4/18/2024 8:32:06 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឧកញ៉ា លាង ឃុន នៅពីក្រោយខ្នងការសា្លបលួចមានសេ្នហ៏នារីវ័យក្មេងនិងបានឲ្យនាងយកកូនចេញទាំងអាយុ៧ខែក្នុងផ្ទៃ
Mi,11 März 2020 (Time 06:50 )
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1872នាក់)


ភ្នំពេញ ៖ រឿងធំប៉ុនមហាមេឃចំពោះករណីស្លាប់របស់នារីរូបស្រស់ម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើអគារខុនដូមួយកន្លែងនៅខណ្ឌចំការមន មុនដំបូងអ្នកជិតខាងគិតថាជារឿងលោតសម្លាប់ខ្លួនធម្មតាៗ  ប៉ុណ្ណោះ  ប៉ុន្ដែបន្ដិចក្រោយមកទើបបែកធ្លាយព័ត៌មានថា នារីរូបស្រស់ម្នាក់នេះគឺជាស្រីស្នេហ៍របស់លោកឧកញ៉ាលាង ឃុន      ដោយសារក្រោយពេលស្លាប់នាងឆ្លាតបានបន្សល់ទុកភស្ដុតាងជាច្រើនតាមរយៈការផុសនិយាយហូរហែរពីឈ្មោះឧកញ៉ាលាង ឃុន ក្នុងនោះមានទាំងសារជាសំឡេងសារឆ្លើយឆ្លងគ្នាជាលាយលក្ខណ៍អក្សរច្រើនរាប់មិនអស់ជាពិសេសនៅដំណាក់កាលចុងក្រោយនេះពាក់ព័ន្ធរឿងនាងមានកូន៧ខែហើយលោកឧកញ៉ាលាង ឃុន បានឲ្យនាងយកកូនចេញទាំងនាងមិនចង់យកចេញទើបបង្កឲ្យនាងមានជម្ងឺរហូតដល់នាងសុខចិត្តលោតសម្លាប់ខ្លួនតែម្ដង ។

គួរបញ្ជាក់ថានារីរូបស្រស់ម្នាក់នេះត្រូវបានគេប្រទះឃើញនាងលោតសម្លាប់ខ្លួនពីអគារខុនដូរីហ្គែនផ្លូវ៩៩ភូមិ៧សង្កាត់បឹងត្របែកខណ្ឌចម្ការមនកាលពីវេលាម៉ោង២និង៥៧នាទីរំលងអាធ្រត្រឈានចូលថ្ងៃទី១១ខែមីនាឆ្នាំ២០២០ ។សពនារីរូបស្រស់ដែលលោតពីលើអគារនេះ មានឈ្មោះ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុក ឈ្មោ“ “sri nika” ដែលបានលោតពីលើអគារខុនដូមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយបានផ្ទុះការភ្ញាក់ផ្អើលខ្លាំង នៅវេលាថ្ងៃត្រង់នេះ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។បើតាមរបាយការណ៍បឋមពីសមត្ថកិច្ច ដែលក្រុមអ្នកសារព័ត៌មាន ទទួលបានបង្ហាញថា នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅ បន្ទប់លេខ៤០៣ នៃអគារខុនដូ លេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

នារីរងគ្រោះ ប្រើគណនីហ្វេសប៊ុកឈ្មោះ “sri nika” ដែលមានតាំងរូបក្នុងប្រូហ្វាល់ដាក់រូបឧកញ៉ាលាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ទៀតផង ។

យោងតាមវីដេអូឃ្លីបនេះ គឺនាង ឃុន ស្រីស្រស់ បានថតទុកមុនពេលនាងធ្វើអត្តឃាត ហើយក្នុងឃ្លីបវីដេអូនេះទៀតសោត គឺ នារីរងគ្រោះ បាននិយាយពាក់ព័ន្ធនឹងឈ្មោះ លោកឧកញ៉ា លាង ឃុន   ស្ដីពីការរស់នៅជាមួយគ្នារហូតដល់មានក្នុងផ្ទៃ ហើយថា លោកឧកញ៉ា លាង ឃុន បង្ខំនាងឱ្យកូនចេញ ។   ជាមួយគ្នានេះ នៅក្នុងឃ្លីបវីដេអូរបស់នាងក៏បានបញ្ជាក់លើកពីបុរសឈ្មោះលុច ម្នាក់ដែរ ដោយនាងលើកឡើងថា “លោកឯងសម្ដីឆ្កែកាលជួបគ្នានៅស្ដារបាក់ និយាយស្រួលដល់ក្រោយមកនិយាយសម្ដីឆ្កែតែម្ដង ” ។

យោងតាមសំណេរ របស់នាងបង្ហោះមុនពេលលោតធ្វើអត្តឃាតបានឲ្យដឹងថា« លោកឧកញ៉ា លាង ឃុន ខ្ញុំសុំផ្ដាំផ្ញើទៅលោក លោកក៏មានកូនប្រុស បើពេលនោះ លោកសុខចិត្តទុកឲ្យខ្ញុំទុកកូន ៧ខែហ្នឹង ជីវិតខ្ញុំអត់ដល់ថ្នាក់ហ្នឹង ប្រយ័ត្នកម្មពៀរនឹងធ្លាក់ទៅលើ លាង ឃុន ព្រោះអីលុយលាងឃុនឥឡូវច្រើនណាស់មិនអាចធ្លាក់ងាយទេ ប្រយ័ត្នតើថ្ងៃណាមួយឡានបុកញ័របាត់ទៅណា៎, គ្រាន់តែប្រាប់ លោកឧកញ៉ា លាង ឃុន »។

នាងបន្តដថា«នាងខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាមួយ សូមឆ្លើយទៅនឹងសំនួរខ្ញុំទៅបានអត់ តើអ្នកទាំងអស់គ្នាធ្លាប់បាត់បងមនុស្សដែលខ្លួនស្រឡាញ់ជាទីបំផុតអត់ ដូចជាខ្ញុំនៅពេលមនុស្សប្រុសត្រូវការសប្បាយលែងចង់ខ្វល់ពីអីគិតតែចង់ឲ្យខ្លួនឯងសប្បាយ បើពាក្យលួងលោមគ្រប់យ៉ាងដល់យើងធ្វើតាមហើយទុកយើហដូចជាសំរាម បើសិនជាបងមិនមកមានកូនជាមួយនឹងខ្ញុំទេខ្ញុំក៏គ្មានរឿងអីដែរ» សូមបងប្អូនជួយស៊ែរ ។ តែយ៉ាងណាគេមិនដឹងថា នារីរងគ្រោះនិង លោកលាង ឃុន បានចាប់ចិត្ត ប្រតិពទ្ធ័គ្នា តាំងពីពេលណានោះដែរ  រហូតដល់ពេលនាងស្លាប់ទើបបែកធ្លាយ ថានាង ត្រូវបាន លោក លាងឃុន ដែលជាប្រុសស្នេហ៏  រស់នៅជាមួយគ្នា ក្រៅក្របខណ្ឌ រហូទដល់មានកូន ៧ខែ  ទៅហើយ បែជាបង្ខំនាងឲ្យយក ចេញ  ធ្វើឲ្យ ជឿចិត្ត ស្អិតទ្រូង  លោតសម្លាប់ខ្លួន ។ទន្ទឹមនិងសារដែលនាងសសេរបង្ហោះនេះក្នុងនោះនៅមានសារឆ្លើយឆ្លងគ្នាតាមឆាតទាំងសំឡេងនិងអក្សរថែមទៀតច្រើនណាស់ពិសេសពាក់ព័ន្ធនិងការឲ្យយកកូនចេញ នេះតែម្ដង ។ បើតាមព័ត៌មាននាងបានទៅយកកូនចេញនៅប្រទេសថៃដោយសារកូននាងធំហើយអាយុ៧ខែ ក្រោយពីយកកូនចេញរួចអ្វីៗវាប្រែប្រួល ដូចនាងសរសេសប្រាប់ចឹងចាត់ទុកនាងដូចសំរាមទើបចុងក្រោយមានហេតុការនេះកើតឡើងគួឲ្យភ្ញាក់ផ្អើលតែម្ដង ។ ដោយឡែកសាកសពដឹក យកមកតម្កល់ទុក នៅស្ទឹងមានជ័យដើម្បីរងចាំក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ។

ពាក់ព័ន្ធករណីខាងលើនេះបើតាមឃ្លីបវីដេអូរក្នុងគណនីនារីរង គ្រោះ បាននិយាយពាក់ព័ ន្ធឈ្មោះលោកឧកញ៉ា លាង ឃុន  ប៉ុន្តែរឿងរ៉ាវ យ៉ាងណា   ភ្នាក់ងារសារព័តមាន  អត់មានលេខទំនាក់ទំនងដើម្បីសុំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធឡើយ តែភ្នាក់ងារយើងរងចាំទទួលបកស្រាយជានិច្ច

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់