5/6/2024 7:17:06 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ផ្កាយ៣ ទូច ពលៈ ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក បង្ករព្យុះភ្លៀង លើផ្ទៃសមុទ្រ បើកដៃឱ្យជនជាតិវៀតណាមប្រព្រឹត្ដិបទល្មើសនេសាទពេញផ្ទៃសមុទ្រយ៉ាងអណាធិបតេយ្យ?
Wed,03 May 2023 (Time 11:25 AM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 336នាក់)


លោកផ្កាយ៣ ទូច ពលៈ បើកដៃឱ្យក្រុមអ្នករកស៊ីទុច្ចរិតជនជាតិវៀតណាម ចូលនេសាទខុសច្បាប់យ៉ាងគឃ្លើនបែបអណាធិបតេយ្យពាសពេញផ្ទៃសមុទ្រទាំងថ្ងៃទាំងយប់ពេញបន្ទុក។

  ប្រភពពីប្រជាពលរដ្ឋខ្មែរ ជាអ្នកនេសាទច្រើនគ្រួសាររស់នៅស្រុកគីរីសាគរ ខេត្ដកោះកុង និងប្រជាសហគមន៍នេសាទ នៅត្រពាំងរពៅ ខេត្ដកំពត ហួសចិត្ដជាពន់ពេកស្រែកយំដោយសារលោកផ្កាយ៣ ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ប្រើក្បាច់កន្ទេធំបន្លំដេកនៅតែបន្ដប្រព្រឹត្ដិអំពើពុករលួយជាប្រព័ន្ធ ដោយគ្មានខ្លាចញញើតច្បាប់អីបន្ដិចសោះ បណ្ដោយឱ្យទូកនេសាទជនជាតិវៀតណាមជាច្រើនគ្រឿងប្រើប្រាស់ឧបករណ៍ខុសច្បាស់ ចូលនេសាទក្នុងដែនសមុទ្រកម្ពុជាដោយសេរីទាំងថ្ងៃទាំងយប់និងគ្មានការបង្ក្រាប់អ្វីបន្ដិចសោះ។

  ប្រភពពីពលរដ្ឋបានបន្តទៀតថា មូលហេតុដែលលោកផ្កាយ៣ ទូច ពលៈ ព្រមបណ្ដោយបែបនេះ ព្រោះលោកទទួលបានលាភសក្ការៈជាច្រើនពីបទល្មើសនេសាទ តាមរយៈជនជាតិវៀតណាម បានបង់លុយឱ្យទៅប្រពន្ធរបស់លោក ទូច ពលៈ និងឈ្មោះ ឆាយ សុវណ្ណ ហៅស្នាដែលជាដៃស្ដាំ របស់លោកផ្កាយបីតូចពលះហើយចំនួនទឹកប្រាក់ដែលជនជាតិវៀតត្រូវបង់ឱ្យទៅលោកផ្កាយ៣នោះ ក្នុងមួយទូកយ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លា?អាមេរិក ជាថ្នូរនឹងការចូលនេសាទខុសច្បាប់។ 

   តើវាសនាមច្ឆាជាតិក្នុងដែនសមុទ្រកម្ពុជាទៅជាយ៉ាងណា បើទូកនេសាទវៀតណាមប្រើប្រាស់សុទ្ធតែឧបករណ៍ដែលច្បាប់ហាមឃាត់ ដូចជា ការឆក់ អួនព័ទ្ធភ្លើង ទូកអូសគូរជាដើម។ នេះសុទ្ធសឹងតែជាការបំផ្លិចផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលបង្ករឱ្យបាត់បង់ពូជមច្ឆាសមុទ្រក្នុងកម្រិតទ្រុងទ្រាយធំ។ 

ប្រជាពលរដ្ឋបានលើកឡើងទៀតថាក្រៅពីលោកផ្កាយ៣ ទូច ពលៈ ប្រព្រឹត្ដអំពើពុករលួយលើផលនេសាទហើយ លោកក៏បើកដៃឱ្យប្រពន្ធ និងក្រុមពីរនាក់ប្ដីប្រពន្ធ ឈ្មោះ វៀង ថាន់ទៀង ជាប្ដី និងឈ្មោះ ម៉ី ជាប្រពន្ធ នាំចូល និងនាំចេញនូវទំនិញគេចពន្ធ ដូចជាប្រេងឥន្ទនៈ បារី គ្រឿងសមុទ្រគ្នាគុណភាពផងដែរ ហើយពីនាក់ប្ដីប្រពន្ធជនជាតិវៀតណាមខាងលើនេះ ជាមេខ្យល់ដែលបាននាំយក ទូកនេសាទវៀតណាម ខុសច្បាប់ចូលក្នុងព្រំដែនសមុទ្រខ្មែរបានសួ្រលៗដោយអាំងលោកផ្កាយ៣ ទូច ពលៈ ជាខ្នងបង្អែកធំ។ នេះជាការរៀបរៀងស៊ីជាប្រព័ន្ធ មិនលាន់លឺដល់ថ្នាក់លើ សន្ងំស្ងាត់ឈឹងគ្មានអ្នកណាហ៊ានក្អកនោះទេ។ បើកូនចៅណាហ៊ាននិយាយ នោះអធិរាជសមុទ្រនឹងមិនទុកមុខឡើយ។

  ប្រជានេសាទខ្មែរម្នាក់បានរអូរទាំថានៅពេលទូកខ្មែរចេញទៅនេសាទលើទឹកដីរបស់ខ្លួនឯងសោះ បែរជាពួកវៀតណាមហាមឃាត់ ព្រមទាំងប្ដឹងទៅលោក ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ឱ្យចាប់ទូកនេសាទខ្មែរទៅវិញ នេះពិតជាអំពើគ្មានយុត្ដិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ។

 ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកគីរីសាគរខេត្ដកោះកុង និងខេត្ដកំពត ទទូចស្នើសុំយំអង្វរ សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលជាតិមេត្ដាពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបនូវជីវភាពខ្វះខាតលើកមុខរបរនេសាទផង។

   ប្រជានេសាទខ្មែររំពឹងអ្វីបានទៀត បើអ្នកធំ ផ្កាយច្រើន លេងសុទ្ធតែក្បាច់កន្ទេរធំបន្លំដេកបំបាំងភ្នែកថ្នាក់លើ រាយការណ៍កហុសគ្មានអៀនខ្មាស់ និងគ្មានការពិតជូនថ្នាក់ដឹកនាំប្រទេសដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី។នៅមានត

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់