4/27/2024 2:59:52 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
Sun,19 November 2023 (Time 11:04 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 161នាក់)


លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ

តើនរណាមិននិយាយថា មេគយខេត្តព្រះសីហនុត្រូវប៉ាន់ជាងគេត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិភាព។ដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ហេតុដូច្នេះហើយបានជាគេនិយាយថាលោកសំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុកំពុងកាក់កបជាចំហ ហើយក៏ជាប្រភពចំណូលហិរញ្ញ វត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មាននរណាសួរនាំរឿងលោកសំ សុវណ្ណារិទ្ធនោះ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬអំពើពុករលួយជាច្រើនក៏ដោយ។

ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោកសំ សុវណ្ណារិទ្ធ ក៏ដូច ជាលោកណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នាដូចអណ្ដាតនិងធ្មេញ។ មិនចាំបាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច។រីឯបញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរសព្ទ បានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេចវេសពីការទាមទារ ដោយប្រការណាមួយរបស់អស់ លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ។ មាន ន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាង នោះ ថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយ ទាំងលោកណុប សំអានក៏ដូចជាលោកសំ សុវណ្ណារិទ្ធ។

ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរផង មិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំងនោះត្រូវគេខ្សឹបថា ជិតផុតកាលបរិច្ឆេទប្រើ ប្រាស់ទៀតផង។ ប្រភពខ្សឹបថាក្រៅពីទំនិញបង់ពន្ធមិនគ្រប់ឬទំនិញដែលជិតផុតការបរិច្ឆេទប្រើប្រាស់នោះ ក៏នៅមានទំនិញបង្កកជាប្រភេទសាច់ ដែលគេដឹកតាមទូកុងតឺន័រចូលមកថែមទៀតផង។ ទំនិញសាច់បង្កកនេះកំពុងប្រឈមនឹងហានិភ័យខ្លាំងណាស់សម្រាប់ប្រជា ពលរដ្ឋខ្មែរអ្នកក្រីក្រដែលទទួលទានសាច់ទាំងមានតម្លៃថោក ព្រោះតែគ្មានលទ្ធភាពទំនិញសាច់ក្នុងស្រុក។ មន្ត្រីគយនៅកំពង់ផែក្រុងព្រះសីហនុក៏ដូចជាថែទំនប់រលកមិនដែលខ្វល់ចំពោះការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ទៅ លើទំនិញនាំចូលទាំងនោះឡើយ។

មន្ត្រីស្ថាប័នផ្សេងៗដែលប្រចាំការ នៅច្រកកំពុងផែខេត្តព្រះសីហនុ និយាយថា មានតែស្ថាប័នគយមួយប៉ុណ្ណោះដែលពួកឈ្មួញអ្នករកស៊ីដឹកទំនិញឆ្លងដែនទាំងឡាយខ្លាចញញើត។ គេខ្សឹបថាសមត្ថកិច្ចស្ថាប័នដទៃ ដែលនៅក្នុងច្រកតែមួយគឺឈ្មួញឲ្យតែកាហ្វេគុយទាវបន្តិច បន្តួចប៉ុណ្ណោះ។ប៉ុន្តែបើសម្រាប់គយវិញគឺគ្រប់ទឹកតែម្ដងជាពិសេសលោកសំ សុវណ្ណារិទ្ធ ដែលមិនសូវចូលធ្វើការក៏ពិតមែនប៉ុន្តែពួកឈ្មួញគ្រាន់តែឮឈ្មោះគឺញាក់សាច់ទៅហើយ។ និយាយរួម គយនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុទាំងលោកសំ សុវណ្ណារិទ្ធ និងលោកណុប

សំអានគ្រាន់តែឈ្មួញឮឈ្មោះក៏ញាក់សាច់ទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់