4/20/2024 11:49:57 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
បែកធ្លាយទៀតហើយ លោកចាងហ្វាងកាសែតកម្ពុជារុងរឿង កាងបទល្មើសព្រៃឈើ
Wed,12 September 2018 (Time 08:12 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1775នាក់)


រាជធានីភ្នំពេញៈ យោងទៅលើការចុះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចោទជាសំនួរពាក់ព័ន្ធរឿង កាងបទល្មើសព្រៃឈើ ដែលនោះមាននៃថា រួមដៃជាមួយពួកឈ្មួញដើម្បីបំផ្លាញជាតិ។

យ៉ាងណាម៉ិញ រឿងអ្នកកាសែតកាងបទល្មើសព្រៃឈើ មិនមែនជារឿងបុគ្គលនោះឡើយ ព្រោះថា​ពាក្យថាកាសែត អ្នកកាសែត នឹងធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្លូយ៉ាង ធ្ងន់ធ្ងរដល់អ្នកសារព័ត៌មានដ៏ទៃទៀត។

ជុំវិញបញ្ហានេះ លោកចាងហ្វាងកាសែតកម្ពុជារុងរឿងក៏បានបកស្រាយថា ​”ដឹងមិនច្បាស់ផង ខំនិយាយណាស់លោកចាងហ្វាងដូរបាយកញ្ចប់។ រៀនធ្វើព័ត៌មានម្តងទៀតពីរៀមច្បង។ កុំឡាគេធឺ ថាតាមតែគេ អ្នកព័ត៌មានបែបនេះចុះផ្សាយគ្មានការពិតចឹង ហើយបានជារកដូរបាយកញ្ចប់គេមិនដូរផង។”

សូមបញ្ជាក់ថា នៅក្នុងសម្តីគាត់ បានដៀលចាងហ្វាងផ្សេងថា​ ជាអ្នកកាសែតដូរបាយកញ្ចប់។ នោះគឺត្រឹមត្រូវហើយ តាងនាមខ្ញុំជាចាងហ្វាងមិត្តខ្មែរ ខ្ញុំក៏ធ្វើព័ត៌មានដូរបាយកញ្ចប់ដែរ ហើយក៏មិនមានលុយចូលហាងធំៗ មានឡានជិះ ដូចលោកចាងហ្វាងកម្ពុជារុងរឿងដែរ។ ព្រោះនៅពេលធ្វើព័ត៌មានម្តងៗ​ ខ្ញុំមិនគិតរឿងលុយជាធំនោះទេ គឺពួកខ្ញុំធ្វើដើម្បីប្រទេសជាតិ ស្របជាមួយគោលការណ៍ស្នើសុំអាជ្ញាប័ណ្ណ ដែលមានអត្ថន័យទាំងស្រុងថា “សំណើរសុំបើកគេហទំព័រសារព័ត៌មានៈ ដោយខ្ញុំបាទមានបំណងចង់ចូលរួមចំណែក  ក្នុងប្រព័ន្ធផ្សព្វផ្សាយ អោយបានផុសផុល នៅក្នុងសង្គមបន្ថែមទៀត ជាពិសេសខ្ញុំចង់ចូលរួមលើលស្ទួយវិស័យសារព័ត៌មាន ហើយខ្ញុំសន្យាថា នឹងមិនធ្វើរឿងទាំងឡាយណាដែលបំផ្លាញជាតិខ្លួនឯងឡើយ”។

ដូចដែរបានរៀបរាប់ខាងលើ ក្នុងនាមខ្ញុំជាអ្នកកាសែតដូចគ្នា សូមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមឱម យ៊ិនទៀង មេត្តាពិនិត្យ និងស៊ើបអង្កេតលើលោក ចាងហ្វាងកាសែតកម្ពុជារុងរឿងទៅលើរឿងដូចដែរបានកំណត់បញ្ហាខាងក្រោមៈ
១. តើគាត់រកស៊ីអ្វីបាន ជាធ្វើត្រឹមអ្នកកាសែតសោះ មានលុយទិញដ៏ឡាន ខណៈពេលដែលអ្នកកាសែតយើងខ្លះ ស្ទើតែគ្មានលុយហូបបាយផងនោះ
២. ដើម្បីសងភាពស្អាតស្អំ ដល់អ្នកសារព័ត៌មានផ្សេងៗ

សូមបញ្ជាក់ផងដែរថា ឯកឧត្តមឱម យ៊ិនទៀង ធ្លាប់ថតជាមួយលោកចាងហ្វាង នៅមុខក្រសួងប្រឆាំងអំពើពុករលួយ ដែរនោះខ្ញុំក៏មិនដឹងថា​ គាត់អាចយករូបនោះទៅប្រព្រឹត្តអ្វីខ្លះផងដែរ ឬជាការបញ្ជាក់ចំណងមិត្តភាពស្អិតរមួតរបស់ឯកឧត្តមឱម យ៊ិនទៀង និងចាងហ្វាង?

ខ្ញុំគ្រាន់តែជាអ្នកព័ត៌មានជំនាន់ក្រោយ មិនសូវពូកែផ្នែកអក្សរសាស្រ្តនោះទេ បើមានកំហុសដោយអច្ចេតនាណាមួយសូម ឯកឧត្តមឱម យ៊ិនទៀង មេត្តាលើកលែងទោសផង។

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់