4/19/2024 12:58:39 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
បែកធ្លាយក្លិនស្អុយរបស់លោកអ៊ឹម ហង្ស ប្រធានគណនេយ្យTC(កូនក្រក)របស់លោកសុខ ពុទ្ធីវុធវេច លុយជាង៣លានដុល្លារដែលមេៗ កំពុងព្យាយាមបិទបាំង
Do,05 März 2020 (Time 07:37 )
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 1359នាក់)


ភ្នំពេញ: មើលឃើញទឹកស្ងប់មិនអាចថាគ្មានសង្គ្រាមមច្ឆនិងសត្វភេក្នុងទឹកនោះទេ។​យ៉ាងណាមិញនៅក្នុងអង្គភាពTCរកសុីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាហៅកាត់(TC)ដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រីត្រាំ អុីវតឹកនោះ បើមើលពីក្រៅហាក់ដឹកនាំយ៉ាងល្អ ដោយស្ងប់រលូនមិនអាចថាគ្មានសង្គ្រាមផ្ទៃក្នុងដណ្តើមគ្នាចឹកដណ្តើមគ្នាកាយដូច(រឿងមាន់ព្រៃកំចាយមាន់ស្រុក)នោះដែលបានផ្សាយលេខមុនរួចហើយរវាង លោក សន វីអគ្គនាយកTCនិង(កូនក្រក)លោក អ៊ុង ពីសិដ្ឋ ដែលត្រូវលោកសុខ ពុទ្ធីវុធបន្សាបឥទ្ធិពលក្រោមលេសកែទម្រង់ដោយការដាក់មនុស្សជំនិតៗជាចំណូលថ្មី(កូនក្រក)គាត់ មានឈ្មោះលោកធឿន សុថាវរឹទ្ធ ជាប្រធាននាយកដ្ឋានរដ្ឋបាលនិងលោកអុឹម ហង្ស ជាប្រធានគណនេយ្យTCជាដើម។​ល។​ប្រភពអោយដឹងថាមន្ត្រីខាងលើត្រូវលោកសុខពុទ្ធីវុធរើសមកពីក្រសួងមុខងារសាធរណយកមកដាក់អោយកែទម្រង់សុីមុជសុីអោយកាន់តែជ្រៅ ខណៈល្បីថាក្នុងTCមានការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ស្រាប់មកបង្កើតលើសដើមដូចឡប់កញ្ច្រឹលនោះ។​
និយោជិកម្នាក់បំរើការនៅក្នុងទូរគមនាគមន៍កម្ពុជា ក្នុងការណាត់ជួបមួយ ដើម្បីជៀសវាងធ្វើបាតុក្មមទាមទារអោយមេៗពួកគាត់លាតត្រដាងការពិត និយាយក្នុងលក្ខ័ណសុំមិនអោយបង្ហាញឈ្មោះអោយដឹងថា៖រយៈពេល២ខែកន្លងមកក្នុងTCមានរឿងអាស្រូវពុះកញ្ជ្រោលខ្លាំងណាស់ពិសេសពីរឿងលោក អឹុម ហង្ស(កូនក្រក)លោកសុខពុទ្ធីវុធសង្ស័យពាក់ព័ន្្ធរឿងអាស្រូវបុិនមេឃក្នុងការពុករលួយកឹបកេងលុយចំណូលរបសអង្គភាពTCអស់ប្រមាណជាង៣លានដុល្លារ(ជាងបីលានដុល្លារអាមេរិក)តែត្រូគេនាំគ្នាូបិទបាំង។​គាត់សង្កត់ធ្ងន់ថានេះជាអំពើពុករលួយដ៏ធំនៅTCដែលមេៗក្នុងTCនិងក្រសួងកំពុងនាំគ្នាព្យាយាមបិទបាំងការពិត។​
ប្រភពបន្តថា រឿងពុករលួយនេះលោករដ្ឋមន្ត្រីត្រាំ អុីវតឹកនិងលោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានក្អកឬប្រមាញ់បុគ្គលពុករលួយនៅTCនោះសោះតែម្តង។​ព្រៅះខ្លាចអំណាចមេក្លោងជាកូនប្រសារនាយករដ្ឋមន្ត្រី។​
ប្រភពខាងលើបន្ទោសថាបុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិនៅTCទាំងនោះហើយដែលប្រៀបដុចច្រេះសុីដែកចាំបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់CPPគ្រប់អាណត្តិនិងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្សCPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិ។​ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយបិទបៃងការពារជនពិករលួយ?​លើកលែងតែមេៗទាំងនោះក៏ជាប់ពាក់ព័ន្ធដែរសុីលៀសរអៀសខ្លួន។​
បុគ្គលឹកនិងនិយោជិក ដដែលបានបង្ហើបថា៖ ចាប់តាំងពីលោកសុខពុទ្ឌីវុធ​បន្សាបអំណាចលោកសន វីនិងលោកអ៊ុងពិសឹដ្ឋ ដែលកាន់កាប់កន្លែងលក់ខ្យល់ មិនបាច់ថ្លឹង មិនបាច់វាស់ មិនបាច់វាល់ នេះបាន២អាណត្តិហើយជាមុខជំនាញអង្គុយតុងមកជម្ងឺពុកហើយរលួយរបស់សន វី និង(កូនក្រក) ហាក់ស្រន់មួយរយៈព្រោះតែសុខ ពុទ្ធីវុធញាត់កូនក្រកជំនិតចូលអុកឡុកដោយប្រើលេសធ្វើការកែទម្រង់សុីអោយកាន់តែអាលាយឆាប់(ប្រភពបានសុំស្លេះប្រវត្តិត្រឹមនឹងសិន)បែរមកនិយាយពីសកម្មភាពពុករលួយម្តង។
ប្រភពបែរមកនិយាយពីសកម្មភាពមន្ត្រីមន្ត្រីគ្រាក់ៗជើងចាស់ជើងថ្មីវិញ នៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ដោយចាប់ផ្តើមឲ្យដឹងថា៖ ទោះពេលនេះលោកសុខ ពុទ្ធីវុធញាត់កូនក្រកគាត់ចូលកាន់កាប់TCគ្រប់កន្លែងខ្លឹមខ្លាញ់ដែលលុយលក់ខ្យល់ហូរចូលដូចទឹក។​បច្ចុប្បន្ន លោក សន វី បានបន្តខ្ចីដៃ(កូនក្រក)លោក អ៊ុង ពិសិទ្ធ អតីតៈអនុប្រធាននាយកដ្ឋនផែនការហិរញ្ញវត្ថុ(ដែលមានស្នាដៃចាប់ជនពុករលួយ២០មុឺនដុល្លារពីមុន)អោយគ្រប់គ្រងតួនាទីជាសម្ងាត់ក្នុងការតាមឈ្លាំមើលដើម្បីសកម្មភាពរបស់កូនក្រកលោកសុខពុទ្ធីវុធប្រព្រឹត្តពុករលួយកឹបកេងថវិកានិងការចំហៀវចំណូលបំប៉ោងចំណាយរបស់កូនក្រកលោកសុខពុទ្ធីវុធយ៉ាងស្វិតស្វាញដើម្បីទុកជាអាវុធសម្ងាត់កាពារខ្លួនផងនិងបង្ករ និងដើម្បីទាមចំណែកមួយក្រាស់ឃ្មឹកក្នុងផ្លូវតែមួយគឺរួមគ្នាលួចជាតិ។​
ប្រភពបន្តថាលោក អ៊ុង ពិសិដ្ឋ បុគ្គលមានជំនាញការលើកផែនការហិរញ្ញវត្ថុ និងរាល់ការចំណាយព្រមទាំងក្តាប់ចំណូលសម្រាប់អង្គភាពTCទាំងមូលពីមុនយ៉ាងច្បាស់។​ចេះក្បួនបំប៉ោងនិងចំហៀវដើម្បីកេងប្រវ័ញ្ចន៍ថវិកាជាតិយកចែកគ្នាកាលណោះក៏ដូចពេលនេះទោះជាអំណាចទូរទៅក្តោបក្តាប់ដោយក្រុមលោកសុខពុទ្ធីវុធតារយៈប្រើកូនក្រកក៏ដោយក៏នៅតែមិនអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរំលងអ្នកជំនាញដូចជាអ៊ុឹង ពិសិដ្ឋឡើយ ។​
ប្រភពបន្តថាលោកអ៊ុង ពិសឹដ្ឋដែលជាមនុស្សជំនាញពុករលួយស្រាប់ អាចមើលឃើញច្បាស់ក្រឡែតនូវសកម្មភាពមិនប្រក្រតីរបស់កូនក្រកលោកសុខពុទ្ធីវុធនិងការដាក់កាំបិតលើស្មាមនុស្សថ្មីអ្នកកេងប្រវញ្ចន៏ជំនាន់ក្រោយដែលគ្មានបទពិសោធ ទាំងលើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពីសកម្មភាពធ្វើសវនកម្មផ្ទៃក្នុង ឬសវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុ ឬក្រុមប្រឆាំងពុករលួយដោយច្បាស់ៗធ្វើអោយអ្វីៗនៅTCពេលនេះនៅតែក្តោបទាំងស្រុងក្នុងកណ្តាប់ដៃលោកសន វីនិងអ៊ុង ពិសឹដ្ឋដដែលបើទោះជាសម្បកក្រៅមើលទៅហាក់គ្មានអំណាចប្រព្រឹត្តអំពើពុករលួយខ្លាំងដៃនៅក្នុងTCក៏ដោយ។​
ប្រភពបន្ថែមថារឿងរ៉ាវដែលសង្ស័យលោកអុឹម ហង្សកឹបកេងលុយដល់ទៅជាង៣លាដុល្លារថ្មីបំផុតនេះក៏ទំនងមានទំនាសរវាងមាន់ព្រៃនិងមាន់ស្រុកខ្លាំងក្លាទើបបានជាបែកធ្លាយដល់បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនយ៉ាងនេះពុំនោះទេពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់ចិត្តមិនខាន​។​
យើងមិនដឹងថាការលើកឡើងទាំអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោកសន វី​និងលោកអ៊ុង ពិសឹដ្ឋលោកធឿន សុថារឹទ្ធសុទ្ធតែមិនលើកទូរសព្ទ័អ្នកកាសែតទើបមិនអាចទាក់ទងសុំការបកស្រាយពន្យល់បានទេពីម្សិលមិញ។​ឯលោកអឹម ហង្សដែលជាបុគ្គលសង្ស័យលួចលុយTC ជាង៣លានដុល្លារនោះមិនត្រឹមតែទាក់ទងសុំបំភ្លឺមិនបាននោះទេថែមទាំងយើងទើបទទួលបានព័ត៌មានថាលោកអឹម ហង្សបានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍មកហើយ។​
អំពើពុករលួយគ្មានរូប គ្មានក្លិន គ្មានផ្សែង ទោះជាការផ្តល់ព័ត៌មាននេះគ្រាន់តែជាការកាច់កុងឬមានការពិតកំរិតណា សារព័ត៌មានយើងរង់ចាំការបកស្រាយគ្រប់វេលាពីគ្រប់ភាគីពាក់ពន្ធ័។​

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់