9/21/2024 5:14:41 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ពលរដ្ឋ២នាក់ប្តីប្រពន្ធ ដាក់ពាក្យប្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងបក្ខពួក ចោទថា ឃុបឃិតគ្នាលួចធ្វើប្លង់លក់ដីរបស់គាត់ ទៅសាលាឧទ្ទរណ៏
Mon,27 March 2023 (Time 08:28 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 325នាក់)


(ភ្នំពេញ) លោក យ៉ាត សាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្តឹង លោកប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងមនុស្សពីរនាក់ប្តីប្រពន្ធទៀតដោយចោទប្រកាន់ថា បានឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់គាត់ ដោយទាមទារសំណងចំនួន  ៦០០ ០០០ដុល្លារ។

យោងតាមពាក្យបណ្តឹងដែលបណ្តាញសារព័ត៌មាន ទទួលបានឲ្យដឹងថា លោក យ៉ាត សានអាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអះអាងថាជាម្ចាស់ដី ពិតប្រាកដ «នៅក្នុងអំឡុងឆ្នាំ១៩៩០រដ្ឋបានធ្វើការបែងចែកដីមកឲ្យគ្រួសាររបស់គាត់ ដែលមាន សមាជិកគ្រួសារចំនួន០៧នាក់ ដើម្បីធ្វើស្រែក្នុងទំហំ ៤១,៣៩អា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករាឆ្នាំ១៩៩០។

គ្រួសារខាងលើបានរៀបរាប់ថា ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជីប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពបានបន្តថា៖ ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះកុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណអាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨  ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង។

ទោះជាយ៉ាងណា ករណីបណ្តាញសាេព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពី ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងបក្ខពួកបាននៅឡើយទេ៕

ខាងក្រោមនេះជាពាក្យបណ្តឹង លោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល៖

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់