9/21/2024 5:14:41 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកអូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងនៅអ្នកលឿងត្រើយខាងលិចប្រលែងឡានយកលុយយ៉ាងគគ្លើនលើរដ្ឋមន្រ្តីដដែល ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដី ចាប់​បានរថយន្ត​ដឹក​លើស​បានជាង១០០ឡាន/ថ្ងៃមួយ ដូច្នេះ១ខែបាត់ជាង៣០០០ឡាន បើអញ្ចឹងទុកមន្ត្រីមុខលុយអង្គុយសុំនិងបំផ្លាញផ្លូវជាតិធ្វើអី? 0966635168 012841377
Fri,23 July 2021 (Time 12:38 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 767នាក់)


 រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើពីករណី​ មន្ត្រីនៅស្ថានីយថ្លឹងរថយន្តថ្នល់កែង  ព្រែកឯងតាមផ្លូវជាតិលេខ១ ដែលសរសេររបាយការណ៍ភូតភរមកក្រសួង។ប៉ុន្តែក្រោយពេលក្រសួងសាធារណការបានដាក់ជញ្ជីងថ្លឹងបង្កប់ក្រោមដី   បានរកឃើញ​ មានករណីមិនប្រក្រតីធ្ងន់ធ្ងរ រកឃើញថារថយន្តល្មើសដឹកលើសទម្ងន់ មានមានចំនួន ច្រើនជាងរបាយការណ៍របស់មន្ត្រីតាមស្ថានីយថ្លឹងរថយន្តដល់ជាង៣០០០ឡាន។

នេះជាកំហុសធ្ងន់ធ្ងរមិនអាចមានការអត់អោនអោយបាមនោះទេ។

         លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា  របាយការណ៍របស់ស្ថានីយ​«ថ្នល់កែងព្រែកឯង​ »ដែលបានផ្ញើមកក្រសួងក្នុងខែ៥ មានតែ​ ឡានចំនួន២០០គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ចូលថ្លឹងក្នុងមួយខែ ខណៈដែលក្រសួងប្រើប្រាស់​​ប្រព័ន្ធទំនើបដាក់ជញ្ជីងបង្កប់ក្រោមដីចាប់បានជាង ១០០ គ្រឿងក្នុងមួយថ្ងៃ។បើអញ្ចឹងមន្ត្រីជញ្ជីងអាចលួចគប់គឹតជាមួយអ្នកដឹកមិនតិចជាង៣០០០ឡាននោះទេ។បើគឹតពីប្រាក់លួចរត់ចូលហោប៉ៅប្រធានស្ថានីយ៍មិនតិចជាង១០០០លានរៀលដែរបើលែងឡានមួយគ្រឿងយកយ៉ាងតិចតែ៣០មុឺនរៀល។ប៉ុន្តែបើគឹតពីការផាកពិន័យកំរិតអប្បបរមា១២០០០០០៛/គ្រឿងវិញរដ្ឋត្រូវបាត់បង់លុយយ៉ាងតិច៣៦០០លានរៀល/ខែ/មួយស្ថានីយ៍។នោះគឺជាការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងររបស់មន្ត្រីជញ្ជីងដែលរដ្ឋមន្ត្រីក្រសួងសាធារការ យល់ញាតិ មិនបានលើកមកនិយាយអំពើការដាក់ទោសទណ្ឌតាមច្បាប់ទេ បានត្រឹមតែអំពាវអោយយកចិត្តទុកដាក់ថ្លឹងឡានតែប៉ុណ្ណោះ។ម៉្យាងទៀតអង្គភាពប្រឆាំងអំពើពុករលួយក៏ហាក់មើលស្រាល ងាប់ស្តូកមិនខ្ចីខ្វល់នូវរឿងពុករលួយដ៏សម្បើមនោះដែរ។

      គួររម្លឹកថា បន្ទាប់ពីលោករដ្ឋមន្ត្រីដាក់សាកល្បងជញ្ជីងទំនើបបង្កប់ក្រោមដី ហើយបានរកឃើញកំហុសធ្ងន់ធ្ងររបស់មន្ត្រីជញ្ជីងនៅព្រែកឯង ហើយមិនចាត់ការតាមច្បាប់(យល់ញាតិ)

មានក្រុម ដឹកជញ្ជូនទំនិញលើផ្លូវជាតិលេខ១  ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត"អ្នកលឿងត្រើយខាងលិច " ក្នុងស្រុកលើកដែកខេត្តកណ្តាលដែលគ្រប់គ្រងដោយលោកអូន រស្មីឲ្យដឹងថា៖  លោកអូន រស្មីប្រធានជញ្ជីងថ្លឹងឡានអ្នកលឿងត្រើយខាងលិច ទៅប្រើកូនចៅអោយអង្គុយរាប់តែក្បាលឡានគឹតលុយនិងបណ្តោយអោយឡានវៀងជញ្ថ្លឹងដូចជញ្ជីងព្រែកឯងដែរដដែលៗពួកគាត់អង្គុយយកលុយស្រួលៗមិនខ្ចីគឹតពីការខូចខាតផ្លូវតាមការអំពាវនាវរបស់រដ្ឋមន្ត្រីទេ ហើយល្បីថាលោកអូន រស្មី ដែលទទួលកាន់កាប់ជញ្ជីងដល់ទៅ២កន្លែង មិនងាយនឹងចូលកន្លែងជញ្ជីងទេ បញ្ជាអោយកូនចៅ ធ្វើអីតាមចិត្តទៀតផង។ពួកអ្នកបើកបរដដែលបន្តថា  គាត់ជាអ្នកបើកបរសព្វថ្ងៃ ខំរកសុីចិញ្ចឹមតែពួកដាក់កុងត្រូលជញ្ជីងថ្លឹង ដែលអង្គុយចាំរាប់តែក្បាលឡានយកលុយស្រួលៗ ទោះជាខ្ញុំសុីឈ្នួលថៅកែ តែខ្ញុំក៏ចេះសោកស្តាយផ្លូវជាតិដែរ។

    ប្រភពបន្តថា ទៅះរដ្ឋមន្ត្រីហែកលីអូរបស់ជញ្ជីងព្រែកឯងទើបនឹង ក៏ជញ្ជីងត្រើយខាងលិចអ្នលកឿង ដឹងតែល្ហើយទេ គ្រប់គ្រងទៅថ្លឹងតែលុយ  អង្គុយសំកុកសុំនិងចាំរាប់តែក្បាលឡាននៅលើផ្លូវជាតិដែលជាផ្លូវមមាញឹក ឡានដឹកលើសចំណុះម៉្ងៃរាប់រយគ្រឿង អោយចូលថ្លឹងតែឡានណាដែលមិនត្រូវរ៉ូវគ្នាមុនប៉ុណ្ណោះ។ក្រសួងប្រើ លោកអូន រស្មី ធ្វើការអោយ មិនខុសពីសេដ្ឋិអោយធនញ្ជ័យចាំចំការដែរ ទោះឡានដឹកមិនលើសក៏លុយ,ឡានដឹកលើសទម្ងន់រាប់សឹបតោនក៏លុយ ចេះប្រើស្ទីលសុំលុយ បង់លុយតាមជញ្ជីងភ្នែកឬតាមជញ្ជីងទូរសព្ទ័ គ្រប់ស្ទីល។

     ប្រភពខាងលើសុំផ្តាំតាមវាយោថា៖ លោករដ្ឋមន្ត្រីនៅតែក្រសួងសាធារណការ និង លោកសេង ឈួន ជាមេធំជញ្ជីងថ្លឹងទូទាំងប្រទេសគួរតែពិនិត្យលើមន្ត្រីជញ្ជីងគ្រប់កន្លែងរៀងរាល់ខែដែរ ទើបមន្ត្រីជញ្ជីងអសកម្មចេះគឹតអាណិតផ្លូវជាតិឈប់ធ្វើជាមន្ត្រីមុខលុយ។សំខាន់រឿងសុំលុយថ្លៃបាយដែលសុីមិនចេះឆ្អែត២៤ម៉ោងលើ២៤ម៉ោងនាំអោយអាប់អោនយ៉ាងខ្លាំងដល់ក្រសួង។

     លោកអូន រស្មី មិនអាចសុំបកស្រាយនូវការលើកឡើងទាំងអស់បានទេពីម្សិលមិញ និងលោកសេង ឈួន ព្រមទាំងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនអាចសុំអត្ថាធិប្បាយពន្យល់បានដូចគ្នាឡើយកាលពីម្សិលមិញ៕សូមអានភាគទី៤ជាភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់