4/27/2024 3:56:34 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល
Wed,31 May 2023 (Time 11:06 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 297នាក់)


(ភ្នំពេញ) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (....) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត» ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ..ក។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិក ..អភិបាល-អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ-ខេត្តកណ្តាល មន្ត្រីរាជការនៅរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃ ..ប្រមាណ២០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ (ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យល្បែងពាណិជ្ជកម្ម ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ (បញ្ជ្រាបការយល់ដឹងអំពីសមត្ថកិច្ច តួនាទី និងភារកិច្ចរបស់ ..និងអគ្គលេខាធិការដ្ឋាននៃ ..និងលក្ខខណ្ឌនៃការធ្វើអាជីវកម្មកាស៊ីណូ និងល្បែងផ្សងសំណាងស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ (បង្កើនកិច្ចសហការល្អរវាង ..និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រងប្រតិបត្តិការក្នុងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យ-ភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ វិស័យទេសចរណ៍ បង្កើតការងារ បង្កើនចំណូលថវិកាជាតិ រក្សាសុវត្ថិភាពនិងសន្តិសុខសង្គម (ស្វែងយល់ ពីគ្នាទៅវិញទៅមក និងបង្កើនភាពប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់ ..និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង (កំណត់អំពីបញ្ហាប្រឈម និងសំណូមពរនានាពីអាជ្ញាធរអនុវត្តពាក់ព័ន្ធ ដើម្បីជាធាតុចូលសម្រាប់ការកំណត់យន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានផ្តល់នូវឱកាសឱ្យសមាជិក និងសមាជិកានៃអង្គសិក្ខាសាលាលើកជាសំណួរ ការជជែកពិភាក្សាយ៉ាងផុសផុល និងលើកនូវបញ្ហាប្រឈមនិងសំណូមពរនានាដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ ..ក្នុងការកំណត់នូវយន្តការដោះស្រាយបានសមស្រប ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការសហការជិតស្និទ្ធរវាង ..និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះដែរ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ..បានលើកឡើងថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែង ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងច្បាស់លាស់ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងសុវត្ថិភាពសន្តិសុខរបៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គមបង្កើតការងារនិងលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍ ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ជាប់មាត់សមុទ្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់