4/19/2024 3:58:02 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អាជ្ញាធរខេត្តរតនគិរី បើកដៃឲ្យ ហូរជីវ៉ៃ ដឹកជញ្ជូនឈើ ទៅវៀតណាម យ៉ាងគគ្រឹកគគ្រេងv
Fri,09 February 2018 (Time 10:21 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1913នាក់)


ភ្នំពេញ៖អាជ្ញាធរ សមត្ថកិច្ច និងជំនាញ រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ត្រូវបាន មជ្ឍដ្ឋាននានា ធ្វើការរិះគន់ចំៗថា បានបើកដៃឲ្យ ឈ្មួញហូរ ជីវ៉ៃ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ទៅកាន់ប្រទេសវៀតណាម យ៉ាងពេញបន្ទុក ដោយសកម្មភាព បែបនេះ ជាការផ្គើនទៅនិងបទបញ្ជារបស់សម្ដេចហ៊ុន សែន ទាំងកំរោល។

លោកថង សាវុន ចៅហ្វាយខេត្តរតនគិរី បានរងការរិះគន់ថា បានបណ្ដែតបណ្ដោឲ្យ ឈ្មួញហូរ ជីវ៉ៃ កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ទំនងជាមាន ការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ។

ឈ្មួញឈើហូរ ជីវ៉ៃ ត្រូវបានគេដឹងថា បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ជាលក្ខណះទ្រង់ទ្រាយធំ ប៉ាវផ្ដាច់ ទៅវៀតណាម តាមច្រកអូរយ៉ាដាវ ដោយសង្ស័យមានការ ឃុបឃិតគ្នា ជាប្រព័ន្ធ ទើបអាជ្ញាធរ សមត្ថកិច្ច ជំនាញរក្សាភាព ស្ងប់ស្ងាត់បែបនេះ។

ការដឹកជញ្ជូនឈើ របស់ឈ្មួញហូរ ជីវ៉ៃ ទៅប្រទេសវៀតណាម បានកើតមានជាយូណាស់មកហើយ មិនដែលមាន សមត្ថកិច្ចណា ចេញមុខបង្ក្រាបនោះទេ តែសមត្ថកិច្ច ទាំងនោះច្រើនតែ ចេញមុខបង្ក្រាបក្រុម អ្នកកាសែតតាមរូបឡានដឹកឈើទៅវិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ទោះបីមាន បទបញ្ជារបស់ថ្នាក់ដឹកនាំកំពូល ឲ្យបង្ក្រាបការដឹកជញ្ជូនឈើ នៅខេត្តរតនគិរី យ៉ាងណាក្ដី ក៍អាជ្ញាធរ សមត្ថកិច្ច ជំនាញខេត្តមួយនេះ មិនដែលបានយកទៅអនុវត្តឡើយ។ ពោលគឺបណ្ដែតបណ្ដោយឲ្យឈ្មួញឈើ ធំៗដឹកជញ្ជូនទៅ វៀតណាមទាំងយប់ទាំងថ្ងៃ ជាពិសេស ហូរ ជីវ៉ៃ។

ហូរ ជីវ៉ៃ ជាឈ្មួញឈើ មានខ្នងបង្អែក នៅខេត្តរតនគីរី ក្នុងការកាង ការពាររាល់ សកម្មភាព ដឹកជញ្ជូនឈើ ចេញទៅលក់នៅ វៀតណាមតាម ច្រកអូយ៉ាដាវ។

ការដែលហូរ ជីវ៉ៃ អាចធ្វើសកម្មភាព ដឹកជញ្ជូនឈើ បានដោយរលូន មិនមែន ហូរ ជីវ៉ៃ ខ្លាំងនោះទេ តែឈ្មួញរូបនេះ អាចចាយលុយ ជាមួយចៅហ្វាយខេត្តរតនគិរី ទើបដំណើរការ បានដោយមិនមាន ឧបសគ្គ៕SR

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់