5/19/2024 12:40:19 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចបានលុយប៉ុន្មាន ពីប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺកូសលប់ កែឆ្នាំកំណើត 0966289168
Tue,22 February 2022 (Time 04:49 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 548នាក់)


ភ្នំពេញៈ តាមប្រភពពីមន្ត្រីសូមមិនបញ្ចេញឈ្មោះមួយចំនួន នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺបានសម្តែងការមិនសប្បាយចិត្ត និងបានសំណូមពរដល់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ មេត្តាពិនិត្យមើលករណីលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺដោយមានការកូសលប់កែឆ្នាំកំណើត ពោលគឺពន្យាអាយុចូលនិវត្តន៍រយៈពេល ៥ឆ្នាំ ទៀត។

នៅក្នុងតារាងបៀវត្សឆ្នាំ២០២១ លេខរៀង ១២៩៨ ឈ្មោះ  ឈួន   ហៃ   ភេទ ប្រុស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣  ចំណែកនៅក្នុងតារាងបៀវត្សឆ្នាំ២០២២ លេខរៀង ១២៩៧ ឈ្មោះ  ឈួន   ហៃ   ភេទ ប្រុស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៨  ដោយសារមានការកែឆ្នាំកំណើតនេះ គឺលោកឈួន ហៃ នៅបន្តការងារបាន ៥ឆ្នាំទៀត។ 

បើតាមថ្ងៃខែឆ្នាំកំណើតដែល ប្រើប្រាស់ផ្លូវការនៅក្នុងតារាបៀវត្សបានបង្ហាញថាមកដល់ពេលនេះ លោក ឈួន ហៃ ត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តែបែជាអាចបន្តធ្វើជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ រយៈពេល ៥ឆ្នាំបន្តទៀត។ ចំពោះមូលហេតុដែលលោក ឈួនហៃ បន្តការងារបាន ៥ឆ្នាំទៀត ដោយសារតែមានការប្រែប្រួលត្រង់ចំណុចថ្ងៃខែឆ្នាំកំណើត គឺពីឆ្នាំ១៩៦៣ មក ឆ្នាំ១៩៦៨។

ទាក់ទងនឹងការកែប្រែឆ្នាំកំណើត ដើម្បីពន្យាអាយុចូលនិវត្តន៍នេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីបម្រើការនៅសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ 

ក្រុមមន្ត្រីមួយចំនួន នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានសំណូមពរឲ្យក្រសួងស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់លើករណីលោក ឈួន ហៃ កែប្រែឆ្នាំកំណើត។ 

ជាមួយគ្នានេះ មន្ត្រីមួយចំនួនក៏បានស្នើដល់លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យមើលការពន្យាអាយុចូលនិវត្តន៍របស់លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ផង។ 

ចំណែកលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេដោយទូរស័ព្ទមិនមានអ្នកទទួល។

រីឯរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអាចសុំការអត្ថាធិប្បាយបានទេ 

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់