5/18/2024 11:30:05 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កោះប្រជុំពិសេស ដើម្បីពង្រឹង និងពង្រីកសហជីវិននៃការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនាពេលខាងមុខ September 25, 2021
Sat,25 September 2021 (Time 09:12 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 691នាក់)


 


Image.jpeg

ភ្នំពេញ  សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស សព្វព្រះហឬទ័យបើកកិច្ចប្រជុំពិសេសមួយ ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំពិសេសនេះ បានធ្វើឡើងតាមរយៈវិដេអូពីបារាំង។ ដោយក្នុងកិច្ចប្រជុំ គឺមានការស្នើដកតំណែងអនុប្រធានគណបក្សចំនួនបីរូប និងអគ្គលេខាធិការរងមួយរូបផងដែរ។

 

photo_2021-09-25_17-25-28.jpg

លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា កិច្ចប្រជុំពិសេស ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស គឺដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួនរួមមានៈទិសដៅ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្ស ដែលគ្រោងនឹងប្រកាសព័ត៌មានអំពីលទ្ធផល នាថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នាដើមសប្តាហ៍ក្រោយ និងគម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។

នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកអាំង សំបូរ អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានទូលស្នើសុំសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បញ្ចប់តួនាទីអនុប្រធានគណបក្សចំនួន ៣រូប និងអគ្គលេខាធិការរង ១រូប និងបញ្ចប់សមាជិកភាព មានដូចជា : លោកសាយ ហាក់ អនុប្រធានគណបក្ស លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស លោកហេង ចន្ថា អនុប្រធានគណបក្ស លោកផាន់ សិទ្ធី អគ្គលេខាធិការរងគណបក្ស។

ចំពោះការស្នើបញ្ចប់តួនាទី និងបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ទាំង៤រូបនេះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។

photo_2021-09-25_17-25-38.jpg

កិច្ចប្រជុំពិសេសដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាមរយៈវិដេអូពីប្រទេសបារាំង បានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសប្តឹងទៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ដើម្បីស្នើសុំនិរាករណ៍ត្រាគណបក្សចោល នឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ ពីព្រោះត្រានោះយកទៅប្រើប្រាស់ យ៉ាងអាណាធិបតេយ្យដោយបុគ្គលដែលគ្មាននីតិសម្បទា ក្នុងក្របខណ្ឌគណបក្ស និងមិនបានឆ្លងយោបល់ថ្នាក់ដឹកនាំ ដែលជាការរំលោភបំពានលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងធ្ងន់ធ្ងរ។

ទាក់ទងរឿងត្រាបក្ស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកឲ្យក្រុមលោកចាប ញ៉ាលីវុធ , សាយ ហាក់ , ហេង ចន្ថា និងលោកផាន់ សិទ្ធី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីយកទៅប្រើប្រាស់នោះទេ។

photo_2021-09-25_17-25-52.jpg

ការមិនព្រមប្រគល់ត្រាបក្សនេះ គឺបន្ទាប់ពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោកចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។

ដោយក្នុងលិខិតបានបញ្ជាក់ថា “ខកខានមិនព្រមប្រគល់ត្រាចាប់ពីថ្ងៃថ្វាយដំណឹង (២០ កញ្ញារហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ចាត់ទុកជាការរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដែលត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

photo_2021-09-25_17-26-11.jpg

លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ។

ដោយលោកបានបញ្ជាក់ថា “បើសិនជាអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាទេ គឺនៅថ្ងចន្ទ ទី២៧ ខែកញ្ញា នឹងរៀបចំអនុវត្តតាមច្បាប់ហើយ ដោយដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំនិរាករណ៍ត្រានោះចោល យើងនឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ ពីព្រោះត្រានោះប្រើដោយអ្នកមិនមានសិទ្ធិ

លោកបានបន្តថា នៅក្នុងសប្តាហ៍ក្រោយនេះ នឹងមានការកោះប្រជុំប្រធានក្រុមការងារ និងគណៈកម្មការប្រតិបត្តិរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំង២៥ រាជធានី ខេត្ត  ហើយនឹងសុំយោបល់ពីបក្សនៅមូលដ្ឋានដើម្បីរៀបចំធ្វើសមាជ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់