4/20/2024 11:23:43 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ល្បីទៀតហើយនៅខេត្តមណ្ឌលគិរី ឈ្មោះ ម៉ាប់ ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​ប្រទេស​វៀតណាម​ យ៉ាង​ពេញបន្ទុក​ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប
Wed,27 February 2019 (Time 06:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1603នាក់)


ខេត្តមណ្ឌលគិរីៈ យោងតាមប្រភពពីក្នុងចមូលដ្ឋាន ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មួយរយះនេះឈ្មួញឈើនៅតែអាចដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១ចេញទៅស្រុកយួនតាមច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ានចាត់វិធានការ​បង្ក្រាប់ឈ្មួញឈេីឈ្មោះម៉ាប់នោះឡើយ​។ប្រភព​បានបន្ត​អោយដឹង​ទៀតថាលោកស្វាយ សំអ៑ាងអភិបាលខេត្ត មេ​ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វាដាក់ដាំ គឺ​លោក យូ សុធា បានចេញមុខជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ខាងលើនេះ​យ៉ាង​រាលដាលក្នុងន័យ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ប្រមូលញាត់លុយចូលហៅប៉ាវតាមបែបពុករលួយ។ ព្រោះ​លោក យូ សុធា គឺជា​អ្នកមាន​សិទ្ធិ​ធំជាងគេ​ក្នុង​ការបើក​ប៉ា​រ៉ា​ស់​អោយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​​ហេីយមានខ្នងបង្អែកដ៍រឹងមាំគឺអភិបាលខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះ ចំពោះទង្វើលោក យូ សុធា មេ​ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វាដាក់ដាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅបានដោយ​រលូន​។

តាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ មួយចំនួន​បាន​រាយការណ៍​ឲ្យ​ដឹងថា ឈ្មួញកំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រក​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង​ហើយ​លោក យូ សុធា មេ​ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះកំពុងសប្បាយប្រមូល​លុយ​តាមរបៀប​ពុករលួយ​ផងដែរ​។

សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំនេះដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ សុធា នោះ​គឺ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានដឹង​យ៉ាងច្បាស់​ប៉ុន្តែ​លោក ឡោ សុខា មិន​ចាត់វិធានការ​ទៅលើ​លោក យូ សុធា ដែល​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ​។

ប្រការនេះហើយទើបមជ្ឈដ្ឋាននានាសង្ស័យថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

មន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ធ្លាប់​ល្បីល្បាញ​ខាង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យូរ​ឆ្នាំ​មកហើយ​ដោយ​គ្មាន​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

ប្រភពបានឲ្យដឹងទៀតថា តាំងពី​ជំនាន់​លោក អ៊ុក សំណាង នៅ​ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រហូតដល់​សម័យ​លោក ឡោ សុខា មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក យូ សុធា នៅតែមាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ដដែល​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្នឈ្មួញបានប្រើប្រាស់រថយន្តសាំយ៉ុង រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​ប្រមាណ​ជាច្រេីនគ្រឿងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួន​តាម​ច្រក​ដាក់​ដាំ ជា​រៀងរាល់​យប់​។

បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ករណី​លោក ស្វាយ សំអ៊ាង និង លោក ឡោ សុខា ឃុបឃិត​ជាមួយ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ខ្លាពីប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនេះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់