4/26/2024 6:51:51 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក យី ថុល មេគយព្រែកចាកក្លាយជាចោរឆក់ទូរស័ព្ទអ្នកកាសែតខណៈកំពុងថតសកម្មភាពល្មើសច្បាប់នៅច្រកព្រំដែន ដោយឃើញឈ្មួញនាំទំនិញចូលមកមានភាពមិនប្រក្រតីឃុបឃិតជាមួយមន្ត្រីគយពុករលួយបាត់បង់ចំណូលរដ្ឋ !
Wed,05 June 2019 (Time 07:51 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1559នាក់)


ខេត្តកំពត៖ មុននេះបន្តិតមានករណីមេគយចាកគឺលោក យី ថុល បានឆក់យកទូរស័ព្ទដៃរបស់​អ្នក​​កាសែ​ត​​ជាច្រើនទៀត ដែលកំពុងផ្តិតយករូបភាពលើសកម្មភាពនៃការនាំទំនិញគ្រប់ប្រភេទចូលតាមច្រកទ្វារអន្តរជាតិ​ព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយបានសង្កេតឃើញមានភាពមិនប្រក្រតីរបស់មន្ត្រីគយ នឹង​មេឃ្មួញទុច្ចរិតក្នុងការនាំទំនិញចូលមកពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រែកចាកនេះ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវដែលគេសង្ស័យថា ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញ​ខុសច្បាប់ និងទំនិញមានសារធាតុគីមីជាដើម ។ពេលនេះលោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក ត្រូវបានប្រជាពលរដ្ឋ និងក្រុមអ្នក កាសែតចោទប្រកាន់ថាបានឆក់យកទូរស័ព្ទដៃមួយគ្រឿងពេលកំពុងថតយករូបភាពនៅច្រកព្រំដែន ដោយគ្មាន​សួរមួយម៉ាត់ ហើយឆក់យកទៅបាត់ និងបំផ្លាញចោលក្នុងគោលបំណងបំបិទភ័ស្តុតាង ហើយថែមទាំងស្រែក​សំឡុតគំរាមកំហែងអ្នកកាសែតយ៉ាងក្រអឺតក្រទមនៅចំពោះមុខមហាជនជាសាធារណៈដោយប្រើសម្តីស្មើនឹង ពួកបាតផ្សារជនសង្គមងងឹត មិនសមថ្នាក់ដឹកនាំទាល់តែសោះ ។តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក យី ថុល មេគយច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុក​កំពង់ត្រាច ដែលទើបឡើងកាន់តំណែតកាលពីពេលថ្មីៗនេះ បានឃុបឃិតបើកដៃឱ្យឈ្មួញធំៗនាំចូលទំនិញ​គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ព្រមទាំង ប្រើអំណាចគាបសង្កត់យកលុយពីក្រុមអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញកំប៉ិកកំប៉ុកពីវៀតណាមទៀត ផង ហើយមិនតែប៉ុណ្ណោះលោក យី ថុល ថែមទាំង​បញ្ជាឱ្យលោក រស់ សាត អនុប្រធានស្នាក់ការព្រមទាំង​បក្ខពួក២នាក់ទៀត ធ្វើជាលេសពិនិត្យមើលឡើងវិញ នូវរាល់នាំចេញទំនិញគ្រប់ប្រភេទពីពួកឈ្មួញធំៗសម្រាប់ ប្រមូលលុយដាក់ថ្ងៃ ដាក់ខែថែមទៀតផង ។ប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រែកចាក បានឱ្យដឹងថា បច្ចុប្បន្នឈ្មួយធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសប្រភព​ខុសច្បាប់ តាមច្រកទ្វារអន្តរជាតិព្រែកចាក គឺបង់ពន្ធត្រឹមតែ ៣០​ភាគរយ ទៅ ៤០ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះគឺលោក យី ថុល ឃុបឃិតបែងចែកផលប្រយោជន៍លើតុ ក្រោមតុ ជាមួយឈ្មួញ និងបក្ខពួកយ៉ាងសុខស្រួល ព្រោះលោក យី ថុល ធ្លាប់មានជំនាញខាងប្រព្រឹត្តិអំពើពុករលួយកាល ពីគាត់កាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករច្រក​ទ្វេរភាគី៤០០ នៅក្នុងស្រុកសំឡុត ខេត្តបាត់ដំបង មកម្លេះហើយ ឥឡូវនេះលោក យី ថុល កំពុងយកមកអនុវត្តន៍ក្នុងយុទ្ធសាស្ត្រគ្រុឌជាន់គ្រុឌនៅច្រកទ្វារអន្តរជាតិ ព្រែកចាក ស្រុកំពង់ត្រាច ខេត្តកំពត ជាបន្តទៀត។ ប្រភពបានបន្តថា ក្រោយពេលឡើងកាន់តំណែងជាមេគយច្រកព្រែកចាកភ្លាមលោក យី ថុល បានបញ្ជា​ឱ្យលោក រស់ សាត ដែលជាអនុប្រធានស្នាក់ការព្រមទាំងបក្ខពួក២នាក់ទៀត ដើរពិនិត្យមើលឡើងវិញចំពោះការ នាំចេញទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែកចាក បន្ទាប់ពីទទួលបញ្ជានេះ លោក រស់ សាត និងបក្ខពួក បានរឹតបន្តឹងគាបយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាមច្រកព្រែកចាកយ៉ាងកំរោលតែម្តង ហើយ​លោក យី ថុល បានឃុបឃិតឱ្យឈ្មួញធំៗបង់លុយដាក់ខែជាប្រចាំដើម្បីឱ្យបាននៅបន្តនាំចូលទំនិញគេចពន្ធ​ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូនជាថ្នូរនឹងបផលប្រយោជន៍ផ្ទាល់ខ្លួន ។

សូមបញ្ជាក់ថា លោក យី ថុល កំពុងប្រើអំណាចនឹងតួនាទីខ្លួនធ្វើជាដើមទុនដើម្បីប្រមូលលុយ តាម​របៀបពុករលួយដោយគ្មានញញើតអ្វីទំាងអស់ មិនតែប៉ុណ្ណោះលោក យី ថុល បានចាត់តាំងមន្ត្រីក្រោមឱ្យវាទ​របស់ខ្លួនឱ្យគាបជម្រិតយកលុយពីក្រុមឈ្មួញនាំចូល នាំចេញទំនិញតាមច្រកព្រែកចាកយ៉ាងគឃ្លើន ហើយថែម​ទាំងគាបសង្កត់ជាន់កប្រជាពលរដ្ឋ អាជីវរកតូចតាចយកលុយគ្មានត្រាប្រណី សូម្បីតែពួកគាត់រកស៊ីលក់ដូរទំនិញ បន្តិចបន្ទួចស្ទើររកលុយបង់ឱ្យសមត្ថកិច្ច និងគយមិនគ្រាន់ផង ពួកគាត់ត្អូញត្អែរថាសព្វថ្ងៃនេះរកស៊ីចិញ្ចឹមតែគយ ប៉ុណ្ណោះ ។

ប្រភពបានឱ្យដឹងថាសព្វថ្ងៃនេះលោក លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរ​ជាតិព្រែកចាក កំពុងប្រើអំណាចគាបសង្កត់យកលុយពីអាជីវករតូចតាច និងឈ្មួញធំៗតាមរបៀបពុករលួយ​យ៉ាងគគ្លើនគ្មានញញឹតកោតខ្លាចចំពោះមហាជនរិះគន់ឬថ្នាក់ដឹកនាំដកតំណែងគ្រវាត់ចោលនោះឡើយ ព្រោះ លោក យី ថុល កំពុងងុបងុលនឹងការប្រព្រឹត្តអំពើពុករលួយដោយបានឃុបឃិតឱ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ប្រចាំខែយកមក​បែង​ចែក​បក្ខពួក​ខ្លួនធ្វើមានបានតែប៉ុណ្ណោះ ។

ប្រភពបញ្ជាក់ឱ្យដឹងទៀតថា ថ្មីៗនេះករណីនាំសាធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេស​វៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត ដែលមន្ត្រីកាំកុងត្រូលពិនិត្យឃើញ​ថា បង្គាជាច្រើនតោនមានដាក់លាយសារធាតុគីមី ដោយមានសណ្ឋាន ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញបានដាក់​លាយនៅក្នុងបង្គាស្រស់ទាំងនោះ ។ មន្ត្រីជំនាញ ក៏បានតម្រូវឱ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឱ្យម្ចាស់​ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា ដែលមានសារធាតុគីមីទាំងនោះ នៅថ្ងៃខាងមុខទៅទៀត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋ និងអាជីវករបានសំណូមពរដល់លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស លោក ឱម យ៉ុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរពិនិត្យឡើងវិញ ជាបន្ទាន់​ចំពោះភាពមិនប្រក្រតីនៅអង្គភាពគយច្រកទ្វារអន្តរជាតិព្រែកចាក ហើយចាត់វិធានការទប់ស្កាត់អំពើពុករលួយ ច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ព្រមទាំងបក្ខពួកមួយចំនួនទៀត ព្រោះលោក យី ថុល គ្រាន់តែតឡើង កាន់តំណែងមិនទាន់បានអង្គុយកៅអីក្តៅគូថស្រួលបួលផង បែរជាលោក យី ថុល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ហើយពេលនេះ កំពុងធ្វើសង្រ្គាមស៊ីសាច់​ហុត​ឈាម​ជាមួយអ្នកកាសែតចំពេលដែលប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឱ្យសារព័ត៌មានទាំងអស់ត្រូវតែធ្វើការចុះផ្សាយនូវព័ត៌មានពិត ដើម្បីរួមចំនែកនឹងរាជរដ្ឋាភិបាល ។

ចំណែកករណីលោក យី ថុល បានឆក់យកទូរស័ព្ទដៃរបស់អ្នកកាសែតនៅពេលនេះ អង្គភាពគេហទំព័រ MSKnews ពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះ យើងនឹងរងចំាទទួល​ព័ត៌មានថ្មីៗបន្ថែមទៀតរាល់ម៉ោងធ្វើការ ។

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់