4/20/2024 7:59:15 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ CellCart របស់​លោក​ឧកញ៉ា​គិត ម៉េង កំពុង​កេង​ប្រវ័ញ្ចន៍​ញើស​ឈាម​ប្រជា​ពលរដ្ឋ​ខ្មែរ ល្មើស​នឹង​ការព្រមាន​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​?
Fri,06 July 2018 (Time 09:51 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 2114នាក់)


រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​នឹង​កំពុង​យកចិត្តទុកដាក់​ផ្តោត​លើ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​លើស​ពី​កម្រិត​អតិបរមា​ដោយ​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគិន​ជាច្រើន​ចូលរួម​ចំណែក រំលែក​បន្ទុក​ដល់​រាជរដ្ឋាភិបាល​ក្នុង​នោះ​វិស័យ​ឯកជន ក៏​ជា​កត្តា​សំខាន់​ផង​ដែរ​ដើម្បី​ជួយ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ប៉ុន្តែ​ក្រុមហ៊ុន​មួយចំំនួន​ក៏​បាន​បំពេញ​បំណង​របស់​រដ្ឋាភិបាល ចំណែក​ឯ​ក្រុមហ៊ុន​មួយចំនួន​ទៀត​មិន​បាន​គោរព​តាម​(​ស​.​ជ​.​ណ​)​របស់​រដ្ឋាភិបាល​នោះ​ទេ មិនតែប៉ុណ្ណោះ​ថែមទាំង​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ ចំពោះ​ការ​កេងចំណេញ​ខ្ពស់​ហួស​ពី​ការ​ស្មាន ដែល​អាច​នឹង​ធ្វើឱ្យ​មាន​ហានិភ័យ​ដល់​ភាពក្រីក្រ មិន​អាច​កាត់បន្ថយ​បាន​ព្រោះ​វា​ប៉ះពាល់​ជី​ភាព​គ្រួសារ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ​ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​មិនមែន​ជា​ធុងសំរាម​របស់​ប្រទេស​ណាមួយ​ទេ​ដែល​គេ​ស៊ីសាច់​អស់​រួច​ចោល​កាកសំណល់​ឱ្យ​នោះ​ឡើយ ជាពិសេស​អង្គការ​និង​ក្រុមហ៊ុន​នានា​ដែល​បាន​ចំណាយ​ដើមទុន​តិច​យក​ផលចំណេញ​ច្រើន​លើសលប់ ដោយ​បាន​មក​វេច​លុយ​ពី​កម្ពុជា​វាល់​លាន​ដុល្លារ បានមក​ពី​ការរកស៊ី​បោកប្រាស់​ប្រជាពលរដ្ឋ ហើយ​ប្រមូល​លុយរ​ត់​ទៅ​បរទេស​វិញ ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​CellCard ​របស់​លោក​ឧកញ៉ា​គិត ម៉េង កំពុង​កេង​ប្រវ័ញ្ចន៍​ញើស​ឈាម​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥត​ឈប់​ឈរ​ដោយ​ការ​កាត់លុយ​នៅពេល​គេ​បញ្ចូល​រាល់​លើក បន្ទាប់​ពី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការព្រមាន​ខ្លាំងៗ​ទៅ​ដល់​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់​ឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយ​ពី​ការឃោសនា​(​ប្រមូ​សិន​)​លើ​កម្មវិធី​ហ្វ្រី​ថែមលុយ​ដែល​ទិញ​បញ្ចូល​1​ដុល្លារ​ដូរ​លុយ​ទទួលបាន​100​ដុល្លារ​ឬ​1​ដុល្លារ​ទទួលបាន​1000​ដុល្លារ​នោះ គឺជា​ការខ្ជាស់​ខ្ជាយ​ឥតប្រយោជន៍ ឬ​អាច​ធ្វើឱ្យ​បាត់់បង់​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ និង​ជា​ការបោកប្រាស់​អតិថិជន​ជា​អ្នកប្រើប្រាស​ទូរស័ព្ទ ព្រោះ​តែ​បាន​កាត់លុយ​ពី​ពួកគេ​រាល់ពេល​ទិញ​កាត​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី​ស៊ីម​ទូរស័ព្ទ​ម្តងៗ និង​ម្យ៉ាងទៀត​ដើម្បី​ជៀសវាង​ការផ្ញើ​សារ​មក​រំខាន​ផងដែរ​។​

​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បាន​ប្រើប្រាស់  លេខ​ទូរស័ព្ទ​ប្រព័ន្ធ CellCard កំពុង​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​គិត ម៉េង កេងប្រវ័ញ្ច​ន៍​ញើស​ឈាម​ពី​អ្នកប្រើប្រាស ព្រោះ​បាន​បន្លំ​លួច​កាត់លុយ​រាល់ពេល​បញ្ចូល​លុយ​ម្តងៗ ហើយ​ខាង​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​លុយ​របស់​អតិថិជន​នោះទេ​បែរជា​ចោទប្រកាន់​មកលើ​អតិថិជន​វិញ​ថា បាន​ខ្ចី​លុយ ឬ​ថា​បាន​ភ្ជាប់​ប្រព័ន្ធ ភ្ជាប់​កម្មវិធី​នេះ កម្មវិធី​នោះ និង​ភ្ជាប់​អ៊ី​ន​ធ័រណេ​តទាំង​បំភ្លើស​គ្មាន​ការ​ពិត​មិន​សម​ហេតុផល​ទាល់តែសោះ ព្រោះ​ពួកគាត់​បាន​បញ្ចូល​លុយ គ្រាន់តែ​សំរាប់តេ​ទាក់ទង​គ្នា​ប៉ុណ្ណោះ សឹងតែ​មិន​ចេះ​ចុច​ផង ដែល​ការចោទប្រកាន់​បែបនេះ គឺ​គ្រាន់តែ​ជា​លេស​ក្នុងការ​កាត់​លុយ​ពី​អ្នកប្រើប្រាស ដើម្បី​កេងចំណេញ​របស់​ក្រុមហ៊ុន​រាប់លាន​ដុល្លារ​ក្នុង​មួយថ្ងៃៗ ទង្វើ​ថោកទាប​របស់​ក្រុមហ៊ុន​CellCard ហាក់ដូចជា​អារ​ក​ហុតឈាម​ប្រជាពលរដ្ឋ ដែល​ប្រើ​ទូរស័ព្ទ​ស៊ីម​ប្រព័ន្ធ​CellCard រាប់លាន​នាក់ បើ​គិត​ជា​មធ្យម​ក្នុង​មួយ​នាក់​បញ្ចូល​ទឹក​លុយ ត្រឹមតែ​មួយ​ដុល្លារ​ក៏​ស្មើនឹង​រាប់​ម៉ឺន​រាប់លាន​ដុល្លារ​ក្នុង​មួយថ្ងៃៗ ដែល​ក្រុមហ៊ុន​បន្លំ​លួច​កាត់​យក​ដោយ​មិន​ញញើត​នឹង​ការព្រមាន​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នោះ​ឡើយ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ក្រុមហ៊ុន​CellCard របស់​លោក​ឧកញ៉ា​គិត ម៉េង គឺជា​ឈ្លើងសង្គម​ដែល​តាម​តោងទាម អង្គា​ម​ឆ្អឹង​អតិថិជន​ជា​អ្នក​ប្រើប្រាស លេខ​ទូរស័ព្ទ​ប្រព័ន្ធ CellCard ដោយ​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​បង្គាប់បញ្ជា​ឱ្យ​បុគ្គលិក នៅក្នុង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​នេះ កម្មវិធី​នោះ រួច​បញ្ជូន​សារ​ទៅឱ្យ​លេខ​ទូរស័ព្ទ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​CellCard របស់ខ្លួន ដើម្បី​ចាំ​កាត់លុយ​នៅពេល​គេ​បញ្ចូល ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​ទុកចិត្ត ក្នុង​ការប្រើ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ CellCard ដោយសារ​តែ​កាត់លុយ​មិន​រើសមុខ​គិតតែ​ពី​ផលប្រយោជន៍​ធ្វើយ៉ាងណា​ឱ្យ​បាន​ចំណេញ​កប់​ក្តោង​លើ​គំនរ​ឈាម​និង​ទឹកភ្នែក​អ្នកដទៃ  សូម្បី​តែ​ខ្យង​ក៏​ប្រឹង​អារ​ក​យក​ឈាម​ដែរ ខណ​:​ដែល​លោក​ឧកញ៉ា​គិត ម៉េង សព្វថ្ងៃនេះ​បាន​ក្លាយជា មហាសេដ្ឋី​ជាន់​ផ្អៀង​ស្រុក​ខ្មែរ ដោយសារ​ការរកស៊ី​លក់​មេឃ​លក់​ខ្យល់​មិន​ខ្វល់​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​គាំទ្រ​ប្រព័ន្ធ​ទូរស័ព្ទ​CellCard តាំងពី​ដើម​រហូត​មក ពេល​នេះ​បែរជា​លោក​ឧកញ៉ា​គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ ជិះជាន់​កេង​ប្រវ័ញ្ចន៍​កំលាំង​ញើស​ឈាម​ប្រជាពលរដ្ឋ​គ្មាន​ត្រា​ប្រណី ដើម្បី​ប្រមូល​លុយ​ធ្វើ​មានបាន ដោយ​ស្សំ​បាប​ច្រើនជាង​សន្សំ​បុណ្យ ពុករលួយ​មួយ​លាន​ដង​ជួយ​ជាតិ​មួយ​ដង​ប៉ុណ្ណោះ ។​

​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​បាន​និយាយថា ការភ្ជាប់​ប្រព័ន្ធ​តាម​កម្មវិធី​និមួយៗ ដែល​ធ្វើឱ្យ​មាន​ការ​កាត់លុយ ពី​អតិថិជន​នោះ គឺ​បាន​តម្រូវ​ឱ្យ​អ្នក​ប្រើ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ​CellCard ​ទាំងអស់​មាន​ជម្រើស​ទទួល​យក​តាម​កា​រ​ណែនាំ​របស់​ក្រុមហ៊ុន ដែល​ថា​ក្រុមហ៊ុន​នឹង​ផ្តល់​អត្ថប្រយោជន៍​បែបនេះ បែប​នោះ ប៉ុន្តែ​ធាតុពិត​ជាក់ស្តែង​ពុំ​បាន​ធ្វើឱ្យ​អ្នកប្រើប្រាស​ទទួល​ផល​ចំណេញ​ណាមួយ​ឡើយ ក្រៅ​តែ​ពី​ខាង​ក្រុមហ៊ុន​កាត់លុយ​យក ហើយ​មិន​បាន​ឱ្យ​លុយ​នោះ​មក​វិញ​ទេ នៅពេល​គេ​បាន​ចូល​ទៅ​សួរនាំ​ដល់​ក្រុមហ៊ុន រួច​ឱ្យ​ខាង​បុគ្គលិក​ផ្តាច់​សារ​នោះ​ចោល​វិញ ព្រោះ​មិន​ត្រូវ​ការភ្ជាប់​កម្មវិធី​ដែល​មាន​ភាពមិនប្រក្រតី បណ្តាល​ឱ្យ​បាត់​លុយ​បញ្ចូល​នោះទេ នៅពេល​គេ​ឆ្ងល់​ថា តើ​ហេតុអ្វី​ក្រោយពី​បាន​ដោះសារ​ចេញ​រួច​ហើយ បែរជា​នៅ​តែ​មិនឃើញ​មាន​ទឹក​លុយ​បញ្ចូល​នោះ​អញ្ចឹង​?
​ចំណែកឯ​ខាង​បុគ្គលិក​រូបនោះ បាន​ឆ្លើយថា នេះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន​លុះត្រាតែ​បញ្ចូល​លុយ​លើក​ក្រោយ ទើប​ទទួល​បាន​ទឹក​លុយ​វិញ មិនតែប៉ុណ្ណោះ​ថែមទាំង​ប្រើ​សម្តី​គំរោះគំរើយ​ថា បើ​ពិបាក​អញ្ចឹង​ទោះជា​អ្នក​ឯង​ចង់​ឈប់​ប្រើ​លេខ​ប្រព័ន្ធ​012​ឬ​គ្រប់​លេខ​ក្នុង​ប្រព័ន្ធ​CellCard ក៏ដោយ​ក៏​គ្មាន​អ្នកណា​គេ​បង្ខិតបង្ខំ​ដែរ បើទោះបីជា​បុគ្គលិក​ក្រុមហ៊ុន​CellCard មួយចំនួនទៀត​កំពុង​ដើរ​លក់​ស៊ីម​និង​ចែកលេខ​ប្រព័ន្ធ​012 ដោយ​សេរី​គ្មាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ក៏​ដោយ​ដែល​កំពុង​ល្មើស​ច្បាប់​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ត្រូវ​បាន​ហាមឃាត់​ជាដាច់ខាត​ផងដែរ​។​

​ករណី​ក្រុមហ៊ុន​CellCard របស់​លោក​ឧកញ៉ា​គិត ម៉េង កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​ភ្នាក់ងារ​បម្រើ​សេវាកម្ម​CellCard តាមរយ​:​ការកេងប្រវ័ញ្ច​ន៍​ជញ្ជក់​ញើស​ឈាម​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ដែលជា​អ្នក​រងគ្រោះ​យ៉ាង​អយុត្តិធម៌ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​រកស៊ី​តាម​របៀប​ធ្វើ​ស្រែ​លើ​ខ្នង​រាស្ត្រ ដោយ​គំនិត​ទុច្ចរិត​លួច​បន្លំ​កាត់​យក​លុយ​ពី​អ្នក​ប្រើ​លេខ​ទូរស័ព្ទ​ក្នុង​បណ្តាញ​ប្រព័ន្ធ​របស់ខ្លួន គឺជា​ការបោកប្រាស់​ទាំង​ស្រុង មកលើ​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​គគ្លើន​មិន​ញញើត​កោតខ្លាច​ចំពោះ​ច្បាប់​បន្តិច​សោះឡើយ ពីព្រោះ​លោក​ឧកញ៉ា​គិត ម៉េង អាង​ខ្លួន​មាន​លុយ​មានអំណាច ចង់​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត ដោយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ទៅ​អប់រំ​ណែនាំ និង​ធ្វើ​ការហាមឃាត់​ពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​លោក​បាន​នោះទេ គេ​នឹង​រង់ចាំ​មើល​ថា តើ​លោក​ឧកញ៉ា​គិត ម៉េង ដែល​ជា​សេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​CellCard កំពុង​កើប​លុយ​ពី​ញើស​ឈាម​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រហើន​បែបនេះ ដោយ​ជិះ​លែងដៃ​ប្រឆាំងនឹង​បម្រាម​ដ៏​ធ្ងន់ធ្ងរ មិន​គោរព​តាម​បទបញ្ជា​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដល់​ពេល​ណា​ទៀត​?៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់