសបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិនករណីខាងលើនេះ អ្នកសារព័ត៌មានបានលើកឡើងជាសំណួរថា តើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាណត្តិថ្មី នីតិកាលទី៧ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការផ្លូវច្បាប់បែបណាចំពោះបុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូច្នេះតើបុគ្គល ផែង វណ្ណៈចាងហ្វាងគេហទំព័រ Pheng Vannak News ចង់បែងចែកឋានៈដល់អ្នកសារព័ត៌មាននៅកម្ពុជាឲ្យមានការរើសអើងឬយ៉ាងណាស្របពេលដែលប្រជាជនកម្ពុជាស្ទើរទាំងអស់សុទ្ធតែត្រូវបានរស់រានមានជីវិតឡើងវិញក្រោយថ្ងៃរំដោះ  មករា ១៩៧៩ របស់សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាគួររំលឹកផងដែរ ឈ្មោះ ផែង វណ្ណៈ កាលពីកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់បាននិយាយប្រមាថដល់ស្ថានប័នព័ត៌មាន Fresh News ថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេFresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេម រហាមអី ទៅរក Fresh News គឺFresh News អត់ជួយទេ….» ក្រោយមកអង្គភាពព័ត៌មាន Fresh News សូមទាមទារឱ្យឈ្មោះផែង វណ្ណៈ ប្រញាប់ធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន បរិហារកេរ្តិ៍មកលើ Fresh News ថា «ផ្សព្វផ្សាយនូវព័ត៌មានដែលមានលុយ» ដែលធ្វើឡើងតាមរយៈការ Live វីដេអូមួយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ផងដែរ បើមិនដូច្នោះទេ អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនោះ អង្គភាពព័ត៌មាន Fresh News បានទុកឱសានវាទរយៈពេល ២៤ម៉ោងដល់លោក ផែង វណ្ណៈ សម្រាប់ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Fresh News យ៉ាងធ្ងន់ធ្ងរ ។បន្ទាប់ពីមានការផ្សាយ សេចក្តីជូនដំណឹង របស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូ ថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវ មួយសន្លឹក មកលើអង្គភាព អ្នកសារព័ត៌មាន ចំនួន ៧០០-៩០០ អង្គភាព គឺជាការចោទ ប្រកាន់ដោយមិនមានមូលដ្ឋានគ្រឹះ ច្បាស់លាស់ ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើស្ថាប័ន នៃក្រសួងព័ត៌មាន  ស្រាប់តែលោក ផែង ចេញមកបញ្ចេញមិតិ អសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។ខ.ក្រមព្រហ្មទណ្ឌៈមាត្រា ៣០៥ បទបរិហារកេរ្តិ៍ជាសាធារណៈ មាត្រា ៣០៦ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន មាត្រា៣០៧ បទជេប្រមាទជាសាធារណៈ មាត្រា ៣០៨ បទអំពើជេរប្រមាថតាមសារព័ត៌មាន និងមាត្រា៤៩៤៤៩៥ ឬមាត្រា ៤៩៦ បទញុះញង់ជាដើម៕ពុតសាម៉ាត់

 

 

4 (1).JPG.jpg

 

5.JPG.jpg

 

6.JPG.jpg

 

7.JPG.jpg

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់