5/18/2024 9:59:40 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក យី ថុលមេគយច្រកព្រែកចាក ល្បីល្បាញខាងពុករលួយជាប្រពន្ធ័ !លោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរមើលរំលង? 19/09/2021
Sun,19 September 2021 (Time 01:07 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 642នាក់)


ប្រភពបានឲ្យដឹងទៀតថា ការដែលលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺមានការបើកដៃពីសំណាក់មេគយខេត្តកំពតផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យមេគយខេត្តកំពត និងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្រ្តីនៅក្នុងខេត្តកំពត បានឲ្យដឹងថា ចាប់តាំងពីលោក យី ថុល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពតរហូតមកដល់ពេលនេះគឺលោក​ យី ថុល ប្រើតួនាទីនិងអំណាចអំពើពុករលួយយ៉ាងពេញទំហឹង។  

ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថាទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹមតែ40ទៅ45ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយ?។ទន្ទឹមនឹងនេះក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញនិងពងមាន់ពងទា តាមច្រករបៀងត្នោតចុងស្រង់ ក៏ជាប្រភពចំណូលរបស់លោក យី ថុល ប្រធានការិយាល័គយច្រកទ្វារអន្តរជាតិព្រែកចាក និងបក្ខពួកដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យីថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បន្តសាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកទៀតទេ។ 

ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកព្រែកចាក បានឲ្យដឹងថាបច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញលោក យី ថុល និងបក្ខពួកបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនហើយសូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីក៏ឈ្មួញអាចនាំចូលតាមច្រកព្រែកចាក បានដែរ។ ហេតុនេះលោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក យី ថុល ។មានត

Image.png

Image_1.png

Image_2.png

Image_3.png

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់