4/25/2024 3:50:42 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ប្រជាពលរដ្ឋនិងសហគមន៍កំពេញ់ ចាប់បានរថយន្តបង្កង់ជាច្រើនគ្រឿង តែត្រូវបានក្រុមទាហាននៅក្នុងកងពលលេខ៣ រំដោះទៅវិញបានដោយរលូន
Wed,01 May 2019 (Time 01:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1484នាក់)


ខេត្តព្រះវិហារ: ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិកំពេញ់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍កំពេញ់ នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីបរិស្ថាន និង សមត្ថកិច្ច ពាក់ព័ន្ធ មួយចំនួនទៀត ។

ជាក់ស្ដែងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ត្រូវបានប្រជាពលរដ្ឋ និងប្រជាសហគមន៍ការពារព្រៃឈើ បានរាយការណ៍មកថាក្រុមរបស់គាត់បានចាប់រថយន្តបង្កង់បានចំនួន៥គ្រឿង ក្នុងនោះមានទាំងអនុភូមិ និងមេសហគមន៍ចូលរួមផងដែរ ហើយក្រោយមកទៀតគឺក្រុមប្រជាពលរដ្ឋបានរាយការណ៍ តាមទូរស័ព្ទទៅខាងបរិស្ថាន ដែលឈរជើងនៅហ្នឹងទីនោះដែរ ប៉ុន្តែគ្មាននរណាម្នាក់លើកទូរស័ព្ទរបស់ពួកគាត់នោះទេ។

ប្រភពបានបន្តថាទៀតថាក្រោយពេលចាប់រថយន្តខាងលើបានចំនួន ប្រហែលជាកន្លះម៉ោងក្រោយមកមានអ្នកបញ្ជាតាមទូរស័ព្ទឲ្យអ្នកបើករថយន្តបង្កង់នោះកាប់ឈើទម្លាក់ចេញពីរថយន្តបង្កង់ហើយបើក រត់ចេញពីព្រៃពីកណ្ដាប់ដៃរបស់ប្រជាពលរដ្ឋបាត់ទៅ។ហើយបន្ទាប់មកទៀតមាន ឈ្មោះឆាយ វ៉ាន់នី ជាអ្នកផ្ដិតស្នាមមេដៃលើក្រដាសដើម្បីទទួលខុសត្រូវថាថ្ងៃក្រោយឈប់ចូលកាប់ព្រៃនៅក្នុងតំបន់ការពារនិងនៅក្នុងវាលស្រែរបស់ប្រជាពលរដ្ឋទៀតហើយ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ទៀតថា រថយន្តបង្កុងទាំងនេះ គឺជារបស់ លោកឈិន វណ្ណី ដែលមានតួនាទីជានាយរងកងពលធំលេខ៣ ហើយរថយន្តនេះដែរ គេសង្កេតឃើញថាតែងតែចូលមកកាប់ព្រៃ ក្នុងវាលស្រែ ប្រជាពលរដ្ឋ និងព្រៃសហគមន៍កំពេញ់ យ៉ាងអនាធិបតេយ្យបំផុត។

ប្រភពចេញពីមន្ត្រីយោធា ដែលស្និទ្ធនឹងលោកឈិនវណ្ណនីនាយរងកងពលធំលេខ៣ បានលួចបង្ហើបដោយមិនបញ្ចេញឈ្មោះប្រាប់ថា រថយន្តបង្កង់ទាំងនោះ គឺជារបស់លោក​ឈិន វណ្ណី ពិតប្រាកដមែន ហើយលោក ឈិន វ៉ាន់នី តែងតែប្រើកូនទាហានរបស់ខ្លួន ដើម្បីចូលទៅក្នុងព្រៃសហគមន៍កំពេញ់ និងព្រៃការពាររបស់ប្រជាពលរដ្ឋដើម្បីកាប់ឈើយកមកចូលរោងចក្រម៉ាស៊ីនរ៉ៃជ្រៀក ដែលមានទីតាំងស្ថិតក្នុងកងពលលេខ៣ តែម្ដង។ ប្រភពនេះបានបន្តទៀតថា ដោយសារតែលោកឈិន វ៉ាន់នី ហ៊ានប្រើកូនចៅរបស់ខ្លួនដើម្បីឲ្យចូលទៅកាប់ព្រៃសហគមន៍របស់ប្រជាពលរដ្ឋនោះ គឺដោយសារមានការបើកដៃពីលោកស្រីដឹកមេកងពលធំលេខ៣ តែម្ដងទើបលោកឈិនវណ្ណីហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។

ចំណែកប្រភពចេញពីមន្ត្រីការពារសហគមន៍ព្រៃឈើកំពេញ់ បានឲ្យដឹងដែរថា មន្ត្រី បរិស្ថាន មួយចំនួន ប្រចាំ នៅ ស្នាក់ការ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែងតែរក្សាភាពស្ងប់ស្ងាត់ដើម្បីប្រមូលយកប្រាក់ពីក្រុមជនល្មើសដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ ហើយបណ្ដោយ ឲ្យក្រុម ជនល្មើស ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត ។ បញ្ហានេះ លោកសាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក អៀសុខា ប្រធានមន្ទីបរិដ្ឋានខេត្តព្រះវិហារ មិនយកចិត្តទុកដាក់ បង្ក្រាប បទល្មើស កាប់ ឈើ និងដឹកជញ្ជូនឈើ ចេញពីព្រៃ សហគមន៍យ៉ាងគគ្រឹកគគ្រេងនោះទេ ហើយបែរជាឃុបឃិត ឲ្យមន្ត្រីក្រោមឱវាទ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ។

មន្ត្រីការពារព្រៃឈើ សហគមន៍កំពេញ់ និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបានឲ្យដឹងថា បច្ចុប្បន្ន បទល្មើស កាប់ ឈើ និង ដឹកជញ្ជូន ឈើ ចេញពី តំបន់ ព្រៃ អភិរក្សសហគមន៍ក្នុង ភូមិកំពេញ់ ឃុំ យាងស្រុកជាំក្សាន្តនៅតែកើតឡើងយ៉ាងពេញបន្ទុកព្រោះ មន្ត្រី បរិស្ថាន ជា អ្នក ឃុបឃិត បើកដៃ ឲ្យ មាន បទល្មើស ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ ។ ប្រសិនបើ គ្មាន ការឃុបឃិត បើកដៃ ពី សំណាក់ មន្ត្រី បរិស្ថាន ប្រចាំ ស្នាក់ការ ក្នុងស្រុក ជាំក្សាន្តនោះគឺគ្មានជនល្មើសណាអាចចូលកាប់ឈើនិងដឹកជញ្ជូន ឈើ ចេញពី ព្រៃ សហគមន៍បានឡើយ ហើយ ត្រូវ ប្រឈម នឹង ការបង្ក្រាប ជាមិនខាន ។

បញ្ហា នេះ គឺជារឿងដែល លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យឡើងវិញ ជាបន្ទាន់ ចំពោះភាពអសកម្មរបស់លោកអៀសុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និង បក្ខពួក ក្នុងខណៈដែល ព្រៃ សហគមន៍ ជាំក្សាន្តក្នុងស្រុកជាំក្សាន្ត និងសហគមន៍គូលេនរង ការបំផ្លាញ កាន់តែខ្លាំង ឡើងៗ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកជាំក្សាន្ត បានឲ្យដឹងថាបច្ចុប្បន្ន ដីព្រៃ សហគមន៍ ជាច្រើន កន្លែង កំពុង ត្រូវបាន ក្រុម ឈ្មួញ អ្នកមាន លុយ អ្នកមានអំណាច ឈូសឆាយ ទន្ទ្រាន កាន់កាប់ ស្រេច តែ អំពើ ចិត្ត ហើយ មន្ត្រី បរិស្ថាន មិន ចាត់វិធានការ បង្ក្រាប ឡើយ ។ កន្លងមក មាន ប្រភព ខ្លះ បាន ឲ្យ ដឹងថា មានមន្ត្រីបរិស្ថានក្នុងស្រុកជាំក្សាន្ត គឺជា អ្នក ឃុបឃិត ឲ្យ មាន បទល្មើស ប្រើ គ្រឿងចក្រ ឈូសឆាយ ទន្ទ្រាន កាន់កាប់ ដីព្រៃ របស់ រដ្ឋ និង ដីព្រៃ សហគមន៍ យ៉ាងរាលដាល ហើយក៏ មានការ ឃុបឃិត បើកដៃ ពី សំណាក់ មន្ត្រី អាជ្ញាធរ មូលដ្ឋាន ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់