4/19/2024 1:19:45 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន​៤១​កៅអី​ក្នុង​រដ្ឋសភា​ក្រោយ​បក្ស CNRP រលាយ​
Sat,25 November 2017 (Time 12:35 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 2045នាក់)


បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលមាន​ប្រជាពលរដ្ឋ​គាំទ្រ​ចំនួន​ជាង​៣​លាន​នាក់​ប្រដំប្រសង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ត្រូវបាន​រំលាយ​ទាំង​តក់ក្រហល់​ដោយ​ស្ថាប័ន​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ និង​អនុលោម​តាម​មាត្រា​១៣៨​ស្ទួន​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១០១៧/០១០ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ធ្វើការ​បែងចែក​អាសន​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៥៥​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ទំនេរ​ទៅ​ឲ្យ​គណបក្សនយោបាយ​ចំនួន​៥ តែ​ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២​បដិសេធ​ការទទួលយក​អាសនៈ​បែងចែក​នេះ គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) ត្រូវ​ទទួលបាន​០៥​អាសនៈ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ត្រូវ​ទទួលបាន​០៦​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ទទួលបាន​អាសនៈ​ច្រើន​លើសលប់​ជាងគេ ។​

 

​យោងតាម​សេចក្តីសម្រេច​លេខ​៦១៩-៦២០-៦២១​គ​.​ជ​.​ប​-​សសរ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបង្ហាញ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​ចំនួន​៤១, គណបក្ស​សញ្ជាតិ​កម្ពុជា (CNP) ទទួលបាន​អាសនៈ​ចំនួន​០២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (KEDP) ទទួលបាន​អាសនៈ​ចំនួន​០១ ។​

​រឿងរ៉ាវ​ធ្វើ​នយោបាយ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកនយោបាយ​នៅ​កម្ពុជា​លាន់មាត់​ថា «​អច្ឆរិយៈ​មែន​!» ពីព្រោះ​អាចធ្វើ​ជា​ព្រះប្រធាន​គណបក្សនយោបាយ​ផង និង​អាច​ធ្វើជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ផង ៕​

 

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់