4/20/2024 10:50:35 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ខ្សឹបតាមខ្យល់៖បែកក្រឡប្រហុកនៅ(ទូរគមនាគមន៍កម្ពុជា)TC ធ្លាយក្លឹនស្អុយថាប្រធាននាយកដ្ឋានគណនេយ្យធ្វើបាត់លុយអង្គភាពរាប់លានដុល្លារប៉ុន្តែមេៗព្យាយាមបិទបាំង
Do,05 März 2020 (Time 06:51 )
ដោយ ៖ ktk (ចំនួនអ្នកអាន: 1334នាក់)


អាឡេវចូលផឹកកាហ្វេក្នុងហាងមួយចៃដន្យជួបនឹងនិយោជិកTCម្នាក់អង្គុយផឹកមុន ទើបធ្វើជាសួរសុខទុក្ខជាការគួរសម។​អាឡេវមិនទាន់សួរពីរឿងការងារដឹកនាំTCអីផងស្រាប់តែគាត់លើកម្រាម១ដាក់ទទឹងមាត់គាត់ធ្វើភ្នែកក្រឡាប់ចុះឡើងមើលឆ្វេងស្តាំខិតមកជិតអាឡេវនិយាយតិចៗថានែ!​ល្បងឃើញទឹកស្ងប់​នៅTCមួយរយៈកុំថាឆ្មាមិនលួចសុីត្រីអាំងណា! ។​មានរឿងហើយគឺប្រធាននាយកដ្ឋានគណនេយ្យធើបាត់លុយដល់ទៅរាប់លានដុល្លារផ្ទុះរឿងជិត២ខែហើយតែមេៗនាំគ្នាបិទជិតឈឹងអោយលោកចោរសម្ងំស្ងៀមចាំមេៗចាត់ការអោយទំនងពួកគេក៏ជាបក្លិនមិនស្រួលដែរ?​

      អាឡេវគឹតថា៖ក្នុងទូរគមនាគមន៍កម្ពុជារកសុីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួង ជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រីត្រាំ អុីវតឹកដែលមានលោកសន វីជាអគ្គនាយក នឹង បើមើលពីខាងក្រៅហាក់ដឹកនាំបានល្អ រលូនណាស់។​តែការពិតផ្ទៃក្នុងដណ្តើមហែកហួរគ្នាតាមរបៀបមាន់ព្រៃកំចាយមាន់ស្រុកទេតើ?​កំពុងឡប់កញ្ជ្រឹលហើយតើនេះ។​

   អាឡេវចាំថាលោកអគ្គនាយក សន វី លោក​ស  ធូរីនិងលោក អ៊ុង ពីសិដ្ឋ  កាលពី២ឆ្នាំមុនត្រូវលោកសុខ ពុទ្ធីវុធដកចេញច្រងាប់ច្រងឹលកុំអោយទើដៃជើង បន្សាបឥទ្ធិពលក្រោមលេសកែទម្រង់មុជសុីជ្រៅ។​បន្ទាប់មកសុខពុទ្ធីវុធបានដាក់មនុស្សជំនិតៗជា(កូនក្រក)របស់គាត់ចូលកាន់កន្លែងខ្លាញ់ទាំងអស់ដូចជា មានឈ្មោះលោក ធឿន សុថាវរឹទ្ធ ជាប្រធាននាយកដ្ឋានរដ្ឋបាលនិងលោកអុឹម ហង្សជាប្រធាននាយកដ្ឋានគណនេយ្យនិងក្មេងៗដែលសុទ្ធតែមានប្រវត្តិពនេចរធ្វើការម្នាក់ៗ៥-៦កន្លែង​មកជួយកែទម្រង់។​

   កំពុងស្យង់រឿងចាស់ស្រាប់តែភ្ញាក់ព្រើតដោយនិយោជិកដដែលបន្តថា៖ កន្លងថ្មីៗនេះក្នុងTCមានផ្ទុះរឿងអាស្រូវពុះកញ្ជ្រោលខ្លាំងណាស់ដោយសារលោក (កូនក្រក)លោកសុខពុទ្ធីវុធសង្ស័យពាក់ព័ន្្ធរឿងអាស្រូវបុិនមេឃក្នុងការធ្វើអោយខាតបង់លុយអង្គភាពនិងបាត់លុយលុយចំណូលរបសអង្គភាពTCអស់រាប់លានដុល្លារអាមេរិកនៅក្នុងរយៈពេលគាត់កាន់តំណែងជាប្រធានគណនេយ្យតែជិត២ឆ្នាំសោះ ។​រឿងនេះបានបែកធ្លាយនៅផ្ទៃក្នុង២ខែហើយតែត្រូវមេៗTCនាំគ្នាបិទបាំងទៅវិញដោយគ្រាន់តែចងមុងធ្វើសវនកម្មស្ងាត់រកឃើញជនពុករលួយតែបែរជាលាក់បាំង។​ទំនងរឿងនេះវាសម្លកំពឹសដូចគេថា សត្វពព្លាក់សុីផ្លែពព្លាជំពាក់កទា ក្រហាយក្តិតឈ្លូសហើយមើលទៅ?​តែម៉េចជិតទើបតែផ្ទុះស្អុយពេញTCនៅអំឡុងថ្ងៃ២៨-២៩ចុងខែ០២នេះហើយ។​

      ប្រភពគាត់សង្កត់ធ្ងន់ថានេះជាអំពើពុករលួយដ៏ធំនៅTCដែលមេៗក្នុងTCនិងក្រសួងកំពុងនាំគ្នាព្យាយាមបិទបាំងការពិតមិនចាត់ការលើជនពុករលួយតាមច្បាប់។​ រឿងពុករលួយនេះលោករដ្ឋមន្ត្រីត្រាំ អុីវតឹកនិងលោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានក្អកឬប្រមាញ់បុគ្គលពុករលួយនៅTCនោះទេព្រោះ      ខ្លាចអំណាចមេក្លោងនៅក្រោយខ្នងជនពុករលួយដែលជាកូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។​

     ប្រភពខាងលើបន្ទោសថាបុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិនៅTCទាំងនោះហើយដែលប្រៀបដុចច្រេះសុីដែកចាំបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់CPPគ្រប់អាណត្តិនិងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្សCPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិម្តងៗ។​ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយបិទបាំងការពារជនពុករលួយ?​លើកលែងតែមេៗទាំងនោះក៏ជាប់ពាក់ព័ន្ធដែរសុីលៀសរអៀសខ្លួន។​

   និយោជិក  ដដែលបានបង្ហើបថា ចាប់តាំងពីលោកសុខពុទ្ឌីវុធ​បន្សាបអំណាចលោកសន វីនិងកូនក្រក  ល្អៗញាត់កូនក្រកជំនិតខ្លួនចូលកាន់កាប់កន្លែងខ្លាញ់អស់ដោយប្រើលេសធ្វើការកែទម្រង់សុីអោយកាន់តែអាលាយឆាប់ទេបងឡេវ។​

       និយោជិកដដែលបន្ថែមថាប្រធាននាយកដ្ឋានគណនេយ្យនោះកាលចូលមកពីដំបូងជិះតែម៉ូតូកញ្ចាស់សោះគួរអាណិតស្រាប់តែមកកាន់គណនេយ្យនៅTCមិនបាន២ឆ្នាំផងបញ្ចេញឫកពារឡូយឆាយបណ្តើររហូតទិញឡានទំនើបម៉ាក(ម៉ាសដា)តម្លៃ៦មឺុនដុល្លារជិះទិញផ្ទះល្វេង២-៣កន្លែង  ហើយចូលចិត្តស្រីស្អាតៗ។​(កូនក្រក)លោកសុខ ពុទ្ធីវុធស្ទើរទាំងអស់សាហាវណាស់ កាលចូលមកភ្លាមក្ងេងក្អាងមិនគោរពមន្ត្រីចាស់ព្រហើនប្រៀបដូចជនពាលដោយប្រើលេសមកកែទម្រង់។​ឥឡូវកែទម្រង់ខ្មោចយក៍អីត្រូវសង្ស័យបានពីការកឹបកេងនិងសង្ស័យបានពីការធ្វើអោយបាត់លុយដល់ទៅលានដុល្លារ។​ថ្មីៗនេះទំនងមានទំនាសរវាងមាន់ព្រៃនិងមាន់ស្រុកខ្លះហើយទើបបានជាបែកធ្លាយរឿងបាត់លុយដ៏សម្បើមដល់បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនបានដឹងយ៉ាងនេះពុំនោះទេពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់ចិត្តមិនខាន​។​

       អាឡេវមិនដឹងថាការលើកឡើងទាំអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេ។​ដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់   លោកសុខ ពុទ្ធីវុធ   លោកសន វី​និងលោកធឿន សុថារឹទ្ធសុទ្ធតែមិនលើកទូរសព្ទ័ទើបមិនអាចទាក់ទងសុំការបកស្រាយពន្យល់បានទេកាលពីម្សិលមិញ។​ឯលោកលោកប្រធានគណនេយ្យដែលជាបុគ្គលត្រូវគេចោទប្រកាន់និងសង្ស័យធ្វើអោយបាតលុយរាប់លានដុល្លារនោះមិនត្រឹមតែទាក់ទងសុំបំភ្លឺមិនបាននោះទេ  ថែមទាំងទើបទទួលបានព័ត៌មានថាលោកបានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍មកហើយទើបមិនអាចទាក់ទងសុំបំភហលឺបាន។​

    អំពើពុករលួយអរូបីយ គ្មានរូប គ្មានក្លិនសង្ឃឹមដឹងដល់សម្តេចតេជោហ៊ុន​សែន ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងសមត្ថកិច្ចជំនាញធ្វើការសុើបអង្កេតស្វែងរកការពិតដើម្បីដាក់ទោសជនពាក់ពន្ធ័ពុករលួយលួចជាតិតាមបំណងរបស់និយោជិកដែលសុីតែប្រាធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិម្តងៗ។​ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយបិទបាំងការពារជនពុករលួយ?​លើកលែងតែមេៗទាំងនោះក៏ជាប់ពាក់ព័ន្ធដែរសុីលៀសរអៀសខ្លួន។​ និយោជិក ដដែលបានបង្ហើបថា ចាប់តាំងពីលោកសុខពុទ្ឌីវុធ​បន្សាបអំណាចលោកសន វីនិងកូនក្រក ល្អៗញាត់កូនក្រកជំនិតខ្លួនចូលកាន់កាប់កន្លែងខ្លាញ់អស់ដោយប្រើលេសធ្វើការកែទម្រង់សុីអោយកាន់តែអាលាយឆាប់ទេបងឡេវ។​ និយោជិកដដែលបន្ថែមថាប្រធាននាយកដ្ឋានគណនេយ្យនោះកាលចូលមកពីដំបូងជិះតែម៉ូតូកញ្ចាស់សោះគួរអាណិតស្រាប់តែមកកាន់គណនេយ្យនៅTCមិនបាន២ឆ្នាំផងបញ្ចេញឫកពារឡូយឆាយបណ្តើររហូតទិញឡានទំនើបម៉ាក(ម៉ាសដា)តម្លៃ៦មឺុនដុល្លារជិះទិញផ្ទះល្វេង២-៣កន្លែង ហើយចូលចិត្តស្រីស្អាតៗ។​(កូនក្រក)លោកសុខ ពុទ្ធីវុធស្ទើរទាំងអស់សាហាវណាស់ កាលចូលមកភ្លាមក្ងេងក្អាងមិនគោរពមន្ត្រីចាស់ព្រហើនប្រៀបដូចជនពាលដោយប្រើលេសមកកែទម្រង់។​ឥឡូវកែទម្រង់ខ្មោចយក៍អីត្រូវសង្ស័យបានពីការកឹបកេងនិងសង្ស័យបានពីការធ្វើអោយបាត់លុយដល់ទៅលានដុល្លារ។​ថ្មីៗនេះទំនងមានទំនាសរវាងមាន់ព្រៃនិងមាន់ស្រុកខ្លះហើយទើបបានជាបែកធ្លាយរឿងបាត់លុយដ៏សម្បើមដល់បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនបានដឹងយ៉ាងនេះពុំនោះទេពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់ចិត្តមិនខាន​។​ អាឡេវមិនដឹងថាការលើកឡើងទាំអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេ។​ដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោកសន វី​និងលោកធឿន សុថារឹទ្ធសុទ្ធតែមិនលើកទូរសព្ទ័ទើបមិនអាចទាក់ទងសុំការបកស្រាយពន្យល់បានទេកាលពីម្សិលមិញ។​ឯលោកលោកប្រធានគណនេយ្យដែលជាបុគ្គលត្រូវគេចោទប្រកាន់និងសង្ស័យធ្វើអោយបាតលុយរាប់លានដុល្លារនោះមិនត្រឹមតែទាក់ទងសុំបំភ្លឺមិនបាននោះទេ ថែមទាំងទើបទទួលបានព័ត៌មានថាលោកបានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍មកហើយទើបមិនអាចទាក់ទងសុំបំភហលឺបាន។​ អំពើពុករលួយអរូបីយ គ្មានរូប គ្មានក្លិនសង្ឃឹមដឹងដល់សម្តេចតេជោហ៊ុន​សែន ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងសមត្ថកិច្ចជំនាញធ្វើការសុើបអង្កេតស្វែងរកការពិតដើម្បីដាក់ទោសជនពាក់ពន្ធ័ពុករលួយលួចជាតិតាមបំណងរបស់និយោជិកដែលសុីតែប្រាក់ខែស្ទើរមិនរស់ផង។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់