4/20/2024 6:36:34 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកសុខ ពុទ្ធីវុធ​ប្រើល្បិចមាន់ព្រៃ កំចាយមាន់ស្រុក នៅTC
Thu,04 July 2019 (Time 09:25 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1558នាក់)


ល្បីថាលោកសុខ ពុទ្ធិវុធកូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួល បន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា(TC) ឆ្លាតមែនខាងលេងល្បិចយកមាន់ព្រៃទៅកំចាយមាន់ស្រុក។​ក្រោមលេសធ្វើកំណែទម្រង់(TC)បានធ្វើជាចិត្តល្អជួយរក្សាដំណែងលោក សន វី អោយនៅជាអគ្គនាយកនៅទូរគមនាគមន៍កម្ពុជា (TC) ដដែល។​តាមពិតការរក្សាទុកដដែលនោះគឺគ្រាន់ទុកអោយលោកសន វីធ្វើជាទីងមោងគឺជាយុទ្ធវិធីក្នុងការយកមាន់ព្រៃទៅកំចាយមាន់ស្រុកដ៏មានប្រសិទ្ធិភាព។​ដើម្បីក្តោបលុយនៅTCមូលដូចបាល់កុំអោយមានបាតុភាពតវ៉ាផ្សេងៗផ្ទុះឡើងដូចមុនៗប៉ុណ្ណោះ។​
ប្រភពពីមន្ត្រីបំរើការងារនៅTCនិយាយថាការដែល លោកសុខ ពុទ្ធីវុធ កូនប្រសារសម្តេចហ៊ុន សែនជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ បានរៀបផែនការដើម្បីក្តោបក្តា់TC ផ្តាច់មុខដោយខ្លួនឯងព្រោះដឹងថាអង្គភាពTCនោះរកសុីចំណេញខ្លាំងណាស់។​តែដើម្បីកំចាត់ក្រុមចាស់ៗចេញដាក់បក្ខពួកឯងចូលកាន់កាប់បានស្រួលគឺត្រូវរក្សាដំណែងលោកសន វីទុកសិន។​នោះគឺទុកគ្រាន់ធ្វើជាម្លប់ដ៏ ត្រជាក់ដល់មន្ត្រីក្រោមឱវាទព្រោះមន្ត្រីនិយោជិកនៅTCភាគច្រើនលើសលប់គេនៅតែពេញចិត្ត គោរពស្រឡាញ់ការដឹកនាំប្រកបដោយតម្លាភាពរបស់លោកសន វី ។​ឬថាការក្សាលោកសន វីទុកដូចទីងមោងបន្លាចចាបគឺទុកបង្ការ ក្រែងមានបញ្ហាខណៈដែលលោកសុខពុទ្ធីវុធដាក់បក្ខពួកមនុស្សថ្មីយកមាន់ព្រៃទៅកំចាយមាន់ស្រុក អោយចូលទៅកកូរកកាយTCហើយពុករលួយបក្ខពួកនិយមឥតប្រណីពេុកនោះវាអាចប្រឈមនឹងការតវ៉ាដូចមុនតែប៉ុណ្ណោះ។​
ប្រភពដដែលបន្តថា លោក ករណីនេះលោកត្រាំ អ៊ីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនមែនមិនដឹងរឿងលោកសុខ ពុទ្ទីវុធ រៀបចំសេនារិយោពុករលួយផ្តាច់មុខថ្មីនៅTCនោះទេ ។ តែគាត់ធ្វើមិនដឹងមិនឮនិងមិនចាត់វិធានការទប់ស្កាត់ទ្បើយព្រោះខ្លាចអស់បុណ្យសក្ត័ខ្លួនឯងដោយសារប៉ះកូនខ្លា។ឯលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯណោះវិញ ក៏អញ្ចឹងដែរគឺកាន់តែមិនហ៊ានក្អកចាត់ការតាមច្បាប់ដែរ សុខចិត្តធ្វើតាមទម្លាប់វិញ ទោះជាដឹងហើយថាក្រោយពីលោកសុខពុទ្ធីវុធ លេងល្បិចដឹកច្រមុះបក្ខពួកយកមាន់ព្រៃ ទៅកំចាយមាន់ស្រុកក្រោមលេសកែទម្រង់TCជិតមួយឆ្នាំមកនេះបែរជាគ្មានអ្វីរីកចម្រើនឬប្រែប្រួលអ្វីសោះ។​ហើយបែរកាន់តែល្បីថាពោរពេញដោយអំពើពុករលួយស្អុយគគ្រុកភាយក្លឹន ចូលច្រមុះគាត់ក៏ដោយក៏គាត់មិនហ៊ានក្អកដែរនៅពេលនេះព្រោះប៉ះចំកូនខ្លា។​
ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជាTC ឲ្យដឹងថាបច្ចុប្បន្ន លោក សុខ ពុទ្ធីវុធបានលើកបន្តុបបក្ខពួកគាត់អោយកឹបកេងថវិកាចំណូលចំណាយ ផ្ដល់អំណាចពេញដៃឲ្យមិត្តភក្ត័ជាបក្ខពួក ក្នុងការលើកផែនការហិរញ្ញវត្ថុ និងរាល់ការចំណាយសម្រាប់អង្គភាពសុទ្ធតែបំប៉ោងដើម្បីកេងប្រវ័ញ្ចន៏ថវិការ ដ្ឋយកចែកគ្នាធ្វើមានធ្វើបានទ្វេដងបើប្រៀបធៀបកាលពីមុនពេលដែលគាត់កែទម្រង់TCសុីអោយជ្រៅ។
មន្ត្រីបន្តថាលោក ញឹក កោសល្យវិទ្យាដែលបានដកចេញព្រោះរឿងពុករលួយពីអាណត្តិមុន​រួមនឹងមន្ត្រីពនេចររសាត់ដូចចកប្រហែល៦នាក់ត្រូវលើកបន្ត្តុបជាថ្មីជាជំនួយការផ្ទាល់លោកសុខ ពុទ្ធីវុធនិខ្លះជាប្រធាននាយកដ្ឋាន។​ពួកគេអាចធ្វើអ្វីៗស្រេចតែអំពើចិត្តមិនមាននរណាម្នាក់ក្នុងចំណោមពួកគេអោនក្បាលនៅចំពោះមុខលោកអគ្គនាយកសន វីឡើយពោលគឺពួកគេចាត់ទុកលោកសន វីគ្រាន់តែជា​និមិត្តរូបឬឡូហ្គោប្រធានប៉ុណ្ណោះមិនបាច់គោរពក៏អត់បញ្ហាដែរ។​ ហើយថវិកាចំណូលចូលជាតិនីTCពេលនេះល្បីថាត្រូវបានពួកពុករលួយថ្មីថ្មោងកេង ប្រវញ្ចន៏កាន់តែច្រើនឥតគណនាដោយគ្មានការត្រួតពិនិត្យពីអគ្គនាយកTCទ​ឲ្យបានត្រឹមត្រូវឬពីសវនកម្មផ្ទៃក្នុង សវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុដោយតម្លាភាពទេ ហើយបើទោះជាមានស្ថាបន័អធិការកិច្ចចុះទៅត្រួតពិនិត្យម្តងម្កាល ក៏គ្រាន់តែម៉ាៗយកតែស៊ងប៉ុណ្ណោះគ្មានការតាមដានពីសំណាក់ប្រធានស្ថាបន័ឬពីថ្នាក់ដឹកនាំក្រសួងនោះទេព្រោះថា លោកសន វី ដែលជាអគ្គនាយកTCត្រូវគរធីបចោលក្លាយជាអគ្គនាយកទីងមោងទៅហើយការងារក្តោបក្តាប់តាមបែបបក្ខពួក។
ពួកមន្ត្រីបន្តថា កាលជំនាន់លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងនេះទូរគមនាគមន៍កម្ពុជាTCមានរបៀបរៀបរយមានតម្លាភាពណាស់ គ្មានមន្ត្រីណាហ៊ានអាងអំណាចត្រកូលខ្លួន មកប្រព្រឹត្តអំពើពុករលួយដូចសព្វថ្ងៃនេះឡើយ។ ឥឡូវបញ្ហានេះពុករលួយក្លាយជាជម្ងឺឧត្បាតចង្រៃធំមួយ បើមិនប្រញ៉ាប់ព្យាបាលទេប្រាកដ នឹងក្លាយជាដំបៅមហារីកនៅTC។​
អាណត្តិទី៦នេះដែលសម្តេចតេជោបានស្បថនៅមុខស្តេចចំកណ្តាលវាំងថាលោកនឹងកំចាត់អំពើរពុករលួយអោយបានជោគជ័យ។​ពេលនេះមន្ត្រីភាគច្រើននៅTCពួកគេរង់ចាំមើលថា ចំពោះមុខអំពើពុករលួយនៅTCពេលនេះតើសម្តេចតេជោមានចំណាត់ការយ៉ាងម៉េច?​បើល្បីថាកូនប្រសារសម្តេចជាមេក្លោងកែទម្រង់សុីអោយជ្រៅដូច្នេះ? ។​ ពួកមន្ត្រីបន្តថានេះបានហៅថាពុករលួយមហាលោតផ្លោះ មែនគឺពុករលួយគ្មានអាណាហ៊ានក្អកសូម្បីសម្តេចបែបមិនហ៊ានក្អកដែរស្តោះលើមេឃធ្លាក់លើដើមទ្រូងបែបនេះ។​
អំពើរពុករលួយគ្មានព៌ណ គ្មានក្លឹន គ្មានរូប គ្មានផ្សែង តែគេអាចរកវាឃើញដោយប្រើប្រាស់ជំនាញខាងស្រាវជ្រាវ មានដូចជាត្រួតពិនិត្យក្រដាសស្នាម បញ្ជីគណនេយ្យ គណនេយ្យធនាគាររបស់បុគ្គលដែលល្បីថាពុករលួយ ឬបុគ្គលជាប់សង្សយ័ថាពុករលួយដូចជាបុគ្កលខាងលើ។​តែស្ថាបន័ជំនាញរឿងនេះគឺអង្គភាពប្រឆាំងនឹងអំពើពុករលួយដែលមានឱម យិនទៀងជាប្រធានតែល្បីថាមិនហ៊ានក្អកទៅហើយតើសង្ឃឹមអី ។​
ផោមក្នុងទឹកគង់តែស្អុយមកលើគោក មានភ្លើងទើបមានផ្សែង មានសំរាមទើបឆ្កែវាជុះដាក់ យ៉ាងណាមិញអំពើពុករលួយកើតមាននៅទីណា បើអង្គភាពប្រឆាំងពុករលួយងាប់តៃហោងមិនហ៊ានក្អកមិនហ៊ានរុករកអោយ ឃើញច្បាស់ដូចគេថាមាននៅទីនេះឬទីនោះទៅហើយមិនសង្ឃឹមថាអាចនាំក្រុមបុគ្គលពុករលួយមកដាក់ទោបានទេ?​ក្រៅតែពីសម្តេចតេជោកាត់សាច់ស្អុយចេញតាមការអនុវត្តយកអភិក្រម៤យ៉ាងជាកត្តាចម្បងទេនោះ។​
លោកសុខ ពុទ្ធីវុធនិងលោកសន វីមិនអាចសុំបំភ្លឺបានទេពីម្សិលមិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់