5/9/2024 5:39:33 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ព័ត៌មានថ្មីបំផុត
ទស្សនៈឡប់ៗ របស់អាឡេវ
Sat,29 September 2018 (Time 09:33 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1992នាក់)


នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ ក្រុមអ្នកវិភាគនយោបាយអ៊ឺរ៉ុបបាននិយាយថា គណបក្សខ្មែរ​អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកាសថាខ្លួនជាគណបក្សប្រឆំាង ដើរសុំទៅសហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុបអោយផ្តល់ជំនួយ និង​ការទុនវិនិយោគ ទិញផលិតផលពីកម្ពុជា គណបក្សនេះបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគឺជារដ្ឋាភិបាលនីតិរដ្ឋ ជា អ្នកនយោបាយមិនលាបពណ៌ ប៉ុន្តែហេតុអ្វីបានជាលោក សុខ ឥសាន្ត នៅតែទទួលស្គាល់លោក សម រង្ស៊ី ជាប្រធាន​បក្សប្រឆាំងទៀត ហើយបានប្រើពាក្យដាក់គ្នាទៅវិញទៅមកហាក់បីដូចជាកំពុងស្ថិតនៅជាដៃគូនយោបាយជាមួយគ្នា ! កា​លដែលលោក សុខ ឥសាន្ត នៅតែទទួលស្គាល់លោក សម រង្ស៊ី ជាបក្សប្រឆាំង មានន័យថាលោក សម រង្ស៊ី មាន​សារៈ​សំខាន់ជាមួយរដ្ឋាភិបាល ទើបអ្នកនាំពាក្យរូបនេះ នៅតែលើកឆ្លើយឆ្លងមិនឈប់ ។ ក្រុមដ៏ដែលនេះនិយាយថា អតី​ត​កាលលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងក្នុងនាមគណបក្សសង្រ្គោះជាតិ ឥឡូវនេះ គណបក្សសង្គ្រោះជា​តិ ត្រូវ​បានអំណាចតុលាការរំលាយទៅតាមច្បាប់ នៃអំណាចតុលាការដែលជាអំណាចឯករាជ្យ នៅពេលណាដែល​គណ​បក្ស​​​នេះ ត្រូវបានអំណាចតុលាការរំលាយ មានន័យថាគណបក្សនេះអស់សិទ្ធិនយោបាយហើយ ម្យ៉ាងវិញនោះ អ្នកន​យោ​បា​យ​​​គណបក្សនេះមិនអាចប្រើអំណាចក្រៅប្រព័ន្ធមកតវ៉ា ឬប្តឹងចោតប្រកាន់រាជរដ្ឋាភិបាលបានទេ ព្រោះរាជ​រដ្ឋា​ភិបាលថ្មី ដែល​បង្កើតឡើងនេះ គឺតាមអំណាចនៃការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរព​សិ​ទ្ធិ​នយោ​បា​យ​តាមក្របនៃរដ្ឋធម្មនុញ្ញ ។ ក្រោយការបោះឆ្នោត សភាជាតិ ត្រូវបានបង្កើតឡើងតាមច្បាប់ រាជរដ្ឋាភិបាលបានចាត់តាំង ក្របនៃរដ្ឋធម្មនុញ្ញ នោះរាល់បទចោទប្រកាន់របស់ក្រុមអ្នកនយោបាយគណបក្សសង្គ្រោះជាតិ មិនមែនជាផ្លូវការដែល អន្តរជាតិចំាបាច់លើកយកមកពិចារណាទេ លើកលែងតែសភាជាតិ និងរាជរដ្ឋាភិបាលនេះ មិនមានសម្លេងគណបក្ស នយោបាយចូលរួចបោះឆ្នោតគាំទ្រនយោបាយ ហើយប្រឆាំងតវ៉ាដូចសម័យគណបក្សសង្រ្គោះជាតិ នោះជាហេតុ ដែល សហគមន៍អ៊ឺរ៉ុប សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក ចាំចាច់លើកយកមកពីចារណាមានការរំលោភសិទ្ធិមនុស្ស មិនមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចុះបើពេលនេះ រាជរដ្ឋាភិបាលបានរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ យកអ្នកនយោបាយទាំងអស់អោយចូលរួមសកម្មភាពដឹកនាំរដ្ឋទាំងអស់គ្នា ដែលជាប្រព័ន្ធប្រជាធិបតេយ្យ សេរី​ពហុបក្ស និងគោរពសិទ្ធិមនុស្សត្រឹមត្រូវហើយ ហេតុអ្វីបានជាលោក សុខ ឥសាន្ត នៅតែបន្តឆ្លើយឆ្លងជាមួយ​មនុស្សដែលនៅក្រៅប្រព័ន្ធច្បាប់ ហើយស្រែកសម្លាប់ពលរដ្ឋរបស់ខ្លួន ដោយសុំអំពាវនាវឱ្យអន្តរជាតិផ្តាច់ជំនួយ កុំទិញ​ផលិតផលពលរដ្ឋកម្ពុជា នេះមិនខុសពីសុំអោយបរទេសសម្លាប់ពលរដ្ឋខ្មែរ ដើម្បីអំណាចខ្លួនទេឬ? តើមានន័យអ្វី​ដែលចាំបាច់អ្នកនាំពាក្យរដ្ឋាភិបាលទទួលស្គាល់ពួកគេនោះ! មនុស្ស១២០រូបបានស្រែកយំឡូឡា បើមានអ្នកឆ្លើយ​ឆ្ល​ង អ្នកដែលស្រែកនោះមិនឈប់ទេ ព្រោះមានអ្នកនៅកម្តរគាត់ជារាងរហូត តែបើគាត់ស្រែ ហើយមិនមានអ្នកឆ្លើយឆ្លង យូរទៅគាត់ពិតជាហត់ មិនមានអ្នកមើល មិនមានអ្នកឆ្លើយឆ្លង គាត់ពិតជាឈប់ព្រោះខ្លាចគេថាឆ្កួតស្រែកតែម្នាក់ឯក! ក្រុមអ្នកវិភាគនេះនិយាយថា លោក សុខ ឥសាន្ត ភ្លេចយុទ្ធសាស្ត្រលោក ហ៊ុន ហែន សម័យបោះឆ្នោត លោក ហ៊ុន សែ ធ្លាប់និយាយថា លោកមិនឆ្លើយជាមួយគណបក្សនយោបាយទាំងអស់ទេ កាលណាលោកឆ្លើយឆ្លងធ្វើឱ្យ​គណបក្ស​នោះ មានចំណាប់អារម្ភពីមហាជន នាំឱ្យអ្នកនោះ មានប្រជាប្រីយ៍ភាព ។ ចុះហេតុអ្វីបានជាលោក សុខ ឥសាន្ត នៅតែ ផ្តល់ប្រជាប្រីយ៍ភាពឱ្យលោក សម រង្ស៊ី នេះ បញ្ជាក់ថា រាជរដ្ឋាភិបាលនេះ ចង់ឱ្យ សម រង្ស៊ី ចូលមកជាដៃគូនយោបាយ ធ្វើឱ្យមានកាឡប់ឡែសង្គមហើយមើលទៅ (តើអ្នកណាជាអ្នកឆ្លើយឆ្លងឱ្យ សម រង្ស៊ី មានសារៈសំខាន់?) លោក សុខ ឥសាន្ត ជាអ្នកធ្វើឱ្យបុគ្គលនេះទៅជាបុគ្គលសំខាន់!

ក្រុមអ្នកវិភាគនយោបាយសង្គមនិយាយថា ពីដំបូងគេមិនជឿថា រាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ ពួកគេថាការចោទប្រកាន់របស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិត្រឹមត្រូវ និង​ជា​ការពិត ទើបសភាអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្រោយពីពេលដែលគណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកាសថាខ្លួនជាគណបក្សប្រឆំាង អនុវត្តន៍តាមក្របរដ្ឋធម្មនុញ្ញប្រឆាំងតាមនីតិរដ្ឋ ពួកគេទាំងអស់គ្នាខំពិនិត្យ មើល ហើយនិយាយថា គណបក្សនេះឆ្កួត ពីជាអាយ៉ងរដ្ឋាភិបាលហើយ ព្រោះគណបក្សប្រឆាំងមុនសុំឱ្យបន្តរជាតិផ្តាច់ ជំនួយ កុំដាក់ទុនវិយោគ កុំទិញផលិតផលពីកម្ពុជា ចោទថារាជរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស មិនមានប្រជាធិបតេយ្យ តែគណបក្សនេះបែរជាថារដ្ឋាភិបាលមានប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ការពារពលរដ្ឋ និងសុំឱ្យអន្តរជាតិផ្តល់ ជំនួយ ដាក់ទុនវិនិយោគ និងទិញផលិតផលពីកម្ពុជា! នៅពេលដែលពួកគេយកចម្លើយលោកប្រធានគណបក្សខ្មែរ​អភិវឌ្ឍន៍សេដ្ឋកិច្ច មកពិនិត្យ និងពិនិត្យមើលទង្វើរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ទើបដឹងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបាន និងកំពុងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ពួកគេបន្តថាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន  គឺ​ពិតជាមនុស្សឆ្លាត សមជាអ្នកដឹកនាំសន្តិភាព និងប្រជាធិយតេយ្យពិតមែន ! លោកបានចាប់យកគណបក្ស​នយោ​បា​យ​ទាំងអស់មកជាកូនអុកដ៏សំខាន់សំរាប់ការអនុវត្តន៍ច្បាប់ រាល់ការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលមិនដល់គោលដៅ ឬ​មានកំហុសឆ្គង គឺជាកំហុសឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមែនជាកំហុសរាជរដ្ឋាភិបាលទេ រាល់​កំណែរទម្រង់ច្បាប់មិនមែនជាកំហុសរបស់រដ្ឋសភា ឬគណបក្សប្រជាជនដែលជាសភាឯកតោភាគីទេ ជាកំហុសរបស់ ឧត្តមក្រុមប្រឹក្សា អ្នកដែលនិយាយថារាជរដ្ឋាភិបាលមិនមានប្រជាធិបតេយ្យនោះខុសហើយ អ្នកដែលនិយាយថាលោក ហ៊ុន សែន ជាមនុស្សមិនឆ្លាតនោះក៏ខុសដែរ យើងធ្លាប់ឮគណបក្សសង្គ្រោះនិយាយថា លោក ហ៊ុន សែន មិនឆ្លាត មិនមានបញ្ញានេះជាពាក្យប្រមាថ ពាក្យមួលបង្កាច់មិនត្រឹមត្រូវ! លោក ហ៊ុន សែន ជាមនុស្សដែលឆ្លាតបំផុត ភារកិច្ច​ដែលត្រូវឆ្លើយតបទៅនឹងក្រុមគណបក្សត្រូវរំលាយដោយច្បាប់ មិនមែនភារកិច្ចរបស់រាជរដ្ឋាភិបាលទេ គឺជាភារកិច្ច​ឧត្ត​ម​​ក្រុមព្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គណបក្សទាំងអស់ដែលនៅអមរដ្ឋាភិបាលមានភារកិច្ចការពាររដ្ឋាភិបាល ព្រោះ គណ​បក្សទាំងអស់ជាសមាជិកនៃលទ្ធផលបោះឆ្នោត ជាជញ្ជាំងការពារសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ការពារលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា ដូចនេះរាល់បទបង្ហាញរបស់លោក សុខ ឥសាន្ត ឆ្លើយឆ្លងទៅលោក សម រង្ស៊ី គឺជាភ្លើងសញ្ញាមួយ​ប្រាប់ សម រង្ស៊ី ថា កំអស់សង្ឈឹម លោកនៅតែជាដៃគូល្អរបស់យើងដដែល នេះហើយជាចំណុចលោក សម រង្ស៊ី មាន​សិទ្ធិដើរប្តឹងតវ៉ាទាមទារ នយោបាយបំរើមនោគមន៍វិជ្ជាបរទេស សម្លាប់ពលរដ្ឋខ្មែរដោយសុំឱ្យគេផ្តាច់ស្បៀងពលរដ្ឋ​របស់​ខ្លួន ។ នេះហើយជាឃាតករឈាមត្រជាក់ សម្លាប់ពលរដ្ឋខ្លួន បៀមឈាមព្រួសដាក់អ្នកដទៃ !

ក្រុមអ្នកវិភាគដ៏ដែលនិយាយថា ច្រើនអាណត្តិហើយដែលរាជរដ្ឋាភិបាលកម្ពុជាមិនគិតតែ ស៊ីហើយសែន ស៊ីហើយសែន ទើបប្រទេសមិនមានការរីកចម្រើននោះ ពេលនេះប្រទេសកម្ពុជាមានតែសែន កម្ពុជាពិតជាចម្រើន ! នោះមានន័យថា ស៊ីសែន ស៊ីសែន មិនចម្រើន បើសែនទើបចំរើន ។

ដោយសុច្ចរិត

 

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់